ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

តៃកុងរថយន្ត ស្រាបៀថៃហ្គ័រស្រវឹង បើកបុកមនុស្ស ស្លាប់១របួស២ ហើយរត់ចូល ក្លឹបឌីស្កូអ៊ីវូ

កំពង់ធំ៖ រថយន្តរបស់ក្រុមហ៊ុនថៃហ្គេបៀរ បានបើកបុកម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ចំណែកស្រ្តីពីរនាក់ដែលរួមដំណើរ រងរបួសធ្ងន់ ដោយសារបាក់ជើងខាងឆ្វេង សន្លប់ ចំណែកស្រីម្នាក់ទៀត របួសស្រាល ដែលបណ្តាលមកពី រថយន្តរបស់ដេប៉ូស្រាបៀរ ថៃហ្គេរ បានបើកបុកយ៉ាង ពេញទំហឹង ខណៈពេលដែលកំពុងតែបើកបរ ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នាពីជើងទៅត្បូង ។
ហេតុការណ័នេះ បានកើតឡើង កាលពីវេលាម៉ោង ២៣.៤០នាទី ស្ថិតនៅចំនុច មុខផ្ទះប៉ែន បូរ៉ាណ ក្នុងភូមិ ដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុនពេលកើតហេតុ មានម៉ូតូម៉ាកវេវ RS ពណ៌ ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1D 4861 ជិះគ្នា៣នាក់ មកពីភូមិពោធិបាក់ក លុះមកដល់ចំនុចកើតហេតុ ត្រូវបានរថយន្ត ម៉ាកតូយូតា មួយបាំងកន្លះ របស់ដេប៉ូស្រាបៀថៃហ្គេរ ប្រចាំខេត្តកំពង់ធំ ដែលបានសរសេរអក្សរ ពីក្រោយរថយន្តថា( ស្រវឹងកុំបើកបរ )តែចៃដន្យអី ម្ចាស់រថយន្តស្រវឹងយ៉ាងខ្លាំង ត្រូវបានគេស្គាល់ឈ្មោះ ស៊ីម ហួត ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរតៃកុងដឹក ស្រាបៀរ ប្រចាំដេប៉ូស្រាបៀរថៃហ្គេរ ប្រចាំខេត្តកំពង់ធំ បានបើកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យមានមនុស្សស្លាប់ ហើយបែរជា រត់ចូលក្លឹបឌីស្កូរ អ៊ីវូ យ៉ាងរំភើយ ហើយត្រូវបានសមត្ថកិច្ច ចាប់យូរយកមក វាយខ្នោះ បញ្ជូនទៅតុលាការ ។
ចំណែកជនរងគ្រោះទី១ ឈ្មោះ ធាត់ ភាព អាយុ សានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំមានមុខរបរ តៃកុងរថយន្តច្រូតស្រូវ ( ស្លាប់ ) ទី២ ឈ្មោះ ម៉ន ស្រីតូច ទី៣ ឈ្មោះ ស៊ីម ស្រង ភេទស្រី តាមការឲ្យដឹងពីជនរងគ្រោះ បានឲ្យដឹងថា ខណៈពេលដែលពួកខ្លួនកំពុងតែជិះម៉ូតូ នៅខាងស្តាំងដៃតាមសម្រួល ស្រាប់តែតៃកុងឡាននេះ បើកមកបុកចំៗតែម្តង បណ្តាលឲ្យមិត្តភ័ក្ករបស់ខ្លួនស្លាប់តែម្តង ។
តាមការិះគន់យ៉ាងចាស់ដៃ ទៅលើដេប៉ូស្រាបៀរថៃហ្គេរ ខេត្តកំពង់ធំ ដែលពុំមានភាពទទួលខុសត្រូវ បណ្តោយអោយតៃកុងរដយន្តស្រវឹង ហើយបើកបរ បង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ័ មនុស្សស្លាប់ ហើយបាក់បង្គោលភ្លើងរបស់រដ្ឋ ថែលទាំងប្រព្រឹត្តនូវបទល្មើសយ៉ាងធ្ងន់ធ្ងរ ទៅលើការបើកបររថយន្តក្នុងភាព ស្រវឹងស្រា បុកហើយរត់ចូលក្លឹប អង្គុយផឹកយ៉ាងសង្ហារ តែត្រូវបានប្រជាពលរដ្ឋដែលបាន ឃើញហេតុការណ័នាំគ្នាដេញ យ៉ាងប្រផិតប្រភីង ស្រាវជ្រាវរក តៃកុង ដែលបើកបរ បង្ករឲ្យមនុស្សស្លាប់ទាល់តែឃើញ ជាពិសេសទៅទៀតនោះ គឺនៅលើរថយន្ត មាន សរសេរដាក់ថា ស្រវឹងកុំបើកបរ ការដាក់ពាក្យស្លោកនេះ គឺគ្មានប្រយោជន៍ សម្រាប់ម្ចាស់ដេប៉ូស្រាបៀរថៃហ្គេរនោះទេ មិនបានអនុវត្តហើយ បែរជាបំពានទៀត ។
លោក ញ៉ែន ឈុនលី អធិការក្រុងស្ទឹងសែន បានឲ្យដឹងថា ជនបង្ករហេតុ បានបញ្ជូនទៅស្នងការខេត្តហើយ ហើយស្នងការ ក៏បាន កសាងសំណុំរឿង បញ្ជូនទៅតុលាការផងដែរ ។

314625

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.