ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋនាំគ្នា មកតវានៅផ្នែកព្រៃឈើរវៀង ពាក់ពន្ធជម្លោះ ក្រុមហ៊ុនគ្រីនឆយ បានរំលោភដី ប្រជាពល រដ្ឋ និងដកហូតត្រាក់ទ័រ ដែលកំពង់ភ្ជួរដី

ខេត្តព្រះវិហារ៖ នៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០១៥ ប្រជាពលរដ្ឋចំនួន៤ភូមិ ប្រមាណ ១០០នាក់បាន ប្រមូលគ្នាមកតវា និង រកដំណោះស្រ័យដែល ក្រុមហ៊ុន គ្រិន ឆយ បានរំលោភដីស្រែនិងឃាត់ ទ្រាក់ទ័រដែលកំពង់ភ្ជួររាស់ កាលពីថ្ងៃទី២៥ ខែកក្ដដា នេះនៅ ផ្នែករដ្ឋបាលព្រៃឈើរវៀង ដែលមានការ ចូលរួមពី លោក ហង្ស សំរិត នាយផ្នែក និងលោក ជ័យ ជេថា នាយសង្កាត់ រវៀង ព្រមទាំងកងកម្លាំង ប្រដាប់អាវុធប្រចាំនៅទីនោះ បានអញ្ជើញចូលរួមផងដែរ ។
តំណាងប្រជាពលរដ្ឋឈ្មោះ ម៉ែន ប៉ាក់ បានឲដឹងថាប្រជាពលរដ្ឋ ដែលមកចូលរួមនេះ មានចំនួន៤ភូមិគឺភូមិ ភ្នំដែក រំចេក បង្កើនផល និង ភូមិ ទំពាំងទន្ទឹម មានចំនួន៩៩ នាក់ បាននាំគ្នាមកតវា ដែលក្រុមហ៊ុន គ្រិន ឆយ បានធ្វើការឈូសឆាយមកលើ ដីស្រែរបស់ពួកគាត់ ស្ថិតនៅខាងលិច ភ្នំជាស គឺភ្នំសំពង ឃុំរមណីយ៏ ស្រុក រវៀង ខេត្ត ព្រះវិហារ ដែលដីនោះគឺពួកគាត់ បាន អាស្រ័យផលជាយូឆ្នាំមកហើយ ទើបនិងឮ ថាដីទាំងនោះជាដីសម្បទានរបស់ ក្រុមខាងលើ ហើយពួកគាត់បាន បន្តទៀតថា សូមឲក្រុមហ៊ុនចុះមកបង្ហាញ ព្រំប្រទល់ឲបានច្បាស់ជៀសវាង ទំនាស់តទៅ ទៀត តែបច្ចុប្បន្ននេះក្រុមហ៊ុន ខាងលើបានដាក់គ្រឿងចក្រមក ឈូស ឆាយជាបន្តបន្ទាប់ ហើយការឈូសឆាយ នោះ មនការប៉ះពាល់ដីអាស្រ័យ ផលរបស់ប្រជាពលរដ្ឋដែលកំពង់ បង្ករបង្កើន ផលនៅរដូវវស្សាហ៏ ។ ខាងតំណាង ប្រជាពលរដ្ឋបានឲ ក្រុមហ៊ុនខាងលើបញ្ឍប់ ការឈូសឆាយបណ្ដោះអាសន្ន័សិនរង ចាំការដោះស្រ័យ តែការបញ្ឍប់នោះ គឺមិនបានប៉ុន្មានផង ពួកគេចាប់ផ្ដើម ធ្វើបន្តទៀត លុះដល់ថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០១៥ លោកឌី លាងហេង បានជួល ត្រាក់ទ័រលោក សាំង សំអាត មកភ្ជួរដីស្រែរបស់គាត់ តែត្រូវខាងក្រុមហ៊ុនខាងលើ នោះឃាត់ត្រាក់ទ័ររួចបញ្ជូន មករក្សាទុកនៅផ្នែកព្រៃឈើរវៀង រងចាំការដោះស្រ័យ ។ ពួក គាត់បានឲដឹងទៀតថា ពួកគាត់ធ្វើបន្តិចបន្ទួច មានការចុះបង្រ្កាប រឺឯក្រុមហ៊ុនធ្វើ បានមួយសេរី ។
លោកហង្ស សំរិត នាយផ្នែករវៀង បានមានប្រសាសន៏ថា ត្រាក់ទ័រ
មួយគ្រឿងនេះ គឺខាងក្រុមហ៊ុនគ្រីនឆយ បានប្រគលឲពួកគាត់ ដែលថាត្រាក់ទរ័ នេះកំពង់ឈូសឆាយដីខុសច្បាប់ កាលពីថ្ងៃទី២៥កន្លងមកនេះ លុះដល់ថ្ងៃ ទី២៩ លោក ឌី លាងហេង និងម្ចាស់ទ្រាកទ័រ​ បានមកធ្វើកិច្ចសន្យា បញ្ឈប់ការភ្ជួរ រាស់បន្តទៀត អស់រយះពេល៣ថ្ងៃ ដល់ថ្ងៃទី៣១ ក្រុមការងាររបស់លោក បាន ចុះធ្វើការស្រាវជ្រាវ ទើបដឹងថា ត្រាក់ទ័រខាង លើបានភ្ជួរលើដីសម្បទានក្រុមហ៊ុន ខាងលើនោះគឺមិនមានការឈូសឆាយដី ព្រៃសម្បទានរបស់រដ្ឋនោះទេ ហើយលោកបានបន្តទៀតថា លោកបានបញ្ជូន ឯកសារដែលពាក់ពន្ធទាំងនោះ ទៅថ្នាក់លើរងចាំការសំរេច ដើម្បីប្រគល់ត្រាក់ ទ័រឲម្ចាស់ដើមវិញ រឺឯរឿងវិវាទដីធ្លី មិនម៉ែនជាតួនាទីរបស់ពួកគាត់នោះទេ៕

 

12

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.