ព័ត៌មាន​ថ្មី
សម្តេចតេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​​ ​ស​ង្ឃឹ​ម​ថា​ ​ជ​ន​ជា​តិ​ថៃ​ជា​ង​១​លា​ន​នា​ក់​​ ​ដែ​ល​ចូ​ល​មើ​ល​សា​រ​រ​ប​ស់​​សម្តេ​ច​ រៀ​ប​រា​​ប់អំ​ពី​​ទ​ង្វើ​អ​សី​ល​ធ​ម៌​ ​អ​​ន់​ជា​ង​ស​​ត្វ ​រ​ប​ស់​ជ​ន​ជា​តិ​​ថៃ​មួ​យ​ចំ​នួ​ន​​ ​នឹ​ង​គិ​​ត​ទៅដ​ល់​​ត​ម្លៃ​នៃ ជា​តិ​សា​​ស​ន៍​រ​ប​ស់​ខ្លួ​ន​ ​ដោ​យ​កា​​រ​ទ​ទួ​ល​ខុ​ស​ត្រូ​វ​ | ទឹ​ក​បឹ​ង​ជ​ន់​​ឡើង​ សត្វច​ច​ក​ ចូ​ល​​ដ​ល់​ក្នុ​ង​ភូ​មិ​ខាំអ្ន​ក​ស្រុ​ក ប​​ណ្តា​ល​ឲ្យ​រ​បួស​៣​នា​ក់ ក្នុ​ង​​ឃុំគា​រ ស្រុ​ក​មោ​ង​ឫ​ស្សី​ ខេ​ត្ត​បា​ត់​​ដំ​ប​ង | ​​អភិបាល​​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ណែ​​នាំ​ឱ្យ ​​ក​ម្លាំ​ង​មា​ន​ស​​ម​ត្ថ​កិ​ច្ច​ ​និ​ង​​អា​ជ្ញា​ធ​រ​ខ​ណ្ឌ​ទាំ​ង​១​៤​​ ​ប​ន្ត​ទ​ប់​ស្កា​ត់​ ​ប​ង្ក្រា​​ប​គ្រឿ​ង​ញៀ​ន​ ​​ប្រ​យុ​ទ្ធ​ប្រ​ឆាំង​ ​កា​រ​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធ​ប​​ច្ចេ​ក​វិ​ទ្យា ​ ​និ​ង​ជំ​រុ​ញ​កា​រ​អ​នុ​​វ​ត្ត​ ​កា​រ​ងា​រ​រំ​ដោះ​ទឹ​ក​ចេ​ញ​ពី​ ​មូល​​ដ្ឋា​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​​និ​ង​ចេ​ញ​ពី​ក្នុ​ង​រា​ជ​ធា​​នី​ភ្នំ​ពេ​ញ​ | សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មន្ត្រី​ពាក់ព័ន្ធ​និង​អាជ្ញា​ឃុំ​បាន​លក់​ដើម​រាំង​ទឹក​,​ ដើម​កន្សែង​, ​ដើម​ទោលឲ្យ​ទៅ​ឈ្មួញ​

មន្ត្រី​ពាក់ព័ន្ធ​និង​អាជ្ញា​ឃុំ​បាន​លក់​ដើម​រាំង​ទឹក​,​ ដើម​កន្សែង​, ​ដើម​ទោលឲ្យ​ទៅ​ឈ្មួញ​

​សៀមរាប ៖  មន្ត្រី​ពាក់ព័ន្ធ​នឹង​អាជ្ញា​ឃុំ​បាន លក់​ដើម​រាំង​ទឹក​, ដើម​កន្សែង​, ដើម​ទោល​, បញ្ជា​ឲ្យ​កម្មករគាស់​រំ​ល៉ឺ​ង​ទាំង​ដើម នៅ​ពេល​ថ្ងៃ​ស្ថិត​នៅ​ចំនុច ២ ភូមិ​ខុសគ្នា​, ទី​១/​ចំនុច​អកស​គ្រ​ឡេង​ដប ក្នុងភូមិ​ច្រែស និង​ចំនុច​ទំនប់​សោម​, ទំនប់​កន្សែង​កំបុត ក្នុងភូមិ​គោកធ្លក ឃុំ​កណ្តែក​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ដើម្បី​រងចាំ​ឲ្យ​ឈ្មួញ ដឹក​ចេញ​នៅពេល​យប់​ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​តែ ១ ខែ​អស់​ជាង​១០០​ដើម ពុំ​ឃើញ​មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​មក​ទប់ស្កាត់​ឡើយ ។​

​តាម​ប្រភព​ពី​អ្នក​ស៊ីឈ្មួ​លគាស់​ដើ​មរាំង​បាន​ប្រាប់ថា ពួកគេ​ត្រូវបាន​មេឃុំ​បញ្ជា​ឲ្យមក គាស់ដើមឈើ​ទាំងអស់នេះ ក្នុង​តំលៃ ១ ដើម ៣ ម៉ឺន​រៀល​ទៅ ៥ ម៉ឺន​រៀល ដើម្បី​ឲ្យ ឡានស្ទួច​ដឹក​ចេញ​នៅ​ពេលយប់យ​ក​ទៅ​វៀតណាម តែ​រឿង​លក់​ឲ្យ​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ ពួក​ខ្ញុំ មិន​ដឹង​ទេ បើ​ចង់ដឹង​ច្បាស់​ទាល់តែ​ទៅ​សួរ​លោក​មេឃុំ ខាំ លឿ ទៅ​ទើប​ដឹង​ហើយ ។​

​លោក គង់ សារ៉ន អង្គការ​អភិរក្ស​ការពារ​ធនធាន​ធម្មជាតិ​ប្រចាំ​ស្រុក​ប្រាសាទ បាគង​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ស្រុក​ថា ក្នុង ឃុំ​កណ្តែក​នេះ ត្រូវបាន​មេឃុំ​ ខាំ​ លឿ បញ្ជា​ឲ្យ​កម្មករ​គាស់​ដើម​រាំង​ទឹក​, ដើម​កន្សែង​, ដើម​ទោល ជា​ជំរក​មច្ឆា​ចំរុះ ដែល​ត្រូវ បាន​គេ ហាមឃាត់​ទាំង​ថ្ងៃ​ទុក សំរាប់​ពេលយប់ ទើប​ដឹក​ចេញ​តែ​ពុំ​ឃើញ​មាន​មន្ត្រី

​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​សមត្ថកិច្ច​ណា មក​ធ្វើ​ការហាមឃាត់ ឡើយ ។ មាន​ឃើញតែ​កម្មករ​ជីក​គាស់​តែប៉ុណ្ណោះ តាំងពី​ខ្ញុំ​ទៅ​ប្រាប់​មក​រហូត ដល់ពេលនេះ​មាន​រយៈពេល​ជាង ១ ខែ​មក​ហើយ គាស់​អស់​ចំនួន​ជាង​១០០​ដើម​ពួកគេ​ធ្វើ​ព្រងើយ​ថែម​ទាំង​និយាយ​មក​វិញ​ថា​បើ​ចង់​ហាមឃាត់​ពួក​ខ្ញុំ​ជីក​ទៅ​ប្រាប់​លោក​មេឃុំ ខាំ លឿ ទៅ​ទើប​ពួក​ខ្ញុំ​ឈប់ ​បាន ពីព្រោះ​គាត់​អ្នកបញ្ជា​។​

​លោក ខាំ លឿ មេឃុំ​កណ្តែក​បានប្រាប់ ថា ដើម​រាំង​ទឹក​, ដើម​កន្សែង​, ដើម​ទោល ដែល​កម្មករ​ជីក​គាស់​ទាំង​ឬ​ស​នៅពេល​ថ្ងៃ  នឹង ដឹក​ចេញ នៅពេល​យប់​នេះ ត្រូវបាន

​លោក កែវ សារ៉ាន់ អតីត​កងវិស្វកម្ម​, បច្ចុប្បន្ន ទីប្រឹក្សា​ក្រសួង​ការពារជាតិ  បាន​ស្នើសុំ​ត្រឹម ភូមិ​, ឃុំ​និង​សហគម​ន៏​ក្នុង​តំបន់ ២ ដើម្បី​ជីក​គាស់​យក​ទៅ​ដាំ នៅក្នុង​ភូមិ​ស្ពាន​ក្អែក ឃុំ​កណ្តែក​ស្រុក​ប្រាសាទបាគង​នេះទេ ចំនួន តែ ៣៥ ដើម​ប៉ុណ្ណោះ មិន​បាន​យក​ទៅ​លក់​ឲ្យ​ពី​ណា​ទេ​។​

​ចំណែក​លោក សេង ស៊ឺ ប្រធាន​សហគម​ន៏​កណ្តែក បាន​ប្រាប់ថា លោក​ក៏​បាន​ដឹង​រឿង​នេះ​ដែរ តែ​លោក​កំពុង​ជាប់រវល់ ។​

​លោក​ភូ សំ អា​ត អភិបាល​ស្រុក​ប្រាសាទបាគង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​បានឲ្យ​កម្លាំង​ទៅ​ហាមឃាត់​ហើយ  ដើម្បី​កុំ​ឲ្យ​ដឹក​ចេញ តទៅទៀត ពីព្រោះ​លោក​បាន​សួរ​ទៅ​មេឃុំ​ថា គេ​ដឹក​យក​ទៅ​ដាំ​នៅក្នុង​ត្រពាំង ក្នុង​សណ្ឋាគារ​របស់លោក កែវ សារ៉ាន់ បើ​ចង់ដឹង​ច្បាស់​សូម​សួរ​ទៅ​លោក​មេឃុំ​ដឹង​ហើយ ។​

​លោក​បន្ត​ទៀត​ថា លោក​បាន​រាយការណ៍​ទៅ​ឲ្យ​នាយក​រដ្ឋបាល​សាលាខេត្ត​រួច​អស់ហើយ  នឹង​ដើម្បី​សុំ​អនុ​សាស​ន៏​ពី លោក​អភិបាលខេត្ត ដើម្បី​ចាត់ការ  តែ​ចំពោះ​លោក​អភិបាលខេត្ត​គាត់​បញ្ជា​មក​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​តទៅទៀត ពួក​ខ្ញុំ​ចាំតែ​អនុវត្តតាម ។​

​រីឯ​លោក ធ្លន់ ចិន្ថា នគរបាល​ប៉ុស្តិ​កណ្តែក​ពុំ​មាន​ការ​ទាក់ទង​ក្នុង​រឿង នេះ​ទេ ដោយសារ​ ទូរស័ព្ទ​របស់​លោក​ស្ថិតនៅ​ក្រៅ តំបន់​សេវា ។​

​ទោះបីយ៉ាងណា ដើម​រាំង​ទឹក​ជាង​១០០ ដើម ដែល​ជា​ជំរក​ត្រី​ពង​កូន​នា​រដូវវស្សា ត្រូវបាន​ គេ​គាស់​ទាំង​ឬ​ស យក​ទៅ​បាត់ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ធ្វើ ​ការរិះគន់​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ៕

 

slsc2014_05_15a (2) slsc2014_05_15a (3) slsc2014_05_15a slsc2014_05_15a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.