ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ព្រះសង្ឃនិងអ្នកភូមិជាង៤០នាក់នាំគា្នតវ៉ាទាមទារ ឲ្យសមត្ថកិច្ចដោះលែងព្រះសង្ឃ២អង្គ

ភ្នំពេញ :តាមប្រភពពត័មាន មាន ព្រះសង្ឃចំនួន២២អង្គនិងអ្នកភូមិជាង២០នាក់ ធ្វើការតវ៉ាទាមទារឲ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដោះលែង ព្រះសង្ឃចំនួន២អង្គ នៅមុខប៉ុស្តិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ពេញមួយថ្ងៃចាប់តាំងពីព្រឹកដល់រសៀល ថ្ងៃទី០២ខែសីហា ឆ្នាំ២០១៥ បនា្ទប់ពីមានរឿងព្រះសង្ឃ២អង្គគង់នៅវត្តអង្គតេម៉ិញ ត្រូវកម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះធ្វើរដ្ឋបាលឃាត់ខ្លួន នៅក្នុងវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៩ព្រឹក រហូតដល់វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១ ខែសីហាឆ្នាំ២០១៥ កន្លងមក នឹងធ្វើការឆែកឆេរ តាមកុដ៍ រកឃើញ មានខោលីអូ មនុស្សប្រុស-ស្រី ស្រោមអនាម័យ អាវ មួក ថ្នាំញៀន មានទាំង បៀ ដាវ កាំបិត សាំមុយរ៉ៃ សុទ្ធសឹងតែជារបស់ ដែលព្រះសង្ឃមិនត្រូវមានប្រើ ។
ការចុះធ្វើរដ្ឋបាលខាងលើ ក្រោមការដឹកនាំពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួម ពីលោក ថេ រ៉ាមី ក្រឡាបញ្ជី របស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីសមត្ថកិច្ចឆែករកឃើញ សម្ភារ:អស់ទាំងនោះ ព្រះសង្ឃចំនួន២អង្គ ត្រូវបានឃាត់ខ្លួន ទី១- ព្រះនាម ដាវ ទេព ព្រជន្ម ២៨វស្សា , ទី២- ព្រះនាម ជា វណ្ណាដា ព្រះជន្ម៣០វស្សា ធ្វើការសាកសួរ និងនាំទៅកាន់វត្តជម្ពូវ័ន ដើម្បីរៀបចំពិធី ផ្សឹក ដែលមានការចូលរួមពី មន្ទីរធម្មការ ការិយាល័យធ្មមការ អាជ្ញាធរ សមត្ថកិច្ច រួចប្រគល់ឲ្យទៅជំនាញ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការសាកសួរបន្តនិងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី ។
ក្រោយពីពិធីផ្សឹកព្រះសង្ឃ២អង្គខាងលើ ចប់សព្វគ្រប់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០១ ខែសីហា រហូតមកដល់ព្រឹកថ្ងៃទី០២ ខែសីហា មានព្រះសង្ឃចំនួន២២អង្គ រួមជាមួយ ពុទ្ធបរិស័ទ ជាង២០នាក់ នាំគ្នាធ្វើការតវ៉ា ទាមទារឲ្យ សមត្ថកិច្ចធ្វើការដោះលែង ព្រះសង្ឃ២អង្គមកវិញ ក្រោមសម្រែក តាមមេក្រូ ថា ព្រះសង្ឃ២អង្គ សមត្ថកិច្ចចាប់ផ្សឹកឃាត់ខ្លួន ជាព្រះសង្ឃស្នេហាជាតិ ហើយការចោទប្រកាន់ របស់សមត្ថកិច្ច ជាការមួលបង្កាច់បង្ខូច ព្រះសង្ឃហើយ ចំពោះសម្ភារ:អស់ទាំងនោះដែលរកឃើញ ក្នុងកុដ៍ព្រះសង្ឃ សុទ្ធសឹងជាគម្រោង ផែនការរៀបចំ នេះជារឿងអយុត្តិធម៌ សូមឲ្យសមត្ថកិច្ច ដោះលែង ព្រះសង្ឃមកវិញ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចមិនអនុញាតិឲ្យក្រុមអ្នកតវ៉ា ចូលដល់ ក្នុងបរិវេណ បុ៉ស្តិ៍កាកាបឡើយ ឲ្យត្រឹមមុខច្រកចូល តែបុ៉ណ្ណោះ ដើម្បីរក្សានូវសណ្តាប់ធ្នាប់ សន្តិសុខ និយាយជារួម សមត្ថកិច្ច អនុវត្តន៍ និងធ្វើឡើងទៅតាមនិតិវិធី ផ្អែកទៅលើវត្ថុតាង ៕គេពុំទាន់ដឹងថាវាសនាអតីតសង្ឃទាំង២អង្គនោះយ៉ាងណាទេរង់ចាំព័តមានពេលក្រោយ៕

2015_08_03_09_05_02_12015_08_03_09_05_02_12015_08_03_09_05_02_3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.