ខេត្តកណ្តាល៖សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥។ ចំណែកផ្លូវប្រវែង ជិត ១២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១ ក៏ត្រូវសម្ពោធ ដាក់ឲ្យប្រើប្រាស់នៅ ថ្ងៃដដែលនេះផងដែរ។ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅនេះ ចំណាយថវិកាសាងសង់ ជិត ៣៣លានដុល្លារអាម៉េរិក បានមកពីកម្ចីឥណទានពី សាធារណ រដ្ឋប្រជាមានិតចិន និងប្រាក់បដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា៕
នៅក្នុងពិធីសម្ពោធស្ពានមិត្តភាពចិន-កម្ពុជាតាខ្មៅ សម្តេចហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនូវការស្វាគមន៍ ចំពោះគណបក្សនយោបាយ ដែលទើបងើបថ្មីៗ ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ នាឆ្នាំ២០១៧-២០១៨ ខាងមុខ ។
សម្តេច ហ៊ុន សែន ថ្លែងថា យើងស្វាគមន៍ គណបក្សដែលទើបតែបង្កើតពីម្សិលមិញ មកប្រណាំងគ្នា ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចក៏បានផ្តាំផ្ញើឲ្យ គណបក្សទាំងចាស់ទាំងថ្មី ឲ្យត្រៀមលក្ខណៈ ដើម្បីបោះឆ្នោតថ្នាក់ជាតិ ខាងមុខ។
សម្តេចក៏បានរិះគន់ថា ឲ្យតែមានគណបក្សថ្មីបង្កើតឡើង នាំគ្នានិយាយថាសុទ្ធតែ ហ៊ុន សែន ជាអ្នកបញ្ជាឲ្យបង្កើត ឡើង ដើម្បីជ្រែកសម្លេង ឆ្នោតពីគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែអ្នកដែលនិយាយថា ហ៊ុន សែន នៅពីក្រោយ ខ្នងនៃការបង្កើតគណបក្សថ្មីនេះ គឺអ្នកនោះទេដែលហ៊ុន សែន បង្កើតឲ្យ គឺនៅអំឡុងឆ្នាំ២០០៧ ហ៊ុន សែនជាអ្នកបង្កើតឲ្យ។ គណបក្សនោះ គឺគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា នោះឯង ៕ គួរបញ្ជាក់ថា ក់គណបក្សកាន់អំណាច នឹងបក្សប្រឆាំងហាក់បី ឡើងកម្តៅនយោបាយ បន្ទាប់ពីរឿងព្រុំដែន នឹងចាប់សកម្មជនបក្សប្រឆាំង ដាក់គុកមក៕