រតនគីរី ៖ ការកាប់បំផ្លាញព្រៃ ឈើនៅខេត្តរតនគីរី កំពុងមាន សភាពធ្ងន់ធ្ងរណាស់ ទោះបីជា រាជរដ្ឋាភិបាលអាណត្តិទី ៥ ខិត ខំទប់ស្កាត់យ៉ាងណាក៏ដោយ ដោយគេឃើញសុទ្ធតែ អ្នកមាន អំណាចមានយសសក្តិ រកស៊ីដឹក ជញ្ជូនឈើប្រណីតខុសច្បាប់ ជាពិសេសមានឧកញ៉ាបំផ្លាញ ព្រៃឈើមួយរូប ក៏កំពុងតែប្រកប របរ ដឹកជញ្ជូនឈើខុសច្បាប់ផង ដែរ ដោយពួកគេប្រើគ្រប់រូប ភាពក្នុងការកាប់ដឹកជញ្ជូនស្តុក ទុកសម្រាប់យកទៅលក់នៅ ប្រទេសជិតខាង ឧកញ៉ាបំផ្លាញ ឈើខាងលើ មិនគួរណាសង្គម និងរាជរដ្ឋាភិបាលទុកឱ្យបំផ្លាញ ព្រៃឈើបន្តទៀតឡើយ ត្រូវតែនាំ ក្បាលមកឈរមុខក្រចកសេះ តុលាការ ទទួលទោសកំហុស ឧក្រិដ្ឋរបស់ខ្លួន ។
ករណីដូចរៀបរាប់ខាងលើ នៅខេត្តរតនគីរី មានឧកញ៉ា បំផ្លាញឈើមួយរូប ដែលកំពុង លួចលាក់កាប់បំផ្លាញដឹកជញ្ជូន ឈើប្រណីតយ៉ាងរលូន ចំណែក សមត្ថកិច្ចនិងមន្ត្រីជំនាញមេព្រៃ សម្ងំស្ងៀមឈឹង ទុកឱ្យឧកញ៉ារូប នោះធ្វើព្យុះធ្វើភ្លៀង ស្រេចតែ ក្បាលវ៉ាល់ ជ្រគក្រោមរូបភាព របស់ក្រុមហ៊ុនម៉ាងយ៉ាង ជាក្រុម ហ៊ុនចិនអភិវឌ្ឍន៍ ដាំដើមកៅស៊ូ ។
ឧកញ៉ាបំផ្លាញជាតិរូបនោះ ប្រើរូបភាពប្រមូលទិញឈើ ពី ក្រុមហ៊ុនម៉ាងយ៉ាង តែធាតុពិត គឺក្រុមដៃជើងមេការរបស់គេ បែរជានាំគ្នាប្រមូលទិញឈើ ពី គ្រប់ទីកន្លែង ដែលមានប្រភពមិន ច្បាស់លាស់ យកមកស្តុកទុកក្នុង តំបន់ក្រុមហ៊ុនម៉ាងយ៉ាងរួចដឹក ចេញទៅលក់បានយ៉ាងរលូន ទទួលបាន ប្រាក់ចំណូលកប់ក្តោង ក្នុងការ បំផ្លាញព្រៃឈើ ។
ជាក់ស្តែងកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ អ្នកយកព័ត៌មានថ្ងៃនេះ បានចុះ ទៅដល់ទីតាំងក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតនៅភូមិវ៉ង ឃុំកាចូន ស្រុក វេន៉ឺសៃ ប្រទះឃើញគំនរឈើ ប្រណីតជាច្រើនដុំស្តុកទុកក្នុង ទីតាំង ក្រុមហ៊ុនម៉ាងយ៉ាង រួម មាន ៖ ឈើបេង នាងនួន ដែល ជាឈើប្រណីតប្រភេទលេខ ១ ដែលគរជាដុំដែលគេលួចបន្លំ ដាក់ជាមួយប្រភេទឈើជាគ្រឿង ផ្ទះដែលកំពុងសាងសង់ ។
តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ បានឱ្យ ដឹងថា ពួកគាត់ឃើញមាន រថយន្តយីឌុប ចេញចូលដឹកឈើក្នុងក្រុមហ៊ុន ម៉ាងយ៉ាងខាងលើ នេះជាច្រើន ឆ្នាំមកហើយ ពុំដែលអាក់ខាន ឡើយបណ្តាលឱ្យខូងដីស្រុតថ្នល់ តែពុំឃើញមានសមត្ថកិច្ចណា ចុះមកពិនិត្យនោះឡើយ ទើបតែ ពេលថ្មីៗនេះ ការដឹកជញ្ជូនឈើ ប្រណីតតាមរថយន្តយីឌុបរៀង ស្ងាត់បន្តិច ក្នុងមួយអាទិត្យដឹក ចេញតែពីរទៅបីឡានប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា ពេល អ្នកសារព័ត៌មានបានសាកសួរ ទៅមេការម្នាក់ប្រចាំការក្នុង ក្រុមហ៊ុននោះ ពីបញ្ហាឈើ ប្រណីតដែលកំពុងគរទុកនោះ ជាឈើរបស់អ្នកណា ស្រាប់តែ មេការរូបនោះឆ្លើយតបមកវិញ ថា ឈើរបស់ឧកញ៉ា តែគាត់ពុំ ព្រមបញ្ចោញឈ្មោះថាជាឧកញ៉ា មួយណាទេ ។
គិតទៅមានឧកញ៉ាបំផ្លាញ ជាតិមួយចំនួនប្រព្រឹត្តបទឧក្រិដ្ឋព្រៃឈើ យ៉ាងរលូនទោះបីយ៉ាងណាក្តី យើងនឹងតាមដានស្រាវជ្រាវ ពិតមានបន្តទៀត ដើម្បីផ្សាយនូវ លេខក្រោយ ។
ទន្ទឹមនឹងនោះដែរ ប្រជា- ពលរដ្ឋ សំណូមពរសុំឱ្យអភិបាល ខេត្តក៏ដូចជំនាញមេព្រៃចុះមក ពិនិត្យមើលឈើប្រណីតនៅ ក្នុង ក្រុមហ៊ុនម៉ាងយ៉ាងផង ដើម្បីទប់ ស្កាត់ការកាប់បំផ្លាញព្រៃឈើ ក្រៅតំបន់អភិវឌ្ឍន៍ និងយក ឧកញ៉ាកំហូចទៅផ្តន្ទាទោស តាមច្បាប់៕