ខេត្តកោះកុងៈ នៅថ្ងៃទី៤ខែសីហាឆ្នាំ២០១៥ វេលាម៉ោង៩កន្លះព្រឹក នៅគល់ស្ពានអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកអណ្តូងទឹក ខេត្តកោះកុង មានបើកវេទិការសាធារណៈ
រវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សកម្មជនមាតាធម្មជាតិ ដោះស្រាយបញ្ហាសាឡង់ បូមខ្សាច់ នៅព្រែកអណ្តូងទឹក។
ចូលរួមពិគ្រោះយោបល់ មាន លោក ពេជ្រ ពិសិទ្ធ ស្នងការរងនគរបាលខេត្តកោះកុង លោក អន ភារៈ អភិបាលស្រុកអណ្តូងទឹក លោក ឌួង ពិសិទ្ធ
ប្រធានក្រុមប្រឹក្សាស្រុក លោក ពេជ្រ ស៊ីយ៉ុន ប្រធានមន្ទីរ៉ែនិងថាមពលខេត្ត លោក ឡង គីរី នាយខណ្ឌរដ្ឋបាលជលផលខេត្ត លោក ម៉ម ផល្លា
ប្រធានមន្ទីធនធានទឹកខេត្ត លោកហ៊ី តាន់ មេឃុំអណ្តូងទឹក នឹងប្រជាពលរដ្ឋប្រមាណ២៥០នាក់។
តាមសម្តីលោកពូ អៀង អួង ប្រជានេសាទ រស់នៅភូមិចន្ទ័រះ ឃុំអណ្តូងទឹក បានសំណូមពរ អោយសាឡង់បូមខ្សាច់ចាកចេញពីព្រែកអណ្តូងទឹក ព្រោះ សព្វថ្ងៃ
ពួកគាត់ពិបាករកផលនេសាទណាស់ ពីមុនពួកគាត់រកផលនេសាទ បានមួយថ្ងៃពី១០ម៉ឺន ទៅ១៥ម៉ឺនរៀល អីលូវរកបានមួយថ្ងៃ ពី២ម៉ឺនទៅ៥ម៉ឺនរៀលទេ
បណ្តាលអោយជួបជីវភាពលំបាក ដោយសារតែសាឡង់បូមខ្សាច់ របស់វៀតណាមបានចាក់ ប្រេងម៉ាស៊ីន កាកសំណល់ ទៅក្នុងសមុទ្រជារៀងរាល់ថ្ងៃ ធ្វើអោយប៉ះពាល់
ដល់មច្ឆាជាតិ ថែមទាំងល្អក់ទឹកទៀតផង។
វេទិការពិភាក្សា ប្រព្រិត្តប្រមាណ១ម៉ោង ក៏ត្រូវបានរំសាយ ដោយលោក ពេជ្រ ស៊ីយ៉ុន សន្យាស្វែងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ។
ជាការកត់សម្គាល់ មានតែប្រជាពលរដ្ឋឃុំអណ្តូងទឹក ទើបអាចចូលប្រជុំបាន ចំណែកប្រជាពលរដ្ឋជាង១០០នាក់ មកពីឃុំផ្សេង ត្រូវបានរារាំងដោយ
ប្រជាការពារឃុំអណ្តូងទឹក។
សូមរំលឹកថា នាពេលថ្មីនេះ មានផ្ទុះការតវ៉ារបស់ ប្រជាពលរដ្ឋនឹងក្រុមយុ វជនមាតាធម្មជាតិ បណ្តេញសាឡង់បូមខ្សាច់ ចេញពីព្រែកអណ្តូងទឹក ដោយពួកគាត់ថា
ធ្វើអោយបាក់ច្រាំង នឹងបាត់បង់មច្ឆាជាតិ ហើយពួកគាត់បន្ត ធ្វើការតវ៉ាតទៅទៀត៕
បើកវេទិការសាធារណៈ បញ្ហាសាឡង់បូមខ្សាច់ នៅព្រែកអណ្តូងទឹក
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី