កំពង់ធំ៖ សកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ បានធ្វើចរចរណ៍ដូចទឹកបាក់ទំនប់ ចេញពីចំនុចភូមិព្រះអាទិត្យ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ខណ:ពេលដែលរាជរដ្ឋាភិបាល ប្រកាសឲ្យកងកម្លាំងចូលរួម ទប់ស្កាត់បង្រ្កាបបទល្មើស ការដឹកឈើដោយខុសច្បាប់ តែផ្ទុយទៅវិញ សមត្ថកិច្ចជំនាញ មានតែបើកភ្លើងខៀវ ដោយពុំមានកោតខ្លាចញញើត ពីអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីនោះទេ។
ជារៀងរាល់ថ្ងៃ គេសង្កេតឃើញ មានការដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីភូមិខោស ភូមិព្រះអាទិត្យ ក្នុងមួយថ្ងៃចាប់ ពី១៥ទៅ២០គ្រឿង សម្រាប់កាឡេថង និងរថយន្តបុកស័រ រថយន្តកូរ៉េ ក្នុងនោះគេឃើញមានសមត្ថកិច្ច និងកងកម្លាំងមួយ. ចំនួនចងអង្រឹងដេកចាំយកលុយ ដោយមិនខ្វល់ពិការបង្រ្កាបនោះទេ។
ដូចករណីសម្ថកិច្ច ឃាត់រថយន្តបុកស័រ របស់ឈ្មួញ១រូបដឹកឈើ គ្មានច្បាប់ត្រូវបាន ប្រជាពលរដ្ឋរិះកន់ថា ដោយសារទើសទាល់៕