ខេត្តកំពង់ធំ ៖ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ប្រចាំកានៅកន្លែង និងរុញផ្ទះបណ្តែតទឹកចូលខាង ដោយទឹកជំនន់ស្ទឹងសែនហូរខ្លាំង ។ ជាក់ស្តែងនៅថ្ងៃទី១៥ ខែកក្កដា  ឆ្នាំ២០២២  ។ 
     
     ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង  ខេត្តកំពង់ធំ ។  ក្រោមការអនុវត្តផ្ទាល់ លោកគង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងលោក ម៉េង ភក្តី ស្នងការរងនគរបាលខេត្តកំពង់ធំ បានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់បង្រ្កាបបទល្មើសជលផលនៅចំណុច ព្រែកកាប់ចែស កំពីងត្រឡាច ភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ។ 
  
      យោងតាមប្រភពរបាយការរណ៍ របស់ខណ្ឌរដ្ឋបាលជលផលកំពង់ធំឲ្យដឹងថា៖ ប្រតិបត្តិការបង្ក្រាបនោះ ជាលទ្ឋផលអនុវត្តន៍បាន{០១ករណី} រុះរើកាប់បំផ្លាញចោលរបាំងសាច់អួននៅនឹងកន្លែងរួមមាន ៖  របាំងសាច់អួនក្រឡាញឹកចំនួន០១របាំងប្រវែង៤០០ម៉ែត្រ។  លប/លូ សាច់អួនចំនួន០៤មាត់ ឡុកសាច់អួនចំនួន០២គ្រឿងបង្គោលចំនួន៣០០ដើម។ ត្រីចាក់លែងចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម។

 
 
 



