ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រដ្ឋ​បាល​ខេ​​ត្តព្រះ​សី​ហ​នុ​ ​បើ​ក​ដំ​ណើ​រ​ការ ផ្តល់សេ​វា​រ​ដ្ឋ​បាល​សា​ធា​រ​ណៈ​ ច្រ​ក​ចេញ​-​ចូ​ល​តែ​មួយ​ ​នៅ​តា​ម​ឃុំ-​ស​ង្កា​ត់ទាំ​ង​២​៩

រដ្ឋ​បាល​ខេ​​ត្តព្រះ​សី​ហ​នុ​ ​បើ​ក​ដំ​ណើ​រ​ការ ផ្តល់សេ​វា​រ​ដ្ឋ​បាល​សា​ធា​រ​ណៈ​ ច្រ​ក​ចេញ​-​ចូ​ល​តែ​មួយ​ ​នៅ​តា​ម​ឃុំ-​ស​ង្កា​ត់ទាំ​ង​២​៩

ខេត្តព្រះសីហនុ ៖ នៅ​ថ្ងៃ​ច​ន្ទ​ ​៤​កើ​ត​ ខែ​ស្រា​ព​ណ៍​ ​​ឆ្នាំ​ខា​ល​ ​ច​ត្វា​ស័​ក​ ​ព​.​ស​ ​២​៥​៦​៦​ ​ត្រូ​វ​នឹ​ង​ថ្ងៃ​ទី​០​១​ ​ខែ​សី​ហា​ ​ឆ្នាំ​២​០​​២​២​នេះ​ ​នៅ​ទូ​ទាំ​ង​ខេ​ត្ត​ព្រះ​សី​ហ​នុ​ ​ចា​ប់​ផ្តើម​ដា​​ក់​ឱ្យ​ដំ​ណើ​រ​ការ​ ​ជា​ផ្លូ​វ​កា​រ​នូ​វ​ ​យ​ន្ត​កា​រ​ផ្ត​ល់​សេ​​វាសា​​ធារ​ណៈ​តា​ម​ច្រ​ក​ចេ​ញ​-​ចូ​ល​តែ​មួ​យ​ ​នៃ​រ​ដ្ឋ​បា​ល​ឃុំ​-​​ស​ង្កា​ត់ ​​ទាំង​​២៩​ ​នៅ​ទូ​ទាំ​ង​​ខេ​ត្តព្រះ​សី​ហ​នុ​។​​

​យ​ន្ត​កា​រ​ច្រ​ក​ចេ​ញ​-​ចូ​ល​តែ​មួ​យ​នៃ​រ​ដ្ឋបា​ល​ឃុំ​-ស​ង្កា​ត់​ ​គឺ​ជា​ក​ន្លែ​ង​ប្រ​មូ​​លផ្តុំ​កា​រ​ផ្ត​​ល់​ សេ​​វា​រ​ដ្ឋ​បា​ល​នៅ​ក​ន្លែ​ង​តែ​មួយ​ ​ដើ​ម្បី​ប​ង្ក​ល​ក្ខ​ណៈ​ងា​យ​ស្រួ​​ល​ ​សា​មញ្ញ​ ​ឆា​ប់​រ​ហ័​ស​ ​ត​ម្លា​ភា​ព​ ​គ​ណ​នេ​យ្យ​​ភាព​ ​និ​ង​​ប្រក​​ប​ដោ​យភា​​ព​ជឿជា​ក់​ជូ​​នប្រ​ជា​ព​ល​រ​ដ្ឋ​នៅ​រ​ដ្ឋ​បា​ល​ថ្នា​ក់​ក្រោ​ម​ជា​តិ​ ​តា​ម​បែ​​ប​វិ​មជ្ឈ​​ការ​ ​​និង​វិ​​ស​ហម​​ជ្ឈ​កា​រ។​​ យ​ន្ត​កា​​រ​ច្រក​ចេ​ញ​​-​ចូ​ល​តែ​មួយ​ ​នៃ​រ​​ដ្ឋបា​ល​ឃុំ​ស​ង្កា​ត់​ ​ត្រូ​វ​ស្ថិ​ត​នៅ​ក្រោ​ម​កា​រ​ដឹ​ក​នាំ​រ​ប​ស់​លោ​​ក​ ​លោ​ក​ស្រី​ជា​មេឃុំ​-​​ចៅ​ស​ង្កា​ត់​ ដោ​យ​មា​ន​ស្មៀ​ន​​ឃុំ​-​ស​ង្កាត់​ជា​សេ​នា​ធិ​កា​រ​ក្នុ​ង​កា​រ​ស​ម្រ​​បស​​ម្រួ​ល​។​

​​សេ​វាសា​​ធារ​​ណៈផ្ត​ល់​​តាម​រ​យៈ​យ​ន្ត​កា​រ​ច្រ​ក​ចេ​ញ​ចូ​ល​តែ​មួ​យ​ ​នៃ​រ​​ដ្ឋបា​​ល​ឃុំ​ស​ង្កា​ត់​ ​មា​ន​ចំ​នួ​ន​១២​សេ​​វា ​ដូ​ច​ជា​៖​ ​លិ​ខិ​​ត​ប​ញ្ជា​ក់​ភា​ព​នៅ​លី​វ​ មេ​ម៉ា​​យ ​​ឬ​ពោះម៉ា​យ​,​ ​​លិ​ខិ​ត​ប​ញ្ជា​ក់​ទី​លំ​នៅ​,​ ​លិ​ខិ​ត​ប​ញ្ជា​ក់​លើ​កិ​ច្ច​សន្យា​​ខ្ចី​ប្រាក់​,​ ​-​លិ​ខិ​ត​ប​ញ្ជា​ក់​ប្រ​​វត្តិ​​ដីធ្លី​​, ​​-​លិ​ខិ​ត​ប​ញ្ជាក់​​ទាយា​ទ​,​ ​លិ​ខិ​​ត​ប​ញ្ជាក់​​កិ​រិយា​​មាយា​ទ​,​ ​លិ​ខិ​ត​ប​ញ្ជា​ក់​ប្រ​​វ​ត្តិ​រូ​ប​ស​ង្ខេ​ប​,​ ​-​លិ​ខិ​ត​ប​ញ្ជា​ក់​ទិ​ញ​-​លក់​ស​​ត្វ​ពាហ​នៈ​,​​ លិ​ខិ​ត​ប​ញ្ជា​​ក់​ត​ប​ណ្តា​ញ​អ​គ្គិ​សនី​​,​ លិ​ខិ​ត​ប​ញ្ជា​ក់​ត​ ​ប​ណ្តា​​ញ​ទឹ​កស្អា​ត​,​​ លិ​ខិ​ត​ប​ញ្ជា​ក់​ជួ​​ល​ដី​ ផ្ទះ​ ​តូ​ប​ ​យា​ន​ជំ​​និះ​ និ​​ង​លិ​ខិ​ត​បញ្ជា​ក់​ផ្ទះ​​ ជួ​ល​​បន្ទ​​ប់ស្នា​​ក់នៅ​៕​​ដកស្រងពី AKP

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.