បាត់ដំបង ៖កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៥ ខៃកក្កដា ២០១៥ បុរសម្នាក់ នាំថ្នាំញៀនប្រភេទយ៉ាម៉ា ៣៩៧ គ្រាប់ ចូលទឹកដីថៃ បម្រុងចែកចាយ ត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន នៅផ្សារខៅឌីនស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។
ប្រភពពីសមត្ថកិច្ចច្រកទ្វាភ្នំដីស្រុកសំពៅលូន បានអោយដឹងថា បុរសសង្ស័យ ដែលសមត្ថកិច្ចថៃឃាត់ខ្លួន មានឈ្មោះ ង៉ែត សួន អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ។ វត្ថុតាងដែលដកហូតបានមាន ថ្នាំញៀនប្រភេទយ៉ាម៉ា ៣៩៧ គ្រាប់ និងប្រាក់ខ្មែរថៃ មួយចំនួនទៀត ។
បច្ចុប្បន្នសមត្ថកិច្ចថៃ បានបញ្ជូនបុរសសង្ស័យ ទៅតុលាការថៃចាត់ការ តាមផ្លូវច្បាប់ ៕