ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​​ប​ណ្ឌិ​ត​​ ហ៊ុ​​ន​ ​ម៉ា​​​ណែ​​​ត​ ​៖​ ​កា​​​រ​​អ​​​ភិ​​​វ​​​ឌ្ឍ​​​​​​​​ប្រ​ទេ​​ស ​​​​​ប្រ​​ក​​​ប​​​ដោ​​យ​​​​​​​​ចី​​​រ​​​ភា​ព​​​ ​​និ​​​​​​ង​​ភា​​​ព​​​ម្ចា​​​ស់​​​កា​​​​​រ​​​ ​​​ត្រូ​​​វ​​​តែ​​​​​​​ផ្ដ​​​ល់​​​​​​​​អា​ទិ​ភា​ព ​​​​​​លើ​​​​​​កា​​​រ​​​​ក​​​សា​​​ង​​​​​ ​​​​និ​​​ង​​​​​​​ព​ង្រឹ​​​ង​​​​​​​​ធ​​​ន​​​ធា​​​ន​​​​​ម​​​នុ​​​ស្ស​​​ ​​​ហើ​​​យ​​​​​​​ជា​​​សំ​​​ខា​​ន់ ​​​​​​លើ​​​​​​​​វិ​​​​​​​ស​​​​​យ័​​​​​​​អ​​​​ប់​​​រំ​​​​

រាជធានី​​ភ្នំពេ​ញ​ ​៖​ ​បេ​ក្ខ​ភា​ព​​​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​​នា​ពេ​ល​​​អ​នា​គ​ត​​​លោ​ក​​​ប​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​ម៉ា​​​ណែ​​​ត​ ​បា​ន​​​លើ​ក​ឡើ​ង​ថា​ ​កា​រ​អ​​ភិ​វ​ឌ្ឍ​​​ប្រទេ​ស​​​ប្រ​ក​ប​ដោ​យ​​​ចី​រ​ភាព​ ​និ​​ង​ភា​ព​ម្ចា​ស់​កា​​រ​ ​ត្រូ​វ​តែ​​​ផ្ដ​ល់​​​អា​ទិ​ភា​ព​​​លើ​​កា​រ​ក​សា​ង​​ ​និ​ង​​​ពង្រឹ​ង​​​ធ​ន​ធា​ន​​ម​នុ​ស្ស​ ​ហើ​យ​​​ជា​សំ​ខា​ន់​​​លើ​​​វិ​​​ស​​យ័​​​អ​ប់​រំ​​។ ​លោកបណ្ឌិត​​ប​ញ្ជា​ក់​ថា​ ​ព្រោះ​តែ​​​អ​ញ្ចឹ​ង​​​ហើ​យ​​​បា​ន​ជា​​​រា​ជ​​រ​ដ្ឋា​ភិ​បា​ល​​​ត្រូ​វ​​​ចំ​ណា​យ​​​ថ​វិ​កា​​​ប្រ​មា​ណ​​​ជិ​ត​​​១​.​០​០​០​​​លា​ន​​​ដុ​ល្លា​រ​​​ក្នុ​ង​​​មួ​យ​ឆ្នាំ​ៗ​​​លើ​​​វិ​​​ស​​​យ័​​​អ​ប់​រំ​ ​ក្នុ​ង​នោះ​​​ប្រ​មា​ណ​​​៨​០​%​​​លើ​​​បៀ​វ​ត្ស​​​​លោ​ក​គ្រូ​ ​អ្ន​ក​គ្រូ​​​និ​ង​​​បុ​គ្គ​លិ​ក​​​អ​ប់​រំ​​​។​​​

​​តាម​​រ​យៈ​​​វី​ដេ​អូ​​​ថ្លែ​ង​​​ក្នុ​ង​ជំ​នួ​​ប​​​ជា​មួ​យ​​​លោ​ក​គ្រូ​ ​អ្ន​ក​គ្រូ​ ​ដែ​ល​​​បា​ន​​​​ប​ង្ហោះ​​​នៅ​​ព្រឹ​ក​​​ថ្ងៃ​ទី​​​២​​៥​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​​​២​០​២​២​​​នេះ​ ​លោ​ក​​​​ប​ណ្ឌិ​ត​​​ហ៊ុ​ន​ ​ម៉ា​​​ណែ​​​ត​​ ​បា​ន​​​គូ​ស​ប​ញ្ជា​ក់​ថា​ ​ថ្នា​ក់​ដឹ​ក​នាំ​ ​និ​ង​​​ម​ន្ដ្រី​រា​​ជ​កា​រ​ ​នៅ​តា​ម​​​ប​ណ្ដា​​​ក្រ​សួ​ង​​​​ស្ថា​ប័​ន​​​ភា​គ​ច្រើ​ន​​​ដែ​ល​​​កំ​ពុ​ង​​​​ប​ម្រើ​​​កា​រ​ងា​រ​ ​គឺ​​​ប​ណ្ដុះ​ប​ណ្ដា​ល​​​ក្រោ​យ​​​ឆ្នាំ​​​​១​៩​៧​៩​ ​ខ​ណៈ​​​អ្ន​ក​​​ប​ណ្ដុះ​ប​ណ្ដា​​ល​​មុន​​​ឆ្នាំ​នេះ ​នៅ​​​​បន្ដ​​​ជា​​រា​ម​ច្ប​ង​​​។​​​​លោ​ក​​​ថា​​​កា​រ​ប​ណ្តុះ​ប​ណ្តា​ល​​​​ធ​ន​ធា​ន​​​ម​នុ​ស្ស​​​ទាំ​ង​​អ​ស់​នោះ​​​គឺ​​​ដោយ​សា​រ​​​លោ​ក​គ្រូ​ ​អ្ន​ក​គ្រូ​​​។​

លោក​បណ្ឌិត បាន​អះអាងថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ដឹកនាំ​ប្រទេស​នោះ គឺ​គោលនយោបាយ​លើ​វិ​ស​យ័​អប់រំ​នៅតែ​ជាការ​ងារ​អទិភាព​របស់​គណបក្ស ហើយ​អ្វី​ជាសំខាន់​នោះ​គឺ​ការយកចិត្តទុកដាក់​ចំពោះ​លោកគ្រូ អ្នកគ្រូ​និង​បុគ្គលិក​វិ​ស​យ័​អប់រំ​។​លោ​កថា​ការផ្ដល់​អាទិភាព​លើ​ការងារ​នេះ​ដើម្បី​មាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សង្កត់ធ្ងន់ថា អត់​មាន​ប្រទេស​ណា មក​ដឹកនាំ​ប្រទេស​យើង អត់​មាន​ប្រទេស​ណា​ស្រលាញ់​ខ្មែរ ចង់​ឲ្យ​ខ្មែរ​រីកចម្រើន​ល្បឿន​លឿន ជាង​ខ្មែរ​នោះទេ​។ នេះហើយ​ដែល​យើង​ត្រូវ​ម្ចាស់ការ​ខ្លួនឯង ហើយ​ដែល​យើង​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​។ លោក​ថា យើង​មិន​មែនមាន​ត្រឹមតែ​ជា​គោលនយោបាយ នៅលើ​ក្រដាស​នោះទេ តែ​យើង​បាននិងកំពង់​អនុវត្ត​ជាក់ស្តែង​។​

លោក​បណ្ឌិត​បញ្ជាក់ទៀតថា ដរាបណា​ថវិកាជាតិ​កាន់តែ​កើន នោះ​ផលប្រយោជន៍​ត្រូវបាន​ផ្ដល់ជូន​លោកគ្រូ អ្នកគ្រូ ដែលជា​អ្នក​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស គឺ​កាន់តែ​កើន​ដូចគ្នា ហើយ​នេះ​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​គិតគូរ​លើ​វិស័យ​អប់រំ​យ៉ាងពិត​ប្រាកដ​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ដ​គោលនយោបាយ​នេះ ដោយ​ធ្វើយ៉ាងណា​នៅ​ឆ្នាំ​បន្ដបន្ទាប់ ការចំណាយ​លើ​វិស័យ​អប់រំ​កាន់តែច្រើន ដើម្បី​ដាក់​ឲ្យ​ចំ​គោលដៅ​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស ដើម្បី​ឲ្យ​កូន​ខ្មែរ​មាន​សមត្ថភាព ហើយ​ធ្វើ​ឲ្យ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​។

លោក​ប្ដេជ្ញាចិត្ត​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ដឹកនាំ​ប្រទេស​នោះ យើង​នឹង​បន្ដ​ជំរុញ ហើយ​វិស័យ​អប់រំ នៅតែ​ជា​វិស័យ​អាទិភាព និង​ទទួលបាន​ពី​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.