ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុម​អ្ន​ក​​​ជួ​យ​​ស​ង្គ្រោះ​​ រកឃើញ​​​បំ​ណែ​ក​​​យ​ន្ត​​ហោះ​ ​និ​ងសា​កស​​​ពខ្លះ ​ដែ​ល​​​ធ្លាក់​​​នៅ​​​នេ​​​ប៉ា​ល់

ក្រុម​អ្ន​ក​​​ជួ​យ​​ស​ង្គ្រោះ​​ រកឃើញ​​​បំ​ណែ​ក​​​យ​ន្ត​​ហោះ​ ​និ​ងសា​កស​​​ពខ្លះ ​ដែ​ល​​​ធ្លាក់​​​នៅ​​​នេ​​​ប៉ា​ល់

អន្តរជាតិ ៖ ក្រុម​អ្នក​ជួយសង្គ្រោះ​ប្រទេស​នេ​ប៉ាល់ នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​រកឃើញ​សាកសព​មនុស្ស​ចំនួន ១៤ នាក់ ជាមួយនឹង​បំណែក​យន្តហោះ​ធុន​តូច​មួយគ្រឿង​ដែល​ដឹក​មនុស្ស ២២ នាក់ ហើយ​បាន​ធ្លាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សារព័ត៌មាន Reuters ។​

ក្រុមហ៊ុន​ឯកជន Tara Air បាន​ឲ្យ​ដឹងថា យន្តហោះ​នេះ​បាន​ធ្លាក់ចុះ កាលពី​ថ្ងៃអាទិត្យ អំឡុងពេល​អាកាសធាតុ​មាន​ពពក​ក្រាស់ ហើយ​ត្រូវបាន​រកឃើញ​ដោយ​កងទ័ព​របស់​ប្រទេស​នេ​ប៉ាល់ នៅ​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់ពី​ប្រតិបត្តិ​ការស្វែងរក​ដែល​ត្រូវបាន​ផ្អាក ចាប់ផ្ដើម​បន្ត​ឡើងវិញ​។​

ទន្ទឹម​នោះ លោក Deo Chandra Lal Karna អ្នកនាំពាក្យ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​នេ​ប៉ាល់ បាន​និយាយថា ប្រតិបត្តិ​ការស្វែងរក​អ្នក​ដែល​នៅ​រស់រានមានជីវិត គឺមាន​ភាគរយ​តិច​ណាស់​។​

គួរ​បញ្ជាក់ថា យន្តហោះ De Havilland Canada DHC-6-300 Twin Otter នេះ បាន​ហោះ​ចេញពី​ទីក្រុង​ទេសចរណ៍ Pokhara ចម្ងាយ ១២៥ គីឡូម៉ែត្រ (៨០ ម៉ា​យ​) ភាគ​ខាងលិច​នៃ​ទីក្រុង Kathmandu កាលពី​ព្រឹក​ថ្ងៃអាទិត្យ ហើយ​គោលដៅ​គឺ​ឆ្ពោះទៅ​តំបន់ Jomsom ដែលជា​កន្លែង​ទេសចរណ៍ ដែលមាន​ចម្ងាយ​ប្រហែល ៨០ គីឡូម៉ែត្រ (៥០ ម៉ា​យ​) ភាគ​ពាយព្យ​នៃ​ទីក្រុង Pokhara ដែលជា​ធម្មតា​ការហោះហើរ​រយៈពេល ២

០ នាទី ខណ​មន្ត្រី​អាកាសចរណ៍ បញ្ជាក់ថា យន្តហោះ​នេះ បាន​បាត់​ការទាក់ទង​អំឡុង​ពេលមុន​ចុះចត ៥ នាទី​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 5695 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.