សារព័ត៌មានAFP បានផ្សព្វផ្សាយ កាលពីថ្ងៃទី៣១ខែកក្កថា មន្ត្រីអូស្ត្រាលីប្រកាសថា ពួគគាត់កាន់តែប្រាកដថា បំណែកយន្តហោះដែលទើបតែ រកឃើញនៅលើកោះ Reunion របស់បារាំង ស្ថិតនៅមហាសមុទ្រឥណ្ឌា គឺពិតជាយន្តហោះ ម៉ាឡេស៊ី ដែលបាត់ខ្លួន កាលពីថ្ងៃទី៨មីនាឆ្នាំ២០១៤។ លោកMartin Dolan ប្រធានការិយាល័យ សុវត្ថភាពចរាចរណ៍ នៅដែនសមុទ្ររបស់អូស្ត្រាលី បានបញ្ចាក់ថា«យើងកាន់តែប្រាកដ ថាបំណែកទាំងនោះ គឺជារបស់ក្រុមហ៊នអាកាសចរណ៍ម៉ាឡេស៊ីMH 370។ យើងកំពុងតែ សហការជាមួយអ្នកឯកទេស បារាំងនិងម៉ាឡេស៊ី ក្នុងការវិភាគបំណែកយន្តហោះទាំងនោះ។ នៅពេលនេះយើង មិនទាន់ប្រកាស់ជាផ្លូវការ ប៉ុន្តែនៅក្នុង រយពេល២៤ម៉ោងខាងមុខ យើងនិងប្រកាសពី លទ្ធផលចុងក្រោយថា ពិតជារបស់ក្រុមហ៊ុនម៉ាឡេស៊ីដែរឬទេ?»។ ក្នុងថ្ងៃជាមួយគ្នានោះ លោកDolan ក៏បាន ច្រានចោលព័ត៌មានថា វាលីដែលគេរកឃើញ កាលពីថ្ងៃទី៣០ខែកក្កដា គឺជារបស់អ្នកដំណើរនៅលើ យន្តហោះMH 370។ លោកបន្តទៀតថា យើងមិនទាន់មានហេតុផលច្បាស់លាស់ ក្នុងការបញ្ចាក់ថានោះជាវ៉ាលីរបស់MH 370។ ទន្ទឹមនិងនោះ បំណែកយន្តហោះដែលអណ្តែត នៅក្បែកោះReunion ដែលគេបានរកឃើញ គឺសមស្រប់ទៅនិងបំណែក ដែលរកឃើញនៅលើកោះ។ សកម្មភាពរុករក កំពុងធ្វើឡើង នៅជុំវិញតំបន់ ដែលរកឃើញ បំណែកខាងលើ៕
បំណែកយន្តហោះ ដែលទើបតែរកឃើញ នៅលើកោះរ៉េអ៊ុយនីយ៉ុង អាចជារបស់ MH370
Posted by duong
on 02/08/2015
Filed in: ព័ត៌មានថ្មី, អន្តរជាតិ
About duong
Recent Posts
- សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកនយោបាយខ្លះ ដែលតាំងខ្លួនជាគ្រូ កិច្ចព្រមព្រៀងទីក្រុងប៉ារីស តើបានដឹងអ្វីខ្លះហើយ?
- កម្លាំងនគរបាល នាំយករថយន្តដឹកទឹក០៩គ្រឿង ចុះជួយពន្លត់ ករណីអគ្គីភ័យឆេះ ឃ្លាំងអេតចាយ របស់ប្រជាពលរដ្ឋ១កន្លែង នៅក្រុងប៉ោយប៉ែត
- ប្រតិភូតំណាងរាស្រ្តកូរ៉េខាងត្បូង វាយតម្លៃខ្ពស់ ចំពោះកម្ពុជា លើការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
- អគ្គីភ័យឆេះ អគារផ្សារទំនើបហេង ឆៃលី រាលដាលដល់ផ្ទះពលរដ្ឋច្រើនខ្នង កណ្តាលក្រុងបាត់ដំបង ទាំងយប់
- សម្តេចធិបតី អនុញ្ញាតជូន រដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ មកពីប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសពាក់ព័ន្ធ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
- សម្ដេចតេជោ ហ៊ុន សែន មិនបានបន្ទន់ជំហរ ទៅអង្វរថៃ ឱ្យបើកព្រំដែនជាមួយថៃ នៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ
- លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនងាយរងគ្រោះបំផុត ក្នុងខេត្តកំពង់ស្ពឺ
- ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ ក្នុងការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មានថ្មី
- ភ្លាមៗ អ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យ ទីតាំងជាក់ស្តែង នៅកន្លែងដែលកងកម្លាំងថៃ និងគ្រឿងចក្រ បានបំពានអធិបតេយ្យភាពកម្ពុជា នៅភូមិព្រៃចាន់
- កងកម្លាំងថៃរាប់រយនាក់ បំពានលើ អធិបតេយ្យភាពកម្ពុជា នៅភូមិព្រៃចាន់





