ព័ត៌មាន​ថ្មី
សម្ដេចពិ​ជ័​យសេ​នា​ ​ទៀ​ ​បា​​ញ់ ​ឧត្តមក្រុ​ម​​ប្រឹ​ក្សាផ្ទា​ល់​​ព្រះ​ម​ហា​ក្ស​ត្រ ស​ម្ភោ​ធ​​ដា​ក់​ឱ្យ​​ប្រើ​ប្រា​ស់​ សា​លា​​ប​ឋ​ម​សិ​ក្សា​ ​ពិ​ជ័​​យ​សេ​​នា​ ទៀ​​ ​បា​ញ់​ ​ថ្ម​ស | សម្តេចតេ​ជោ ​ហ៊ុ​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​បើ​ក ​​​ស​ម័​យ​​​ប្រ​​ជុំ​​​ព្រឹ​​​​​ទ្ធ​​​ស​​ភា​​លើ​​​ក​​​ដំ​​បូ​ង សម្រា​ប់នី​តិ​កា​ល​​ទី​៥​ ក្រោ​ម​​ព្រះរា​ជាធិ​ប​តី​ភាព​​​ដ៏​ខ្ព​ង់​ខ្ព​ស់​បំ​ផុ​ត​ ​រ​ប​ស់​ព្រះ​ក​រុ​​ណា ​ព្រះបា​ទ​ស​​ម្តេ​ចព្រះ​បរ​​ម​នា​ថ​ ​ន​រោ​ត្ត​ម​ ​សី​ហ​មុ​​នី​ ​ព្រះ​ម​ហា​ក្ស​ត្រ​​ នៃ​​​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ | ឯកឧ​ត្ត​ម​ ​នេ​ត្រ​​ ភ​ក្រ្កា​ ​រដ្ឋម​ន្ត្រី​ក្រ​សួ​ង​ព័​​ត៌​មា​ន​ ​ផ្ញើ​សា​រ​លិ​ខិ​ត​អ​បអ​​រសា​​ទ​រ​ និ​​ង​គោរ​​ព​ជូន​​ពរ​ ​​ស​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ហ៊ុ​ន​ ​សែ​ន​ ​ក្នុ​ង​ឱ​កា​ស​ដែ​ល​ ​ស​ម្តេ​ច​តេ​ជោ​ ​ត្រូ​វ​បា​នព្រឹ​ទ្ធ​​សភា​បោះ​​ឆ្នោ​ត ​ជ្រើ​ស​រើ​ស​ជា​ ​“​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​”​ | ប​​​​ច្ចុ​​​ប្ប​​​ន្ន​​​​​​​​​មា​​ន ​​​​​​​ប្រ​​​​​ជា​​​ព​ល​​​រ​​​ដ្ឋ​​​​​​​​​​​​ទូ​​ទាំ​​​ង​​​ប្រ​​​ទេ​​​​ស​​ ​​​​​​​​​​​​​​​​​​៨​​​០​​​​​​​​​ម៉ឺ​​ន​​​​​​​​​​​​​​​​​​​​​គ្រួ​​​​សា​​​រ​​ ​​​ ប្រ​​​​​​​មា​​​​​​​ណ​​​​​​​​​​​​​​​​៣​​​​​​​​​​​​​លា​​​​​​​​​​ន​​​​​​​​​​​​​​​​៥​​​​​​​​​​​​​​​​​​សែ​​​​​​​ន​​​​​​​​​​​​​​​នា​​​​​​​​​​ក់​​​​​​​ ​​​បា​​​ន​ទ​ទួ​​ល​​​ប​​​ណ្ណ​ស​ម​​​​​ធ​​​ម៌​ | ​សម្ដេ​​ច​​​តេ​​​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​​​ធ្វើ​​​ទ​ស្ស​នៈ​កិ​ច្ច​ ​​​ទៅកាន់​ទី​​ក្រុ​​ង​​​អ​វ​កា​ស​​​អ​ន្ត​រ​ជា​តិ​​ ​ក្នុ​ង​​​ខេ​ត្ត​​​ហៃ​​​ណា​ន​ ​សា​ធា​រ​ណ​រ​ដ្ឋ​​​ប្រ​ជា​មា​និ​​ត​​​ចិ​ន | ដើ​​ម្បី​​ចូ​​​ល​​​រួ​​​​ម ​​កា​​​​រ​​​អ​​​នុ​​​​​វ​​​ត្ត​​​​ច្បា​​​ប់ ​​​ស្តី​​​ពី​​​ជ​​​ល​​​​ផ​​​ល​ ​ប្រ​​ជា​​​​ព​​​ល​​​រ​​​ដ្ឋ​​​ ​​ស្ម័​គ្រ​ចិ​ត្ត​ប្រ​គ​ល់​ ​អាំ​ង​វែ​ទ័​រ​ឆ​ក់​ត្រី​ ​ចំ​នួ​ន​២​៥​ ​គ្រឿ​ង ជូ​​ន​ស​ម​ត្ថ​កិ​ច្ច ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ | ប្រ​ធា​​នា​ធិ​ប​តី​​​រុ​ស្ស៊ី​ ​លោ​ក​ ​​ពូ​​​ទី​ន​​ ​ថា​​​​​​​ ​​​​ទី​​​ក្រុ​​​ង​​​​​មូ​​​​​​​ស្គូ​​​​ ​​​​មិ​​​ន​​​​​​ស្វែ​​​ង​​​រ​​​​ក ​​​​​​​កា​​​រ​​​ប្រ​​​ឈ​​​ម​​​​មុ​​​ខ​​​​​​​ដា​​​ក់​​​គ្នា ​​​​​​​​​ជា​​​មួ​​​យ​​​​​​​​ពួ​​​​ក​​​​​​​​​អ​​​ភិ​​​ជ​​​ន​​​​​​​រ​​​ប​​​​​ស់​​​​​​​អា​​​មេ​​​រិ​​​ក​​ ​​​​​នៅ​​​​​​​អឺ​​​រ៉ុ​​​​​​ប​​​​​​​ខា​​​ង​​​កើ​​​ត​​​​​​​នោះ​​​ទេ​ | មន្ត្រី​ឧ​​​ទ្យា​​​ន​​​​​​​ជា​​​តិ​​​​​​​​ជួ​​​រ​​​​​​​​ភ្នំ​​​​​​​​​​ក្រ​​​វា​​​ញ​ ចុះ​​​​​​​​​ប​​​​​ង្ក្រា​​​​​​​​​​​​ប​​ ​​​​ទី​​​​​​តាំ​​ង​ស​​ន្និ​​ធិ​​​​ឈើ​​ ដែ​​​ល​​​​ពួ​​​ក​​​ឈ្មួ​​​ញ​​​​រ​​​ក​​​ស៊ិ​​​ឈើ​​​ខុ​​​​ស​​​ច្បា​​​ប់​ ​​​ប្រ​​​មូ​​​ល​​​ឈើ​​​លា​​​ក់​​​ទុ​​​ក​ | កំពង់ផែ​​ទេ​ស​ច​រណ៍​ ​នៅ​លើ​កោះ​ទ​ន្សា​យ​ ​ស​ម្រេ​ច​បា​ន ​កា​រ​សា​ង​ស​ង់​ប្រ​មា​ណ​​​ ​៩​០​% | គ​ណៈក​ម្ម​កា​​រ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​​ត ​ខេ​ត្តកំ​ព​​ង់​ធំ ​បា​ន​រៀ​ប​ចំ​ ​ពិ​ធី​ចា​ប់​ឆ្នោត​ កំ​ណ​ត់​យ​ក​លេ​ខ​រៀ​ង គ​ណប​ក្ស​ន​យោ​បា​យ​ ដា​ក់​នៅ​លើ​ស​​ន្លឹក​​ឆ្នោ​ត​ ស​ម្រា​ប់​​កា​របោះឆ្នោ​​ត ជ្រើ​​ស​រើ​ស​ក្រុ​ម​ប្រឹ​ក្សា​ ​អាណ​​ត្តិទី​៤​ ​ឆ្នាំ​២​០​២​៤
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចតេ​ជោ​ ​ហ៊ុ​ន​ ​សែន​ ​អ​​ញ្ជើ​ញ​ក្នុង​ ពី​ធី​បិ​ទ​វ​គ្គ​ប​​ណ្តុះ​ប​ណ្តាល​ ​ឆ្នាំ២​​០​២​០​-២​០​២​១​ ​និ​ង​បើ​ក​វ​គ្គ​ប​ណ្តុះ​ប​ណ្តា​ល​ ឆ្នាំ​២​០​២​២​ ​រប​ស់​សា​លា​ភូ​មិ​ន្ទ​រ​ដ្ឋ​បា​ល​

សម្តេចតេ​ជោ​ ​ហ៊ុ​ន​ ​សែន​ ​អ​​ញ្ជើ​ញ​ក្នុង​ ពី​ធី​បិ​ទ​វ​គ្គ​ប​​ណ្តុះ​ប​ណ្តាល​ ​ឆ្នាំ២​​០​២​០​-២​០​២​១​ ​និ​ង​បើ​ក​វ​គ្គ​ប​ណ្តុះ​ប​ណ្តា​ល​ ឆ្នាំ​២​០​២​២​ ​រប​ស់​សា​លា​ភូ​មិ​ន្ទ​រ​ដ្ឋ​បា​ល​

រាជធានីភ្មំពេញ ៖ ​នៅព្រឹ​ក​​ថ្ងៃ​ច​ន្ទ​ ​១​៤​កើ​ត​ ​ខែ​ជេ​ស្ឋ​ ឆ្នាំ​​ខា​ល​ ​ច​ត្វា​ស័​ក​ ​ព​.​ស​.​ ​២​៥​៦​៦​ ​ត្រូ​វ​នឹ​ង​ ​ថ្ងៃទី​១​៣​ ​ខែ​មិ​ថុ​នា​ ​​ឆ្នាំ២​០​​២​២ ​នេះ​ សម្តេ​ច​អគ្គ​ម​ហា​សេ​​នា​បតី​​តេ​ជោ​ ​ហ៊ុ​ន​ ​សែន​ ​នាយ​ករ​ដ្ឋ​ម​​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​បាន​​អ​ញ្ជើញ​ប្រ​​គល់​ស​​ញ្ញាប​​ត្រ ​​និង​បើ​ក​វ​គ្គ​សិ​ក្សា​ថ្មី​ជូ​ន​ដល់​​សិ​ស្ស​សា​លា​ភូ​មិ​ន្ទ​រ​ដ្ឋ​បា​ល​​ដែ​ល​ជា​សា​លា​ប​ណ្តុះ​ប​​ណ្តា​លម​ន្ត្រី​រា​ជ​កា​រ។​

​ស​ម្តេ​ច​តេ​ជោ​ ហ៊ុ​ន​ ​សែ​ន​ ​ពិ​ត​ជា​រី​ក​រា​យ​ដែ​ល​បា​ន​ម​ក​ជួ​ប​សិ​ស្ស​ម​ន្ត្រី​រា​ជ​កា​រ​យើ​ង​នា​​ថ្ងៃ​នេះ​។​ ​សម្តេ​​ច​តេ​ជោ​នា​យ​ក​រ​ដ្ឋ​មន្ត្រី​បា​នមា​ន​ប្រ​សា​ស​ន៍​ថា​​ ​ព្រោះ​តែ​កា​រ​រាត​ត្បា​ត​ជំ​ងឺកូ​​វី​ដ​-​១​៩​ នាំ​​ឱ្យ​យើ​ង​មា​ន​កា​រ​ខ​ក​ខា​ន​កា​រ​រៀ​ប​ចំ​ក​ម្មវិ​​ធី​ផ្ត​ល់​ស​ញ្ញាប​ត្រ​ស​​ម្រា​ប់​សិ​ស្ស​សា​លា​ភូ​មិ​ន្ទ​រ​ដ្ឋបា​ល​ ​កា​ល​ពី​​ឆ្នាំ២​០​២​១​​ក​ន្លង​ទៅ​ ​ ​តែ​ពេ​ល​នេះ​ដោ​យ​សា​រ​​ស្ថា​ន​ភាព​ជំ​ងឺ​កូ​វី​​ដ​-​១៩​​ ​មា​នភា​​ពធូ​រ​ស្រា​ល​ទើ​ប​យើ​​ង​មា​ន​ឱ​កា​ស​ជួ​ប​ជុំ​គ្នា​បែ​ប​នេះ​ឡើង​​វិញ​។​ ​

ស​ម្តេច​តេ​ជោ​បា​ន​អ​ប​អ​រ​សា​ទ​រ​ ​និ​ង​កោ​ត​ស​រ​សើ​រ​​ចំ​ពោះ​សិ​ស្ស​សា​លា​ភូ​មិ​ន្ទ​រ​ដ្ឋ​បា​ល​ ​ដែ​ល​បា​ន​ប​ញ្ច​ប់​កា​រ​សិ​ក្សា​ដោ​យ​ជោ​គ​ជ័​យ​​នាពេ​ល​នេះ​ ​​និ​ង​សិស្ស​​ខ្លះ​ត្រូ​វ​ត្រៀ​ម​សិ​ក្សា​ប​ន្ត​ក្នុ​ង​វ​គ្គ​សិ​ក្សា​ថ្មី​។​ ​បើ​ទោះ​បី​ជា​ជំ​ងឺ​កូ​វី​ដ-​​១​៩ ​​បា​ន​រា​ត​ត្បា​ត​នៅ​ក​ម្ពុ​ជា​ ​តែ​ជំ​ងឺ​កូ​វី​ដ​-​១​៩​មិនបា​ន​ប​ង្អាក់​កា​រ​អ​​ប់រំ​រ​​ប​ស់ក​ម្ពុ​ជា​នោះ​ឡើ​​យ​ ​ក្នុ​ង​នោះ​ទាំ​ង​ថ្នា​ក់​ដឹ​ក​នាំ​សា​លា ​​សាស្ត្រា​​ចា​រ្យ​ និ​ង​សិ​ស្ស​ ​បា​ន​ប្រឹ​ង​ប្រែង​​រួ​មគ្នា​ជ​ម្នះ​​ការ​លំបា​ក​ទាំ​​ង​ឡា​យដើ​ម្បី​កា​រប​ណ្តុះ​ប​ណ្តា​​លកា​រ​​អប់​រំ​រ​​បស់​យើ​​ង។​ ​​
ទា​​ក់ទ​​ង​ទៅ​នឹ​ង​ប​ញ្ហា​នៃ​កា​រ​ចា​ក់​វ៉ា​ក់​សាំ​ង​កូ​វី​-​១​៩​នៅ​ក​ម្ពុ​ជា ​ស​ម្តេ​​ច​តេ​ជោ​នា​យ​ក​រដ្ឋ​ម​ន្ត្រី​ ​បា​​ន​មា​ន​ប្រ​សា​សន៍​ថា​​ កា​រ​ចា​ក់​​វ៉ាក់​​សាំង​ប​​ង្កា​រជំ​​ងឺកូ​វី​​ដ-​​១​៩ ​​នៅ​កម្ពុ​ជា​ ​មិ​ន​មា​ន​និ​ន្នា​កា​រ​ន​យោ​បា​យនោះ​ឡើ​យ​ ​ពោ​ល​​គឺ​គ្រប់​​និន្នា​ការ​ន​យោ​បា​យ​ទាំ​ង​​អ​ស់​សុ​ទ្ធ​តែ​បា​ន​ទ​ទួ​ល​វ៉ា​ក់​សាំងប​ង្កា​រ​ជំ​ងឺ​​កូវី​ដ​-​​១​៩ដូ​ច​ៗ​គ្នា​។​ ​ស​ម្តេ​ច​តេ​ជោ​​នាយ​​ក​រ​ដ្ឋ​ម​ន្ត្រី​បា​ន​មា​ន​ប្រ​សា​ស​ន៍​ប​ន្ត​ទៀ​ត​ថា​ ​ន​យោបា​​យ​ផ្ទេ​អំ​ណា​ច​ទៅ​ថ្នា​ក់​ក្រោ​ម​ជា​តិ​ ​ជា​ការ​រួ​ម​ចំ​ណែ​​ក​ធ្វើ​ឱ្យ​កម្ពុ​​ជាអា​​ច​គ្រ​ប់​គ្រ​ង​ ​និ​ង​យ​កឈ្នះ​​លើ​ស​ម​រ​ភូ​មិ​កូ​វីដ​-​១​៩​​បាន​ដោ​យ​​ជោគ​ជ័​យ​។​ ​

នៅ​ថ្ងៃនេះ​ ​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​​ន​ បា​​ន​មា​ន​វ្រ​សា​ស​ន៍​ថា ​​រហូ​​ត​ម​ក​ដ​ល់​ពេល​​នេះរ​​យៈ​ពេល​៣​៧​ថ្ងៃ​ហើ​យ​ ​ដែ​​ល​ក​ម្ពុ​ជា​មិន​​មា​ន​ឆ្ល​ង​ជំ​ងឺកូ​វី​​ដ​-១​​៩ ​ក​រ​ណី​ថ្មី​នោះ​ទេ​។​ ​ស​ម្តេ​ច​តេ​ជោ​​ ​នា​យ​ក​រ​ដ្ឋម​ន្ត្រី​បា​ន​អំ​​ពាវ​​នា​វ​អោយ​ប្រ​ជា​ព​ល​រ​ដ្ឋ​ប​ន្ត​ទៅ​ទទួ​ល​​វ៉ាក់​​សាំ​ង​ប​ង្កា​រជំ​ងឺ​កូ​វី​ដ​-​១​៩​​ ​ដូ​ស​ជំ​រុ​ញ​ប​ន្ត​ទៀ​ត​ ​ ​ហើ​យ​រឿ​ង​ចា​ក់​វ៉ា​ក់​សាំ​ង​កូ​វី​ដ​-១​៩​នេះ​ ​ក​ម្ពុ​ជា​មិ​ន​មា​ន​បំ​ណ​ង​យ​​ក​លុ​យ​ពី​ប្រ​ជាព​ល​រ​​ដ្ឋទោះ​ទេ​​។​ ​សម្តេ​​ច​តេ​ជោ​បាន​មា​ន​​ប្រសា​​ស​ន៍​បញ្ជា​​ក់នៅ​ថ្ងៃ​នេះ​ថា​​ កុំ​ថា​ឡើ​​យ​ដូស​ទី​៥ ​ទោះ​ចា​ក់​ដ​ល់​ដូ​ស​ទី​២​០​ ​​ក៏​មិ​ន​យ​ក​លុយ​ពី​ប្រ​ជា​ព​ល​រ​ដ្ឋ​នោះ​ដែ​​រ។​ ​

ទា​ក់​ទងទៅ​​​នឹ​ង​ស្ថា​ន​ភា​ព​សេ​ដ្ឋ​កិ​ច្ច​ក​ម្ពុ​​ជា​ ​ស​ម្តេច​​តេ​ជោនា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ បា​ន​មា​ន​ប្រ​សា​ស​ន៍​ថា​ ​ក​ម្ពុ​ជា​កំ​ពុ​ង​ទ​ទួ​ល​រ​ង​ឥ​ទ្ធិ​ព​ល​ទាំ​ង​វិ​ប​ត្តិ​នៃ​​ជំ​ងឺ​កូ​វី​ដ​-​១​៩ ​ទាំ​ង​​ប​ញ្ហា​ស​ង្គ្រា​ម​ពិ​ភ​ព​លោ​ក​។​ ​ស​ម្តេ​ច​តេ​ជោ​ប្រ​កាស​​ឱ្យ​ប្រ​ជា​ព​ល​រ​ដ្ឋរួ​ម​​គ្នា​ទប់​ទ​​ល់នឹ​​ងវិ​ប​​ត្តិសេ​ដ្ឋ​​កិច្ច​​ស​ក​ល​ដែ​ល​កើ​ត​ចេ​ញ​ពីជំ​ងឺ​កូ​វី​ដ​-​១​​៩​ ​និ​ងស​ង្គ្រា​​នៅ​ម​រុ​ស្ស៉ី​ ​និ​ង​អ៊ុ​យ​ក្រែ​ន​ ​ដែ​ល​ធ្វើ​អោ​យ​ប៉ះ​ពា​ល់​ដ​ល់​ប​ញ្ហា​សេ​ដ្ឋ​កិ​ច្ច​ទូ​ទាំ​ង​ពិ​ភព​​លោ​ក​។​ ​

ទា​​​ក់​​​ទ​​​ង​​​​ទៅ​​​នឹ​ង​កា​រ​បោះ​ឆ្នោ​ត​ជ្រើ​ស​រើ​ស​ក្រុ​ម​ប្រឹ​ក្សា​ឃុំ​-​ស​ង្កា​ត់​ក​ន្ល​ង​ទៅ​ថ្មី​ៗ​​នេះ​ ​ស​ម្តេ​ច​តេ​ជោ ​​ហ៊ុន​ ​​សែន​ ​បា​​ន​ថ្លែ​ង​អំ​ណរ​គុ​​ណ​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​បា​ន​ចេ​ញ​ទៅ​បោះ​ឆ្នោ​ត​ជា​ង​ ​៨​០​ភា​គ​រ​យ​ ​នៃ​អ្នក​​ចុះឈ្មោះ​​បោះ​ឆ្នោត​​។​ ​ស​ម្តេ​ច​តេ​ជោ​នា​យ​ក​រដ្ឋ​ម​ន្ត្រី​ ​​ក៏​បា​ន​អ​រ​គុ​ណ​ផ​ង​ដែ​រ​ដ​ល់​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​ដែ​ល​បា​ន​អ​នុ​វ​ត្ត​ន៍​សិ​ទ្ធិ​រ​ប​ស់​ខ្លួន​​ក្នុង​កា​រ​ជ្រើ​ស​រើ​ស​​មេ​ដឹ​ក​នាំ​ខ្លួ​ន​ពេ​ញ​ចិ​ត្ត​ស​ម្រា​ប់​ដឹ​ក​នាំ​មូ​ល​ដ្ឋា​នរ​ប​ស់​ពួ​ក​គា​ត់​។​ ​
​ជា​​ថ្មី​ម្ត​ង​ទៀ​ត​ ​នៅ​ថ្ងៃ​នេះ​ ​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​បា​ន​ក្រើ​ន​រំ​លឹ​ក​ដ​ល់​ម​ន្ត្រី​ទៀ​ត​ថា​ ​ធ្វើជា​ម​ន្ត្រី​ត្រូ​វ​ក្រើ​​ន​រំ​លឹ​ក​ខ្លួ​ន​ឯ​ង​ឱ្យ​ជា​ប់ជា​ប្រ​ចាំ​ថា​​ ខ្លួ​ន​​ជា​អ្ន​ក​ប​ម្រើ​ប្រជា​ព​​លរ​ដ្ឋ​ ​មិ​ន​​មែ​ន​ជាចៅ​​ហ្វាយ​ព​ល​​រ​ដ្ឋ​នោះ​ទេ​ ​ហើ​យ​គោ​លដៅ​រ​ប​​ស់​ខ្លួន​ ​គឺ​​កា​រប​​ម្រើ​ប្រ​ជា​ពល​​រដ្ឋ​​ដោយ​ស្មោះ​​ត្រង់​​។ ​សម្តេ​ច​តេ​ជោ​នៅ​​តែប​​ន្តក្រើ​​ន​រំលឹ​ក​​ដ​ល់​ម​ន្ត្រី​ទាំ​ង​អ​ស់​ត្រូ​វ​ចៀ​ស​ឱ្យ​បា​ននូ​​វ​ប្បធ​ម៌​ ​«​​ប្តី​ស័ក្តិ​៣ ​​ប្រព​​ន្ធ​ស័​ក្តិ៥​​»​។​ ​ស​ម្តេ​ច​បញ្ជា​ក់ថា​ ​ដើ​ម្បី​ស​ម្រេ​ច​កា​រ​ងា​រ​មួ​យបា​ន​​ត្រូ​វ​ឈ​រ​លើ​ដំណា​ក់​​កាល​ចំ​នួ​ន​៣​ ​រួ​ម​មាន​ ​​កា​រ​រៀ​ប​ចំ​ផែ​ន​កា​រ​ កា​​រ​ចា​ត់​តាំ​ងអ​នុ​វ​ត្ត​ន៍ ​និ​ង​ការ​ដោះ​ស្រា​យ​លើ​ក​ត្តា​ចៃ​ដ​ន្យ​លេ​ច​ឡើ​ង​ពេ​ល​អ​នុវ​​ត្ត​ន៍​។​ ​កត្តា​​ចៃដ​​ន្យនេះ​ ​ស​ម្ដេ​ច​​តេ​ជោ​បា​ន​មា​ន​ប្រ​សា​សន៍​​ប​ញ្ជា​ក់​ថា​ ​កា​រ​លេ​ច​ឡើ​ង​នៃ​កត្តា​ចៃដ​ន្យក្នុ​ង​​ការ​អ​នុ​វ​​ត្ត​ន៍​ផែ​ន​កា​រ​ ​នឹ​ង​ធ្វើ​ឱ្យលេ​ច​ឡើ​ង​ម​ន្ត្រី​ចំ​នួ​ន​ពី​រ​​ ​គឺ​ម​ន្ត្រី​ល្អ​ប្រឹ​ង​ប្រែ​ង​ដោះស្រា​យ​ប​ញ្ហា​ ​និង​​ម​ន្ត្រី​មិ​ន​ល្អ​ចេះ​ត្រឹម​ស្តី​ប​​ន្ទោ​ស​ឱ្យ​ថ្នា​ក់​ក្រោ​ម​ ​និ​ងរា​យ​កា​រ​ណ៍ប៉ុណ្ណោះ​។​ ​ដូ​​ច្នេះ ​​ធ្វើ​ជា​ម​ន្ត្រី​ល្អ​ត្រូ​វ​ ​គិត​ថា​ប្រជា​ព​​លរដ្ឋ​ជា​ចៅ​ហ្វា​យ​នា​យរ​បស់​ខ្លួ​ន​ ​ ​បម្រើ​ប្រ​ជា​ព​ល​រ​ដ្ឋ​ឱ្យ​អ​ស់​ពី​ចិ​ត្ត​ ​និ​ង​ស្មោះ​ត្រ​ង់​ជា​មួ​យ​ប្រ​​ជា​ព​ល​រ​ដ្ឋ​ជា​និច្ច​។​ ​

ចុ​​​ង​ប​ញ្ច​ប់​ ​ស​ម្ដេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ ​ក៏​បា​ន​ជូ​ន​ព​រ​ឲ្យ​សិ​ស្ស​ម​ន្ត្រី​រា​ជ​កា​រ​ទាំ​ង​អ​ស់​ទ​ទួ​ល​បា​ន​នូ​វ​ភា​ព​ជោ​គ​ជ័​យ​ក្នុ​ងភា​រ​​កិច្ច​កា​​រងា​រ​ជា​ប​ន្ត​ប​ន្ទា​ប់​នា​ពេ​ល​ខា​ង​មុ​ខ​៕​​យោងហ្វេសប៊ុកសម្តេចតេជោ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 1890 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.