ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋរួម និងយុវជនមាតាធម្មជាតិ ប្រមូលផ្ដុំគ្នាតវ៉ា​ បណ្តេញសាឡង់ បូមខ្សាច់អនាធិបតេយ្យ

កោះកុង ៖ សមាជិកនៃក្រុម យុវជនចលនាមាតាធម្មជាតិ​ និង ប្រជាពលរដ្ឋរាប់រយនាក់​​ បានប្រមូលផ្តុំគ្នាធ្វើ សកម្មភាពតវ៉ា បណ្តេញសាឡង់បូម ខ្សាច់ នៅតាមមូលដ្ឋានមួយចំនួន នាខេត្តកោះកុង ដោយចោទថា កប៉ាល់ឬសាឡង់បូមខ្សាច់មួយ ចំនួនក្នុងមូលដ្ឋាននេះ បានធ្វើ សកម្មភាពខុសបច្ចេកទេស​នឹង មិនគោរពតាម​ ច្បាប់អនុញ្ញាត ត្រឹមត្រូវទេ ។
បញ្ហានេះបានជំរុញឱ្យក្រុម យុវជន និងពលរដ្ឋបានប្រមូលផ្តុំ គ្នានិងលើកបដាតវ៉ា នៅពីមុខ សាលាស្រុកបុទុមសាគរ​​ ដើម្បី ទាមទារឱ្យ អាជ្ញាធរពាក់ព័ន្ធខេត្ត កោះកុង ឬអាជ្ញាធរមូលដ្ឋាន បណ្តេញកប៉ាល់បូមខ្សាច់ ចេញពី តំបន់របស់ពួកគាត់រស់នៅ​ និង អាស្រ័យផលនោះ ។
ដោយឡែក នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៥ ប្រជាពល រដ្ឋជាង ២០០នាក់ បានមក តវ៉ាមុខសាលាស្រុក ប្រជាពលរដ្ឋ មកជួបជុំនៅ គល់ស្ពានអណ្តូង ទឹក និងក្រុមនិស្សិតមកពីភ្នំពេញ ជាង ២០នាក់ និងក្រុមមាតា ធម្មជាតិជាង ១០នាក់ បានប្រ មូលផ្តុំគ្នា ជាមួយប្រជាពលរដ្ឋ មានគ្នា ៩៧នាក់ មកពី ១-ឃុំ ជីខលើ, ២-ឃុំជីខក្រោម, ៣-ឃុំដងព្រែង, ៤-ឃុំកណ្តោល, ៥-ឃុំអណ្តូងទឹក និង៦-សមា គមស្ទឹងអារ៉ែង ។
តាមសំដីរបស់សកម្មជន មាតាធម្មជាតិ និងក្រុមនិស្សិត បានប្រាប់អ្នកសារព័ត៌មានយើង ថា ពួកគេនឹងប្រជាពលរដ្ឋនិងបន្ត ដេញសាឡង់បូមខ្សាច់ ចេញពី ព្រែកអណ្តូងទឹក ក្នុងស្រុកបុទុម សាគរ បើសាឡង់បូមខ្សាច់ របស់វៀតណាម មិនចេញទេ ពួកគេនឹងបន្តធ្វើទៀត ។
ក្រុមនិស្សិតនិងប្រជាពលរដ្ឋ មកធ្វើកូដកម្ម ដេញសាឡង់បូម ខ្សាច់ តាំងពីថ្ងៃ ២៦ ខែកក្កដា ឆ្នាំ២០១៥ ក្រុមនិស្សិតឃើញ សាឡង់ចេញបីសាឡង់ រួចនៅ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៥ ឃើញ សាឡង់ចេញបានពីសាឡង់ ទៀត ។ ចំណែកអាជ្ញាធរស្រុក បូទុមសាគរ មិនឃើញមកអើពើ​ ចំពោះប្រជាពលរដ្ឋ និងក្រុមនិស្សិត ទេ ក្នុងរយៈពេលពីរថ្ងៃនេះ ។
សមាជិកចលនាមាតាធម្មជាតិ និងប្រជាពលរដ្ឋខេត្តកោះ កុង ប្រមាណ ១០០នាក់ ក៏បាន មកប្រមូលផ្តុំគ្នា លើកបដាតវ៉ា នៅពីមុខសាលាស្រុកបុទុមសាគរ ដើម្បីស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយបណ្តេញនិងចុះពិនិត្យពី សកម្មភាពបូមខ្សាច់ របស់ក្រុម ហ៊ុនបូមខ្សាច់នៅតំបន់នេះ​ ឱ្យ បានត្រឹមត្រូវ សូមបញ្ជាក់ថា ក្រុមហ៊ុនបូមខ្សាច់ នៅតំបន់ព្រែកអណ្តូងទឹកស្រុក បុទុមសាគរ មានអាជ្ញាប័ណ្ណ ប៉ុន្តែអាជ្ញាប័ណ្ណនេះ មិនបានសិក្សា ពីផលប៉ះពាល់​ ដែលកើតឡើងពី ការបូមខ្សាច់សមុទ្រនោះទេ។
ជាងនេះទូក កំពុងបូមខ្សាច់នៅតាមព្រែក អណ្តូងទឹកទាំងនោះ ក៏មិនបាន គោរពតាមលក្ខខណ្ឌបច្ចេកទេស ដែលមាននៅក្នុងអាជ្ញាប័ណ្ណ របស់ខ្លួនទេ មានដូចជា គម្លាត នៃការបូមពីច្រាំង ឬមាត់ព្រែក និងជម្រៅទឹក ក៏មិនបានគោរព តាមអាជ្ញាប័ណ្ណ ដែលក្រសួង ផ្តល់ទេ ហើយបានធ្វើសកម្មភាព បូមខ្សាច់ ពាសវាលពាសកាល អនាធិបតេយ្យ រហូតដល់ធ្វើឱ្យ បាក់ច្រាំងព្រែក បំផ្លាញដើម កោងកាងនិងបំផ្លាញបរិស្ថាន ទឹកនៅតំបន់នោះ ជាដើម។
តាមប្រភពព័ត៌មានឱ្យដឹង ថា សកម្មភាពសាឡង់ ឬកប៉ាល់ បូមខ្សាច់ចំនួន ២ក្រុមហ៊ុន គឺក្រុម ហ៊ុនអ៊ិនធឺណេសិនណល រ៉េនបូ 9 និងក្រុមហ៊ុន ដាយ រិក អាកសែស 9ឌិរចេត ចៅចសេសប ដែលកំពុងធ្វើសកម្មភាពបូម ខ្សាច់ នៅខេត្តកោះកុងដោយមិន បានសិក្សាពីផលប៉ះពាល់ឱ្យបាន ត្រឹមត្រូវទេ ដែលជាហេតុធ្វើឱ្យ មានការតវ៉ាពី ប្រជាពលរដ្ឋយ៉ាង ខ្លាំងក្លា ។
ក្រុមយុវជនចលនាមាតា ធម្មជាតិ និងប្រជាពលរដ្ឋមកពី បណ្តាស្រុកមួយចំនួននាខេត្ត កោះកុងបានអះអាងថា នឹងមិន លះបង់សកម្មភាពបណ្តេញសា ឡង់ ឬកប៉ាល់បូមខ្សាច់ចូលមក បូមខ្សាច់អនាធិបតេយ្យនាមូល ដ្ឋាននេះទេ នាថ្ងៃអនាគត ប្រសិន បើថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ មិន មានដំណោះស្រាយ ។ ចំពោះ លោកប្រធានមន្ទីររ៉ែថាមពល ខេត្ត លោក ពិច ស៊ីយុន បាន ប្រាប់ថា សាឡង់បូមខ្សាច់ក្នុង ព្រែកអណ្តូងទឹកគឺមានច្បាប់ នឹងអាជ្ញាប័ណ្ណត្រឹមត្រូវទេ ។ តែ លោករាយការណ៍មិនបានច្បាស់ ការឡើយ គ្រាន់តែក្រុមនិស្សិត សួរនាំពីរបីម៉ាត់ លោក ពិច ស៊ីយុន ឡើងរថយន្តចេញបាត់ពុំ មានការបកស្រាយឱ្យស៊ី ជម្រៅ ហើយប្រជាពលរដ្ឋសង្ស័យថា អាចទទួលបានលាភសក្ការៈ ពីម្ចាស់សាឡង់វៀតណាមទៀត ផង ។ រីឯអភិបាលស្រុក បានអះ អាងថា គេមាន ច្បាប់ត្រឹមត្រូវ បើប្រជាពលរដ្ឋចង់តវ៉ា ត្រូវដាក់ ពាក្យមកសាលាស្រុក ដើម្បីសុំ ការអនុញ្ញាតពីថ្នាក់លើ

11828603_1617678958516778_8809644284130719985_n11825876_1617678391850168_6175708174249154494_n11811458_1617678538516820_5698471444223215010_n11214067_1617678575183483_586120798485207427_n11796303_1617679195183421_2528697750753833181_n

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.