អន្តរជាតិ ៖ ក្រសួងសុខាភិបាលសាធារណៈថៃ បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃបានចុះបញ្ជីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២០ នាក់បន្ថែមទៀត និងករណីឆ្លងថ្មី ១៤.៨២២ករណីក្នុងរយៈពេល ២៤ ម៉ោងមុននេះ។
យោងតាមរបាការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មី គឺមាន ១៤.៥៧៦ករណី ជាការឆ្លងក្នុងសហគមន៍និង ២៤៦ករណីនាំចូល។ ដោយឡែកនៅថ្ងៃពុធម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន ៨,៥០៣នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
គួរបញ្ជាក់ថា ចាប់តាំងពីជំងឺរាតត្បាតបានកើតឡើងនៅដើមឆ្នាំ ២០២០ ប្រទេសថៃមានករណីឆ្លងកូវីដ១៩ សរុបចំនួន២,៥៤៥,៩៧៣ករណីក្នុងនោះជាសះស្បើយចំនួន ២,៤១៨,៣៨០នាក់។ចំណែកចំនួនអ្នកស្លាប់សរុបមាន២២,៣៦៤នាក់៕
ប្រទេសថៃ បន្តរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ចំនួន១៤.៨២២ករណី និងស្លាប់២០នាក់ទៀត នៅថ្ងៃនេះ

Filed in: អន្តរជាតិ