ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​តេ​​​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​អ​​ញ្ជើ​ញ​​ទ​ទួ​ល​ ​​វ៉ា​ក់​​សាំ​ង​​​កូ​​​វី​ដ​​​១​៩​ ​ចំ​នួ​ន​​​​ជា​ង​ ​៥​២​​​ម៉ឺ​ន​​​ដូ​​​ស​ ​ជា​​​​ជំ​នួ​យ​​​រ​ប​ស់​​​ហុ​ង​​​​គ្រី​​

សម្តេច​តេ​​​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​អ​​ញ្ជើ​ញ​​ទ​ទួ​ល​ ​​វ៉ា​ក់​​សាំ​ង​​​កូ​​​វី​ដ​​​១​៩​ ​ចំ​នួ​ន​​​​ជា​ង​ ​៥​២​​​ម៉ឺ​ន​​​ដូ​​​ស​ ​ជា​​​​ជំ​នួ​យ​​​រ​ប​ស់​​​ហុ​ង​​​​គ្រី​​

​រាជធានី​​ភ្នំ​​ពេ​ញ ​​៖​ ​នៅ​​​ព្រឹ​ក​​​ថ្ងៃ​ទី​​​១​​៨​ ​ខែ​មី​នា​ ​ឆ្នាំ​​​២​០​២​២​​​នេះ​ ​ស​​ម្តេ​ច​​​តេ​​​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​​រ​ដ្ឋ​ម​ន្ត្រី​​​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​​​ទ​ទួ​ល​​​វ៉ា​ក់​សាំ​ង​​​​ប​ង្កា​រ​​​ជំ​ងឺ​​​កូ​​​វី​ដ​​​​១​៩​ ​អា​​​ស្ត្រា​​​​ហ្សេ​​​នី​​​កា​ ​ចំ​នួ​ន​ ​៥​​២​៣​,​១​០​០​​​ដូ​​​​ស​ ​ជា​​​ជំ​នួ​យ​​​​រ​ប​ស់​​​ប្រ​ទេ​ស​​​ហុ​ង​​​គ្រី​​​​។​ វ៉ា​ក់​សាំ​ង​​​ជំ​នួ​យ​​​រ​​ប​ស់​​​ប្រ​ទេ​ស​​​ហុ​ង​​​គ្រី​ ​ត្រូ​វ​បា​ន​​​ដឹ​ក​​​ម​ក​ដ​ល់​​​​ប្រ​ទេ​ស​​​ក​ម្ពុ​ជា​ ​កា​ល​ពី​​​យ​ប់​​​​ថ្ងៃ​ទី​​​១​៥​ ​ខែ​មី​នា​ ​ឆ្នាំ​​​២​០​២​២​ ​​។​​​

​កម្ពុជា និង​ហុង​គ្រី គឺជា​ប្រទេស​មាន​ចំណងមិត្តភាព​ដ៏​ល្អ ហើយ​នៅពេល​កម្ពុជា​ជួប​ការលំបាក​ក្រោយ​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេស​ហុង​គ្រី គឺជា​ប្រទេសមួយ​បានរួម​ចំណែក​ជួយ​កម្ពុជា​យ៉ាងខ្លាំង​ផងដែរ​។ ជំនួយ​វ៉ាក់សាំង​របស់​ប្រទេស​ហុង​គ្រី​នៅពេលនេះ គឺជា​ការបង្ហាញឱ្យឃើញ​នូវ​សមានចិត្ត និង​ការជួយជ្រោមជ្រែង​របស់​ហុង​គ្រី ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​។​

​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ គឺជា​ជម្រើស​ដ៏​ចាំបាច់​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ការវាយប្រហារ​ដោយ​មេរោគ​កូ​វីដ​១៩​។ ឈរលើ​យុទ្ធសាស្ត្រ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​អគ្គមេបញ្ជាការ​កំពូល​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ បាន​ជំរុញ​ការចាក់​វ៉ាក់សាំង និង​រក​វ៉ាក់សាំង​ប្រកបដោយ​ភាពរហ័សរហួន​បំផុត​។​

​កម្ពុជា ទទួលបាន​វ៉ាក់សាំង​ជា​លើកដំបូង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​បានចាប់ផ្តើម​បើក​ការចាក់​ជូន​ប្រជាពលរដ្ឋ​ជា​លើកដំបូង​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​។ មកដល់​ពេលបច្ចុប្បន្ន​កម្ពុជា កំពុង​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​ជូន​កុមារ​អាយុ​ចាប់ពី ៣​ឆ្នាំ ដល់ ៥​ឆ្នាំ ហើយ​កំពុង​ចាក់​ដូ​ស​ជំរុញ​ជូន​ពលរដ្ឋ​អាយុ​ចាប់ពី ៥​ឆ្នាំ​ឡើង​ផងដែរ​។​

​ក្រោម​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់​របស់​សម្តេច​តេ​ជោ ជាមួយ​ការប្រតិបត្តិ​ដ៏​រហ័សរហួន​របស់​ក្រុមគ្រូពេទ្យ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​នោះ មកដល់ពេលនេះ​កម្ពុជា សម្រេច​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ ៣​ឆ្នាំ​ឡើង បាន​ជាង ៩២​ភាគរយ ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។ គិត​ត្រឹម​ថ្ងៃទី​១៨ ខែមីនា កម្ពុជា ចាក់​ដូ​ស​ទី​១ បាន​ចំនួន​ជិត ១៥​លាន​នាក់​, ដូ​ស​ទី​២ បាន​ជិត ១៤​លាន​នាក់​, ដូ​ស​ទី​៣ បាន​ជិត ៨​លាន​នាក់​, ដូ​ស​ទី​៤ បាន​ជាង ១​លាន​នាក់​។​

​ការសម្រេចបាន​ផែន​ការចាក់​វ៉ាក់សាំង បាន​ចំនួន​ច្រើន​ក្នុង​ល្បឿន​ដ៏​លឿន​នេះ ក៏​ដោយសារ​កម្ពុជា​រក​បាន​វ៉ាក់សាំង​ក្នុង​ល្បឿន​មួយ​ដ៏​លឿន​ផងដែរ​។ មកដល់ពេលនេះ​កម្ពុជា ទទួលបាន​វ៉ាក់សាំង​សរុប​ជាង ៤៤​លាន​ដូ​ស ហើយ​នៅសល់​ក្នុង​ស្តុក​ជាង ៤​លាន​ទៀត​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.