មន្ត្រីឥណ្ឌាបង្ហាញ ការព្រួយបារម្ភថាអាចនឹងមានអ្នកស្លាប់ ដល់ទៅ១០០នាក់ក្នុងហេតុ ការគ្រោះថា្នក់រថភ្លើង ពីរខ្សែធ្លាក់ ចេញពីផ្លូវដែកព្រមគ្នា ក្នងកន្លែងតែមួយ ពេលបើកបញ្រ្ជាស់គ្នា ស្ថិតនៅក្នុងរដ្ឋMadhya Prasesh ភាគកណ្តាលប្រទេសឥណ្ឌា
នៅព្រឹក ថ្ងៃទី៥ខែសីហា២០១៥។ មន្ត្រីគ្រប់គ្រងផ្លូវដែកឥណ្ឌា ដែលមិនបញ្ចេញឈ្មោះ បានប្រកាសឲ្យដឹងថា ក្នុងការណីគ្រោះថ្នាក់ទី១ រថភ្លើងដឹកអ្នកដំណើរ Kamayani Expressធ្វើដំណើរពី ទីក្រុងម៉មបៃទៅកាន់ទីក្រុងVaranasi រដ្ឋUttar Pradesh ក៏ធ្លាក់កង់ ចេញពីផ្លូវដែកនៅលើស្ពានដែក ធ្វើឲ្យទូររថភ្លើងចំនួន៥ ធ្លាក់ចុះទន្លេ Machak នេះតាមមន្ត្រីគ្រប់គ្រងផ្លូវដែកឥណ្ឌា ដែលមិនបញ្ចេញឈ្មោះបានប្រកាសឲ្យដឹង។ អាចនឹងមានអ្នកស្លាប់ យ៉ាងតិច១០០នាក់នៅក្នុង ទូរថភ្លើងទាំង៥ដែលធ្លាក់ចុះនោះ។
រថភ្លើងទីពីឈ្មោះJanata Express ធ្វើដំណើរបញ្រ្ជាស់ផ្លូវគ្នា ចូលទៅកាន់ទីក្រុងម៉មបៃ ក៏ធ្លាក់កង់ចេញពីផ្លូវ នៅត្រង់ចំណុចដូចគ្នា ប៉ុន្មាននាទីក្រោយមក។ តាមសារព័ត៌មានPress Trust of India មកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថា មានអ្នកដំណើរប៉ុន្មានអ្នក នៅលើរថភ្លើងទាំងពីរគ្រឿងនោះឡើយ។
បណ្តាញទួរទស្ស ក្នុងតំបន់បានផ្សាយថា គ្រោះថ្នាក់រថភ្លើងទាំងពីរគ្រឿងខាងលើ កើតឡើងដោយសារតែភ្លៀងនិងខ្យល់ ធ្លាក់ខ្លាំងធ្វើឲ្យផ្លូវ ដែលត្រូវទឹកភ្លៀងជនលិច។ ដោយសារតែមានភ្លៀងខ្យល់ខ្លាំង អាចធ្វើឲ្យអ្នកស្លាប់កើតឡើងច្រើន ជាងការសន្និដ្ឋាន។ ក្នុងពេលនេះ គម្រិតទឹកនៅដងទន្លេMachak កើតឡើងខ្ពស់ជាពេលធម្មតា។
រដ្ឋាភិបាលឥណ្ឌា បានបញ្ចូនរថភ្លើងមួយគ្រឿង ដឹកសម្ភារៈនិងគ្រូពេទ្យជាង១០០នាក់ ទៅកាន់កន្លែងកើតហើតុសង្គ្រោះ ជាបឋមដោយសារតែផ្លូវឆ្ងាយ មិនអាចបញ្ចូនទៅកាន់មន្ទីពេទ្យ ភ្លាមៗបានឡើយ៕
ភ្លៀងនឹងខ្យល់ធ្លាក់ខ្លាំង បណ្តាលឲរថភ្លើង២ខ្សែ ធ្លាក់ចេញពី ផ្លូវដែក នៅឥណ្ឌា
Filed in: ព័ត៌មានថ្មី, អន្តរជាតិ