ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បក្ខពួក ឧកញ៉ាទ្រី ភាព ដឹកឈើ រញ្ជួញផ្លូវបញ្ជាក់ថា ក្រុមហ៊ុនទ្រីភាព មិនទាន់បញ្ឈប់​ ការរកស៊ីបំផ្លាញឈើ

ភ្នំពេញ ៖ នៅក្នុងកិច្ចសម្ភាសន៍ ដ៏កម្រមួយ របស់វិទ្យុអាស៊ីសេរី ជាមួយឧកញ៉ាទ្រី ភាព ដែលរង ការចោទប្រកាន់ ពីបទអាស្រូវ កាប់បំផ្លាញព្រៃឈើ នៅកម្ពុជា ហើយដែលត្រូវមជ្ឈដ្ឋានជាតិ និងអន្តរជាតិថ្កោលទោស ឧកញ៉ា ទ្រី ភាព បានអះអាងថា អាជីវកម្មឈើរបស់លោកកន្លង ទៅគឺស្របច្បាប់ ហើយក្រុមហ៊ុន របស់លោក ក៏បានចូលរួមចំណែក កសាងអភិវឌ្ឍន៍ប្រទេស ប៉ុន្តែ រហូតមកដល់ពេលនេះ ការអះ អាងរបស់ឧកញ៉ា ទ្រី ភាព ខាងលើហាក់ដូចជាថិតនៅ ឆ្ងាយពីការពិត ថ្វីត្បិតតែឧកញ៉ា ទ្រី ភាព មិនចេញមុខ ប៉ុន្តែក្រុម ដៃជើងរបស់គាត់ នៅតែបន្ត សកម្មភាព ដឹកជញ្ជូនឈើ យ៉ាង ភ្លូកទឹកភ្លូកដី ចេញពីខេត្តរតនគិរី,សៀមរាប,កំពង់ធំ,ព្រះវិហារ ជាបន្តបន្ទាប់ មិនលោះថ្ងៃនោះឡើយ។
ឃ្លាំងឈើដ៏ធំចំនួន២របស់ ក្រុមហ៊ុនទ្រីភាព នៅស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែង ឃ្លាំង១ត្រូវ បានបិទកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ដែលគ្រប់គ្រងដោយ ឈ្មោះ ប៉ូលី និងឈ្មោះយ៉ាត​​ នេះបើតាមរេយការណ៏ ពីប្រជាពលរដ្ឋ ។
ចំណែកឯឃ្លាំងមួយទៀត នៅចំណុចវ៉ៃថ្ម គ្រប់គ្រងដោយ ឈ្មោះវ៉ា និងឈ្មោះអ៊ុន នៅតែ បន្តប្រមូលទិញឈើចូល និងដឹក ឈើចេញស្របពេល ដែលមេ របស់ពួកគេគឺ ឧកញ៉ា ទ្រី ភាព ថា បញ្ឈប់សកម្មភាពកាប់ឈើ ហើយនោះ ។
ទន្ទឹមនឹងនោះដែរ ក្រុមបក្ខ ពួករបស់ឧកញ៉ា ទ្រី ភាព ដែល មួយចំនួន ក៏បានឡើងងារជា ឧកញ៉ា និងមួយចំនួនទៀត កំពុង រត់ការយកគោរម្យងារជាឧកញ៉ា កំពុងប្រមូលទិញឈើ ឱ្យមេរបស់ ខ្លួនដោយមានឈ្មោះ ១-ឈ្មោះ ចាន់ មុនី ជាអ្នកគ្រប់គ្រងឈើ ឱ្យឧកញ៉ា ទ្រី ភាព ក្នុងខេត្ត រតនគិរី និងខេត្តស្ទឹងត្រែង ២- ឈ្មោះ ម៉េង (៣ពូថៅ) និង ឈ្មោះ វីដា ជាអ្នកគ្រប់គ្រង ឈើនៅស្រុកសៀមប៉ាង ខេត្ត ស្ទឹងត្រែង, ៣-ឈ្មោះ អ៊ុក គឹម សាន្ត ដែលជាដៃស្តាំឧកញ៉ា ទ្រី ភាព គ្រប់គ្រងប្រមូលទិញឈើ នៅខេត្តព្រះវិហារ និងកំពង់ធំ ។
អ្នកដែលប្រមូលទិញឈើ ឱ្យឧកញ៉ា ទ្រីភាព ដោយមិនចាំ បាច់គិតថា ឈើមានច្បាប់ឬអត់ ច្បាប់ ត្រូវបានបែងចែកស្លាក សញ្ញាសម្រាប់សម្គាល់ ។
ក្រុមដៃជើងឧកញ៉ាទ្រី ភាព បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងជនជាតិភាគតិច ចូលព្រៃរក មើលឈើធ្នង់ រួចរាយការណ៍ មកពួកគេដើម្បីប្រើកម្លាំងចុះទៅកាប់ ចាត់ ចែង និងដឹកជញ្ជូនចេញហើយ ប្រជាពលរដ្ឋដែលរាយការណ៍ ត្រូវបានគេរាប់ចំនួនដើម ឱ្យលុយ យ៉ាងងាយស្រួល​ បណ្តាលឱ្យបង ប្អូនសំរុកចូលព្រៃ រុករកឈើ ប្រណីតយ៉ាងសស្រាក់សស្រាំ ហើយព្រៃឈើកំពុងប្រឈមនិង ការវិនាសសូន្យសុង ។
មួយវិញទៀតប្រជាពលរដ្ឋ បានឱ្យដឹងថា នៅខេត្តកំពង់ធំ ទាំងយប់ទាំងថ្ងៃមាន ប្រភេទឡាន យីឌុបភ្លៅ ៥ បានដឹកជញ្ជូនឈើ សុទ្ធតែមានស្លាកសញ្ញារបស់ ក្រុមហ៊ុនទ្រីភាពយ៉ាងគគ្រឹក គគ្រេងនិងផ្ទុយពីអ្វីដែល​ឧកញ៉ា ទ្រីភាព ថា បញ្ឈប់សកម្មភាព កាប់ឈើ ។
ថ្មីៗនេះ អ៊ុក គឹមសាន្តកំពុង ប្រមូលទិញឈើនៅចំណុចអូរ ពោធិ៍ ឋិតក្នុងព្រំប្រទល់ខេត្ត កំពង់ធំ និងខេត្តព្រះវិហារ ដឹក ដោយឡានយីឌុប ក្នុង១យប់ៗ រាប់សិបគ្រឿង លាន់កងរំពងប៉ះ ពាល់ដល់ចរាចរណ៏ ដំណេកប្រជាពលរដ្ឋ និងបំផ្លាញផ្លូវដ៏ធ្ងន់ធ្ងរផងដែរ ។
សកម្មភាពដឹកឈើយ៉ាង គគ្រឹកគគ្រេងនេះ បានបង្ហាញ ទ្រង់ទ្រាយធំ ចេញពីខេត្តរតនគិរី មានឈ្មោះលោកវីសាល ជាអ្នក ចាត់ចែងដឹក និងលោកចាន់ មុនី ជាអ្នកគ្រប់គ្រងរួម ហើយនៅ ខេត្តកំពង់ធំ, ព្រះវិហារ មាន លោក អ៊ុក គឹមសាន្ត ជាអ្នក ចេញមុខរត់ការ ។
ដោយឡែកនៅស្រុកសៀម ប៉ាង​ ឃ្លាំងឈើវ៉ៃថ្ម ដែលគ្រប់ គ្រងដោយលោក វ៉ា និងលោក អ៊ុន ប្រមូលទិញផង ដឹកជញ្ជូន ចេញផង តាមរយៈរូបភាពប្រ- មូលឈើចាស់ៗដឹកចេញ ដើម្បី បញ្ចប់សកម្មភាពបិទឃ្លាំង ។
សារព័ត៌មានយើងពុំអាច ទាក់ទងឧកញ៉ា ទ្រី ភាព ថាតើ ការដឹកឈើ​កាលពីថ្ងៃទី ២៩ ខែ កក្កដា ជារបស់ក្រុមហ៊ុនទ្រីភាព ឬជារបស់បក្ខពួក ព្រោះគ្មាន លេខទូរស័ព្ទ តែឧកញ៉ាធ្លាប់អះ អាងថា មានជនខិលខូចយក ឈ្មោះលោកទៅប្រើប្រាស់ ៕

11813486_410924385759324_1384127803787670913_n (1)11811496_410924445759318_1149161355527557435_n11707746_410924475759315_3728978501132045460_n11231853_410924372425992_1111628194167641095_n11063916_410924402425989_699830999894787836_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.