កីឡា ៖ កម្ពុជាបានសម្រេចដោយអនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនាការប្រកួតក្នុងកីឡាដ្ឋាន ១០០% ឡើងវិញ ព្រមទាំងលើកលែងការធ្វើតេស្ដរហ័សកូវីដ-១៩ លើមន្ដ្រីនិងកីឡាករសម្រាប់ការប្រកួតគ្រប់កម្រិតទៀតផង ។
ការអនុញ្ញាតនេះ បានចាត់ទុកថាគឺជាលទ្ធផលមួយ ដែលសបញ្ជាក់ឲ្យឃើញពីការបើកទូលាយឡើងវិញនៃវិស័យកីឡាជាតិ បន្ទាប់ពីកម្ពុជាបានអនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនាការប្រកួតលីគ ក៏ដូចជាការប្រកួតគ្រប់សកម្មភាពកីឡាឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩ មានការធូរស្រាលកាន់តែខ្លាំង ៕
ទស្សនិកជន ចូលរួមទស្សនា ការប្រកួត ក្នុងកីឡដ្ឋានបាន ១០០% ឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩ មានការធូរស្រាលកាន់តែខ្លាំង

Filed in: សិល្បៈ និងកំសាន្ត