ភ្នំពេញ: ជនជាតិវៀតណាម ដែលសង្ស័យលួចឆ្លងដែន ចូលមកលួចលាក់ ធ្វើជាកម្មករសំណង់ខុសច្បាប់ នៅក្នុងបរិវេណបុរីអង្គរភ្នំពេញ ស្ថិតក្រុមទី៦ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចំនួន៥១នាក់ ក្នុងនោះមានស្ត្រី១៥នាក់ ត្រូវបានកម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍ សហការជាមួយនគរបាលរាជធានីភ្នំពេញ ធ្វើប្រតិបតិ្តការណ៏ ត្រួតពិនិត្យឃាត់ខ្លួន បញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួ រកាលពី ថ្ងៃទី២៩កក្កដាឆ្នាំ២០១៥នេះ ។
លោកឧត្តមសេនីយ៍ទោអ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ឲ្យដឹងថា ក្នុងការឆ្មក់ចូលត្រួតពិនិត្យទាំងព្រលឹមនេះ សមត្ថកិច្ចបានរកឃើញ ជនជាតិវៀតណាមចំនួន៥១នាក់ ក្នុងនោះមានស្រី១៥ នាក់ ដែលលបលួចឆ្លងដែនមកលាក់ខ្លួន ប្រកបរបរជាជាងសំណង់ នៅក្នុងបរិវេណបុរីខាងលើ។ ក្នុងប្រតិបត្តិការណ៏ ចុះត្រូតពិនិត្យជនអន្តោប្រវេស្តន៍ខាងលើនេះ សង្កេតឃើញមាន ជនជាតិវៀតណាមមួយចំនួនតូច ដែលមានលិខិតស្នាម និងរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា ដោយឡែកអ្នកគ្មានលិខិតស្នាម ត្រូវបានឃាត់ខ្លួនយកទៅសាកសួរ។ បច្ចុប្បន្នជនជាតិវៀតណាមខាងលើនោះ ត្រូវបានបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាម នីតិវិធីច្បាប់ បញ្ជូនចេញពីកម្ពុជា អោយត្រឡប់ទៅស្រុកវិញ ៕កន្លងមក អគ្គនាយកដ្ឋានះន្តោប្រវេស្តន៏ បានបញ្ញូនជនអន្តោប្រវេស្តន៏ខុសច្បាប់រាប់ពាន់នាក់ចេញពីប្រទេសកម្ពុជា៕
នគរបាលអន្តោប្រវេស្តន៏ ត្រួតពិនិត្យ ជនជាតិវៀតណាម ជាកម្មករសំណង់ សង្ស័យអត់ច្បាប់ ចំនួន៥១នាក់
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី