ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​​បើ​ក​​​​កា​រ​ដ្ឋាន​ ​​​សាង​​ស​ង់​​​ជា​​​ផ្លូវ​​ការ​ ​ម​ជ្ឈ​ម​ណ្ឌ​ល​​​ភ​ស្តុ​ភា​​​រ​ក​ម្ម​ ​និ​ង​​​កំ​ព​ង់ផែ​​​ព​ហុ​​​បំ​ណ​ង​ ​មាន​​​ទុ​ន​ ​១​ ​៥​០​០ ​​លា​ន​​​​ដុ​ល្លា​រ​​​អា​មេ​រិក​ ​

​​បើ​ក​​​​កា​រ​ដ្ឋាន​ ​​​សាង​​ស​ង់​​​ជា​​​ផ្លូវ​​ការ​ ​ម​ជ្ឈ​ម​ណ្ឌ​ល​​​ភ​ស្តុ​ភា​​​រ​ក​ម្ម​ ​និ​ង​​​កំ​ព​ង់ផែ​​​ព​ហុ​​​បំ​ណ​ង​ ​មាន​​​ទុ​ន​ ​១​ ​៥​០​០ ​​លា​ន​​​​ដុ​ល្លា​រ​​​អា​មេ​រិក​ ​

ខេត្ត​កំពត​៖ នា​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញបញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​របស់​ក្រុមហ៊ុន​កំពត ឡូ​ជី​ស្ទីក អេ​ន ផត នៅ​ភូ​មិច​ង្ហោ​ន សង្កាត់ ព្រែក ត្នោត ក្រុង​បូកគោ ខេត្តកំពត​។​

​ឯកឧត្តម​ទេស រដ្ឋមន្ត្រី ស៊ុន​ចាន់ថុល បាន​គូសបញ្ជាក់​ពី​តួនាទី​យ៉ាងសំខាន់​នៃ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​កំពត ក្នុងការ​លើកដាក់ ផ្ទេរ ទំនិញ​ចេញ​-​ចូល ទៅកាន់​ទីផ្សារ​អន្តរជាតិ ដែល​នឹង​នាំមក​នូវ​ភាពងាយស្រួល និង​ប្រសិទ្ធភាព​ខ្ពស់ ដល់​ពាណិជ្ជករ និង​អ្នកវិនិយោគ នៅក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម ឧស្សាហកម្ម និង​នេសាទ ទៅ​លក់​នៅ​ទីផ្សារ​នៅក្នុង​តំបន់ និង​ពិភពលោក ក៏ដូចជា​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ភស្តុភា​កម្ម និង​កំពង់ផែ​នៅ​កម្ពុជា សំដៅ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដើម្បី​សម្រេចបាន​នូវ​ទិសដៅ​កំណើនសេដ្ឋកិច្ច​តាម​ការរំពឹងទុក​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា​៖ គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ ពហុ​បំណង​កំពត នឹង​ក្លាយជា​កំពង់ផែ​ទឹក​ជ្រៅ និង​ធំ​មួយទៀត​នៅ​កម្ពុជា និង​ដ៏​ទំនើប​លំដាប់​អន្តរជាតិ​នៅក្នុង​តំបន់​អាស៊ាន​។ គម្រោង​នេះ​នឹង​ជួយ​បំពេញបន្ថែម​ទៅលើ​កំពង់ផែ​ដែលមាន​ស្រាប់​ដូចជា​៖ កំពង់ ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ជួយ​ជំរុញ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​ផែនការមេ​ដើម្បី​អភិវឌ្ឍ​ខេត្ដ​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​បានដាក់ចុះ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​។ ជាងនេះទៅទៀត គម្រោង​នេះ​នឹងចូលរួម​ចំណែក​ផងដែរ​ក្នុង​ការជួយ​អនុវត្ត​ឱ្យ​សម្រេច​ជោគជ័យ​នូវ​ផែនការមេ​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​និង ភស្តុភា​រកម្ម និង​ជួយ​បំពេញ​នូវ​គោលដៅ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ផងដែរ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​បន្ថែមថា​៖ ក្រសួង​មាន​ផែន​ការបើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ ផ្លូវជាតិ​លេខ​៤១ នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខ ដែល​នឹងមាន​អំណោយផល​ល្អ ក្នុង​ការតភ្ជាប់​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​កំពត ជាមួយ​តំបន់​ផ្សេងៗ​នៅ​ទូទាំង ប្រទេស និង​ជាមួយ​ប្រទេសជិតខាង​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​កំពត​ឡូ​ជី ស្ទីក អេ​ន ផត ដែល​បាន​បោះទុន​ដ៏​ច្រើន​វិនិយោគ​លើ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង​កំពត ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ភស្តុភា​រកម្ម និង​កំពង់ផែ​នៅ​កម្ពុជា សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ផងដែរ​ចំពោះ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (CRBC) និង​ក្រុមហ៊ុន​សំណង់​ផ្សេងៗ​ទៀត ព្រមទាំង​អាជ្ញាធរ ដែនដី​ខេត្តកំពត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​បានផ្តល់​កិច្ចសហការ​ល្អ​ក្នុងពេល ចុះ​សិក្សា និង​សម្របសម្រួល​ឱ្យ​គម្រោង​នេះ​មានដំណើរ​ការឈាន​មកដល់​ការ​ប្រារព្ធ​ធ្វើ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​នាពេលនេះ​។​

​ជាមួយគ្នា​នោះ​ផងដែរ មានមតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី​នាឱកាស​នោះ ឯកឧត្តម​ឧបនាយក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​គ្រប់​កាលៈទេសៈ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការកែទម្រង់​ដ៏​មុត​ស្រួច​ដែល​បានដាក់​ចេញ តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ យុទ្ធសាស្ត្រ​ត្រីកោណ និង​យុទ្ធ សាស្ត្រ ចតុកោណ​គ្រប់​ដំណាក់កាល និង​ឆន្ទៈ​ដ៏​មោះមុត​លើ​ការបន្ត​កំណែទម្រង់​ស៊ីជម្រៅ បាន​នាំ កម្ពុជា​ទទួលបាន​ការ​រីកចម្រើន​គ្រប់​វិស័យ​។​

​សូម​ជម្រាបជូន​ថា​៖ ផ្អែកលើ​លទ្ធផល​នៃ​ការសិក្សា​លម្អិត គម្រោង​វិនិយោគ​នេះ​ឋិត​ទីតាំង​ដែលមាន លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មាន​សក្តានុពល​ខ្ពស់​សម្រាប់​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង ដោយមាន​កត្តា​អំណោយផល​ពី​ធម្មជាតិ​រួមមាន​៖ ជា​តំបន់​សមុទ្រ​ទឹក​ជ្រៅ និង​ជា​តំបន់​ពុំ​សូវ​រង​ផលប៉ះពាល់​ពី​គ្រោះធម្មជាតិ ដោយមាន​របាំង​ការពារ​ព្យុះ រលក ពី​កោះ​ថ្មី កោះសេះ និង​កោះត្រល់ ជាពិសេស ក្រុមហ៊ុន​ក៏បាន​សាងសង់​ឃ្លង​នាវាចរណ៍​រួចជាស្រេច​ផងដែរ​។​

​មិនតែប៉ុណ្ណោះ ទីតាំង​គម្រោង​នេះ ស្ថិតនៅក្នុង​តំបន់​ដែលមាន​អំណោយផល​ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវដែក មកកាន់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា តាមរយៈ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤១ ផ្លូវជាតិ​លេខ​៤ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ផ្លូវជាតិ​លេខ​៤៨ និង​ត​ភ្ជាប់​ផ្លូវដែក​ភាគខាងត្បូង ទៅ​ភាគ​ខាងជើង​នៃ​ប្រទេស​។​

​គម្រោង​វិនិយោគ​នេះ មាន​ផែនការ​អនុវត្ត​ជា​៣​ដំណាក់កាល ជាមួយនឹង​ដើមទុន​វិនិយោគ​សរុប​ប្រមាណ ១៥០០ លាន​ដុល្លារ​អាមេរិក ដែល​នៅក្នុង​ផែនការ​ដំណាក់កាល​ទី​១ គឺមាន​ចំនួន​ប្រមាណ ២០០ លាន​ដុល្លារ​អាមេរិក​។​
​គម្រោង​នេះ​នឹង​រួមមាន​៖ ទីលាន​កុងតឺន័រ តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ពាណិជ្ជកម្ម​សេរី មជ្ឍមណ្ឌល ភស្តុភា​រកម្ម ឃ្លាំង​ស្តុក​ទំនិញ​គ្រប់​ប្រភេទ ឃ្លាំង​ភណ្ឌាគារ​គយ រោងចក្រ​ផលិត និង​ចែកចាយ រោងចក្រ​ចម្រាញ់​ប្រេងឥន្ធនៈ និង​មជ្ឈមណ្ឌល​ប្រេងឥន្ធនៈ តំបន់​លំនៅឋាន និង​ចំណត​នាវា​ដឹក​អ្នកដំណើរ​ទេស ចរណ៍ ព្រមទាំង​ចំណត​នាវា​ប្រភេទ​ជា​សា​ឡង់ ដែល​ភ្ជាប់​ការដឹកជញ្ជូន​ជាមួយ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ក្នុងករណី​រាជរដ្ឋាភិបាល​អភិវឌ្ឍ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់​។​

​ចំពោះ​ទីតាំង​កំពង់ផែ​ពហុ​បំណង​មាន​ជម្រៅ​ទឹក​ប្រមាណ​១៥​ម៉ែត្រ និង​អាចឱ្យ​នាវា​ចំណុះ​១០០.០០០ តោន អាច​ចូល​ចត​បាន និង​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​លើកដាក់​ទំនិញ​ចេញ​-​ចូល បាន​ចំនួន​ប្រមាណ ៣០០.០០០ TEU នៅក្នុង​ឆ្នាំ​២០២៥ និង​ប្រមាណ ៦០០.០០០ TEU នៅក្នុង​ឆ្នាំ​២០៣០៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.