ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ដីព្រៃរាប់សិបហិកតា រងនូវការឈូសឆាយ ហ៊ុំព័ទ្ធជាកម្មសិទ្ធិឯកជន ដោយសមត្ថកិច្ច​ សហការ និងឈ្មួញដី

កំពង់ធំ ៖ ដីបំរុងទុកអចិន្ត្រៃយ៍ របស់រដ្ឋរាប់សិបហិកតា ដែល ស្ថិតនៅចំណុចត្រពាំងទឹម ភូមិ បឹងស្វាលើ ឃុំបឹងល្វា ស្រុក សន្ទុក ខេត្តកំពង់ធំ កំពុងទទួល រង នូវការឈូសឆាយរំលោភ បំពានយកទាំងកំរោល ដោយពុំ មានការទប់ស្កាត់និង ហាមឃាត់ ពីសំណាក់អាជ្ញាធរមូលដ្ឋាន និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ទៅទីនោះឡើយ ជាហេតុធ្វើឱ្យ ក្រុមឈ្មួញរកស៊ីដីងាយស្រួល ប្រព្រឹត្តបទល្មើស រុករានទន្ទ្រាន យកដីព្រៃរបស់រដ្ឋ មកធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួន​ ឬទំនងជាអាជ្ញាធរ ពាក់ព័ន្ធទៅទីនោះ ឃុបឃិតជា មួយឈ្មួញរកស៊ីដី បណ្តែតបណ្តោយ ឱ្យឈ្មួញទាំងនោះឈូសឆាយ រំលោភបំពានវាតទីយកស្រេច តែចិត្តដោយគ្មានការទប់ស្កាត់ អ្វី ទាល់តែសោះ ។
ទាក់ទិននឹងបញ្ហានេះភ្នាក់ ងារយើងបានសុំឯកសារឬលិខិត ស្នាមសុំឈូសឆាយដីរបស់ឈ្មោះ ហ៊ូ សូភា មិនមានចុះទីលំនៅភូមិ ឃុំ-ស្រុករស់នៅបច្ចុប្បន្ន ព្រោះ ខ្លាចគេដឹងថា ឈ្មោះ ហ៊ូ សូភា ហៅប្រុស នេះជាឈ្មួញរកស៊ីដី នៅតំបន់បឹងល្វាលើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមការពិតឈ្មោះ ហ៊ូ សូភា ហៅ ប្រុស មានទីលំនៅក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឯណោះហើយបានមកសហការ ជាមួយលោក ប៉ែន លឿ មេឃុំ បឹងល្វា និងលោក ពេជ សុធា អភិបាលស្រុកសន្ទុក ដើម្បីរៀបចំ ឯកសារនិងរៀបចំដីព្រៃបំរុងទុក អចិន្ត្រៃយ៍របស់រដ្ឋខ្លះ និងដីប្រជា ពលរដ្ឋនៅទីនោះខ្លះ ដើម្បីធ្វើការ ឈូសឆាយហ៊ុំព័ទ្ធធ្វើជាកម្មសិទ្ធ របស់ខ្លួន ដោយបានសហការ ជាមួយលោក ពេជ សុធា អភិ បាលស្រុកសន្ទុក និងលោក ប៉ែន លឿ មេឃុំបឹងល្វា យ៉ាងស៊ី សង្វាក់ ដោយសារឈ្មួញដីនេះ ធ្វើ ឯកសារក្លែងបន្លំភូតកុហកថ្នាក់ លើហើយថ្នាក់លើមិនអាចចាប់ អារម្មណ៍ នូវរបាយការណ៍ភូត កុហកនោះទេ ។
ជាក់ស្តែងដូចជា លិខិតសុំ ការឈូសឆាយដីរបស់ឈ្មោះ ហ៊ូ សុភា ហៅ ប្រុស មិនហ៊ាន ដាក់ទីលំនៅពិតប្រាកដផង ហើយខ្លឹមសារនៃការសុំឈូស ឆាយទៀតសោត គឺគាត់សុំឈូស ឆាយតែដំបូកនិងគុលឈើងាប់ៗ ស្ថិតនៅលើដីដែលបានអាស្រ័យ ផលតាំងពីឆ្នាំ២០១០ មកម៉្លេះ រួមមានទាំងដំណាំ ស្វាយចន្ទី ដំឡូង មី ស្រូវ…. ៘
ប្រជាពលរដ្ឋនៅទីនោះចង់ សួរថា បើមានដំណាំហើយ យក គ្រឿងចក្រទៅឈូសវាមិនខ្ទេច ផលដំណាំដែលមានស្រាប់និង អស់ទេឬ ? ហើយការសុំឈូស ឆាយនោះ សុំតែ ២៣ហិកតាទេ បែរជាទៅឈូសដីព្រៃបំរុងទុក អចិន្ត្រៃយ៍របស់រដ្ឋអស់ជាង ៣០ ហិកតាទៀត ក្រុមការងារបាន ចុះទៅធ្វើកំណត់ហេតុថតចំការ ស្វាយចន្ទី តែ៥ហិកតា ថា ជាដី បំរុងឈូសឆាយដើម្បីធ្វើរបាយ ការណ៍ភូតកុហកអភិបាលខេត្ត ថា ដីបំរុងឈូសឆាយមាន ២៣ ហិកតា ឱ្យវាស៊ីសង្វាក់និងម្ចាស់ ស្នើសុំ ហើយក្រុមការងារបាន ដាក់លក្ខខណ្ឌថា ក្រុមការងារ មិនជំទាស់ និងការស្នើសុំឈូស ឆាយទេ ប៉ុន្តែនៅពេលបានការ អនុញ្ញាតពី ឯកឧត្តម អភិបាល ខេត្តរួចហើយ ម្ចាស់ស្នើសុំត្រូវ សហការជាមួយអាជ្ញាធរឃុំ ស្រុក សុរិយោដី និងរដ្ឋបាលព្រៃ ឈើប្រចាំនៅទីនោះ ហើយឱ្យ ឈូសតែ ២៣ហិកតា ដីមានដំ ណាំអាស្រ័យផលតាំងពីឆ្នាំ ២០១១ មកទេ ក៏នាំគ្នាចុះហត្ថ លេខាតាមតួនាទីនិងជំនាញ រៀងៗខ្លួន ប៉ុន្តែមកដល់ពេលនេះ បែរជាឈ្មោះ ហ៊ូ សូភា ហៅ ប្រុស មានទីលំនៅស្រុកស្ទឹង ត្រង់ ហើយជាថៅកែការ៉ាស់ សាំងនៅស្រុកស្ទឹងត្រង់មក ឈូសឆាយរំលោភបំពានទន្ទ្រាន ហ៊ុំព័ទ្ធដីរបស់រដ្ឋមកជាកម្មសិទ្ធ ផ្ទាល់ខ្លួនទៅវិញ ហើយពុំមាន ការបង្ក្រាប និងទប់ស្កាត់ពីសំ- ណាក់អាជ្ញាធរមូលដ្ឋាននិង អាជ្ញាធរមានសមត្ថកិច្ចនៅទីនោះ ឬក៏ត្រូវថ្នាំសណ្តំពីលោកថៅកែ ដីនោះអស់ហើយមើលទៅ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯក- ឧត្តម អ៊ុត សំអន អភិបាលខេត្ត បានប្រាប់ថា ក្រោយពីឯកឧត្តម ចារទៅឱ្យថ្នាក់ស្រុកចុះត្រួតពិនិត្យ ក៏បាត់ឈឹង ទើបខាងទូរទស្សន៍ តេមកខ្ញុំភ្ញាក់ព្រឺត ខ្ញុំនិងចាត់ក្រុម ការងារថ្នាក់ខេត្តឱ្យចុះត្រួតពិនិត្យ សិនកុំអាលផ្សាយទៅណា ព្រោះ ខ្លាចមានរឿងដូចដីនៅតំបន់បី វាលក្រោម ខាងស្រុកស្ទោង អធ្យាស្រ័យផង ។ ចំណែក លោក យិន ផាន ប្រធានការិ យាល័យសុរិយោដីស្រុកសន្ទុក បានប្រាប់បណ្តាញយើងថាការ ឈូសឆាយរំលោភបំពានទៅ លើលិខិតស្នើសុំ វាមានកំហុសធ្ងន់ ណាស់ បើក្រុមការងាររកឃើញ ដូចការអះអាងរបស់អ្នកសារព័ត៌ មានមែននោះ ម្ចាស់សាម៉ីនោះ មិនអាចគេចផុតពីសំណាញ់ ច្បាប់ទេ ហើយវាគ្មានថ្នាក់ស្រុក ថ្នាក់ខេត្តណាហ៊ានស៊ីញ៉េដីព្រៃ ឱ្យគេធ្វើការឈូសឆាយនោះទេ ។
ចំណែកលោក រស់ សារឹម អភិបាលរងស្រុកសន្ទុក ទទួល ផ្នែកខាងវាស់វែងដីរដ្ឋ និងដី រាស្ត្រ លក់ឱ្យឈ្មួញនោះបានប្រាប់ថា ការឈូសឆាយនេះវាលើស តែ ១៩ ហិកតាទេ ហើយក្រុម ការងារក៏បានផ្អាកលែងឱ្យគ្រឿង ចក្រនោះ ឈូសឆាយបន្តទៀត ដែរ ។ ចំណែកលោក ហ៊ូ សូភា ហៅ ប្រុស គាត់ឆ្លើយថា មិន ខ្វល់ទេដោយសារ គាត់មានលុយ ទិញដីពីអាជ្ញាធរនៅតំបន់នោះ និងប្រជាពលរដ្ឋហើយមាន ច្បាប់ឈូសឆាយត្រឹមត្រូវ ។
បញ្ហាដ៏ធ្ងន់ធ្ងរនេះ អ្នកដែល លួចដីព្រៃរបស់រដ្ឋ ត្រូវតែចូល ដេកគុកមិនត្រូវឱ្យរួចខ្លួននោះ ឡើយ តែប្រជាពលរដ្ឋមិនរំពឹង ថា អ្នកដែលលួចដីរដ្ឋដែលមាន មុខក្រាស់ និងមុខដុល្លារច្បាស់ជា មិនដើរចូលគុកឡើយផ្ទុយទៅ វិញ ប្រជាពលរដ្ឋក្រីក្រច្បាស់ជា ចូលគុកមិនមើលម៉ោងគួរលោក អភិបាលខេត្តជួយមើលផង៕

20150726_165301_resized_320150726_165319_resized_1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 1491 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.