ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ជនស​ង្ស័​យ​៩​នា​ក់ ​ពា​ក់​ព័​ន្ធ​ក​រ​ណី ​លួ​ច​បូ​ម​ប្រេ​ង​រ​ថ​យ​ន្ត​ ​និ​ង​គ្រឿ​ង​ច​ក្រ​ល​ក់ ​ត្រូ​វបា​ន​​សម​ត្ថ​​កិច្ច​ចុំ​រុះ ​​​ប​ង្ក្រា​បនិ​ងឃា​ត់​ខ្លួ​ន​

ជនស​ង្ស័​យ​៩​នា​ក់ ​ពា​ក់​ព័​ន្ធ​ក​រ​ណី ​លួ​ច​បូ​ម​ប្រេ​ង​រ​ថ​យ​ន្ត​ ​និ​ង​គ្រឿ​ង​ច​ក្រ​ល​ក់ ​ត្រូ​វបា​ន​​សម​ត្ថ​​កិច្ច​ចុំ​រុះ ​​​ប​ង្ក្រា​បនិ​ងឃា​ត់​ខ្លួ​ន​

​កំ​ព​ង់​ឆ្នាំ​ង ៖ ជ​ន​​ស​ង្ស័​យ​ចំ​នួ​ន​៩​នា​ក់​ត្រូ​វ​ស​មត្ថ​កិ​ច្ច​ចុំ​​ប​ង្ក្រាប​ ​និ​ងឃា​ត់​ខ្លួ​ន​ពាក់ព័​ន្ធ​ក​រ​​ណីលួ​​ចបូ​ម​ប្រេ​ង​រ​ថ​យ​ន្ត​ ​គ្រឿ​ង​ចក្រ​ ​​និង​ទ​ទួ​ល​​ផ​ល​ចោ​រ​ក​ម្ម​ចេ​​ញ​ពី​ក្រុ​ម​ហ៊ុ​ន​ជ​ប៉ុ​ន​ដែ​ល​កំ​ពុ​ង​សា​ង​ស​ង់​ផ្លូ​វ​ជា​តិ​លេ​ខ​០​៥​ ​ពី​ស្រុ​ក​ពញា​ឮ ​ខេ​ត្ត​ក​ណ្តា​ល​ ​ឆ្ពោះ​ទៅ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​​។​

​កា​រ​ប​​ង្ក្រា​ប​និ​ងឃា​ត់​ខ្លួ​ន​ក្រុ​ម​ជ​ន​ស​ង្ស័​យ​ខា​ង​លើ​ធ្វើ​ឡើ​ង​ក្រោ​​ម​កា​រ​ប​ញ្ជា​ផ្ទា​ល់​រ​ប​ស់​ឯ​ក​ឧ​ត្តម​ អ៊ិត​ ​សុ​ធា​ ​ព្រះ​រា​ជ​អា​ជ្ញា​អ​ម​សាលា​​ដំ​បូង​ខេ​​ត្ត​​កំ​ព​ង់​ ​​ឆ្នាំ​ង​ ​និ​ង​ប្រ​តិ​ប​ត្តិ​កា​រ​ដោ​យ​ក​ម្លាំ​ង​ម​ន្ត្រី​ន​គ​រ​បា​ល​យុ​ត្តិ​ធ​ម៌​ខេ​ត្ត​កំ​ពង់​ឆ្នាំ​ង​ ​។​

​ក្នុ​ង​ប្រ​តិ​ប​ត្តិ​កា​​រនេះ​​ ​ស​ម​ត្ថ​កិ​ច្ច​បា​ន​ឃា​ត់​ខ្លួ​ន​ជ​នស​ង្ស័​យ​​ចំ​នួន​០​​៩​នា​ក់៖​ ​១​-​ឈ្មោះ​ ​កែ​ត​ ​ភា​,​ ​២​-​ឈ្មោះ​ ​​ខៀ​វ​ ​សា​វឿ​ន​,​ ​៣​-​ឈ្មោះ​ ​ឃឿ​ន​ ​វិ​សា​ល​,​ ​៤​-​ឈ្មោះ ​ទ​ន់​​ សា​តូ​,​ ​៥-​​ឈ្មោះ​ ​ប៉ា​ត់​ ​ប៊ុន​លី​,​ ​៦​-​ឈ្មោះ​ ​យ​ក់​ ​សី​ហា​ ​ត្រូ​វ​បា​ន​ចោ​ទ​ប្រកា​​ន់​ពី​បទផ្តើ​ម​គំ​និ​ត​ក្នុ​ង​អំ​ពើ​លួ​ច​ ។​ ​៧​-​ឈ្មោះ​ ​ម៉ា​ត់​ ​គ្រី​យ៉ា​ ​ត្រូ​វ​បា​ន​ចោ​ទ​ ​ប្រ​កា​ន់​ពី​ប​ទ​លួ​ច​ល​ក់​ប្រេ​ង​ ​៨​-​ឈ្មោះ​ ​តឹ​ប​ ​ណា​ត​ ​និ​ង​៩​-​ឈ្មោះ​ ​សុ​ខ ​ពិ​សិ​ដ្ឋ​ ​ត្រូ​វ​បា​ន​ចោ​ទ​ពី​ប​ទទ​ទួ​ល​ផល​ចោ​រក​ម្ម ​ទ​​ទួ​ល​ទិ​ញ​ប្រេ​ង​ ​ប្រ​ព្រឹ​ត្ត​នៅ​ចំ​ណុ​ចផ្លូ​វ​ជា​តិ​លេ​ខ​៥​ ​ស្ថិ​ត​ក្នុ​​ងភូ​មិ​សំ​រោ​ង​ ​ឃុំ​តា​ជេ​​ស ​​ស្រុ​ក​កំព​ង់​ត្រ​ឡា​​ច​ ខេ​​ត្ត​កំ​ព​ង់​ឆ្នាំ​ង​។​

​ក្នុ​ង​កា​រ​ប​ង្ក្រា​ប​នេះ ស​​ម​ត្ថ​កិ​ច្ច​ដ​ក​ហូ​ត​បា​ន​ប្រេ​ងម៉ា​ស៊ូ​ត​ ​ចំ​នួ​ន០​​៨​កាន​ ​និ​ង​រ​ថ​យ​ន្ត​​លួ​ច​ចូល​ទៅ​​បូ​ម​ប្រេ​ង​ចំ​នួ​ន​០​១​គ្រឿ​ង​ម៉ា​ក​ ​N​i​s​s​a​n​ ​(​F​r​o​n​t​i​e​r)​​ ព​ណ៌​​ទឹ​ក​ប្រា​ក់ ​។ ​

​ពា​ក់​ព័​ន្ធ​ក​រ​ណី​ខា​ងលើ​​នេះផង​ដែ​រ តា​ម​ប្រ​ភ​ព​​ពីប្រ​ជា​​ព​ល​រ​ដ្ឋ​បា​ន​ឲ្យ​ដឹ​ង​ថា​ ​ពួក​គា​ត់​បា​ន​រា​យ​កា​​រ​ណ៍​ផ្ទា​ល់​ថា​មា​ន​ម​នុ​ស្ស​០​១​ក្រុ​ម​ជា​អ្ន​ក​ស៊ី​ ​ឈ្នួ​ល​បើ​ក​គ្រឿ​ង​ច​ក្រ​ ​និង​រ​ថ​យ​ន្ត​ឱ្យ​ក្រុ​ម​ហ៊ុ​ន​ជ​ប៉ុ​ន​ ​បា​ន​ឃុ​​ប​ឃិ​ត​គ្នា​ជា​មួយ​​សន្តិ​​សុ​ខយា​​ម​គ្រឿ​ង​ច​ក្រ​ ​និ​ង​បា​ន​បើ​ក​ដៃ​ឱ្យ​ជ​ន​ស​ង្ស័​យ​ឈ្មោះ​ ​តឹ​ប​ ​ណាត​ ​និ​ង​ឈ្មោះ​ ​​សុ​ខ​ ​ពិ​សិ​ដ្ឋ ​ចូ​​ល​ទៅ​ទិ​ញ​ប្រេ​ង​ដែ​ល​ពួ​កខ្លួ​ន​បា​ន​បូ​ម​ចេ​ញ​ពី​គ្រឿ​ង​ច​ក្រ​នៅ​នឹ​ង​កា​រ​ដ្ឋា​ន​ទាំ​ង​យ​ប់​តែ​ម្ត​ង​។​ ​ក​រ​ណី​លួ​ច​បូ​ម​ប្រេ​ង​ល​ក់​នេះ​មិ​ន​មែ​ន​ជា​លើ​ក​ទី​១​ ​រ​ប​ស់​ពួ​ក​គេ​ទេ​ ​គឺជនស​ង្ស័​យ​ទាំ​ង​នេះ​​តែង​តែ​ប្រ​ព្រឹ​ត្ត​ជា​ច្រើន​លើ​​​ក​ច្រើ​​ន​សា​រ​មក​ហើ​យ​ ​ហើ​យ​រា​ល់​កា​រ​ប្រ​ព្រឹ​ត្ត​ម្ត​ង​ៗ​គឺ​មា​ន​កា​រ​ចា​ត់​តាំ​ង​​ប​ក្ខពួក​ដើ​ម្បី​រៀ​ប​ចាំ​លួ​ច​បូ​ម​ប្រេ​ង​។​ ​ភា​​គ​ច្រើ​ន​យើ​ង​ក៏​​អា​ច​ក​ត់ស​ម្គា​ល់​មើ​ល​ប្រេ​ង​ដែ​ល​ឈ្មួ​ញ​ដា​ក់​ល​ក់​តា​​ម​ផ្លូ​វ​ជាកាន​​ៗ​នោះ​ ភា​​គច្រើ​​ន​គឺអ្ន​​ក​ស៊ី​ឈ្នួ​ល​បើ​ក​រ​ថ​យ​ន្ត​ធំ​ៗ​ ​ឬ​អ្ន​ក​ស៊ី​ឈ្នួ​ល​​បើក​គ្រឿ​ង​ច​​ក្រ​ជា​អ្ន​ក​លួ​ច​បូម​យ​ក​​ទៅ​ល​ក់​អោយ​ឈ្មួ​ញ​ទុ​ច្ចរិ​ត​ដូ​ច​រូ​ប​ភា​ព​ខា​ង​លើ​នេះ​។​

ប្រ​ជា​ព​ល​រ​ដ្ឋ​ខេ​ត្ត​កំ​ព​ង់​​ឆ្នាំ​ង​ ​និ​ង​ក្រុ​ម​ហ៊ុ​ន​ជ​ប៉ុ​ន​ ​បា​ន​ស​ម្តែ​ង​នូ​​វ​កា​រ​កោ​ត​ស​រ​សើ​រ​ចំ​ពោះ​ចំ​ណា​ត់​កា​រ​រ​ប​ស់​តំ​ណា​ង​អ​​យ្យកា​រ​​ខេ​ត្តកំ​ព​ង់​ឆ្នាំ​ង​ ​និ​ង​ស​ម​ត្ថ​កិ​ច្ច​ន​គ​រ​បា​ល​ខេ​ត្ត​កំ​​ព​ង់​ឆ្នាំ​ង​ក្រោ​ម​កា​រ​ដឹ​ក​នាំ​រ​​ប​ស់ឧ​ត្ត​ម​​សេ​នី​ត្រី​ ​ខូ​វ​ ​លី​ ​ស្ន​ង​កា​រ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង ​ដែ​​ល​បាន​​ដឹ​ក​នាំ​ក​ម្លាំ​ង​ចុះ​ប​ង្ក្រា​ប​ស​ក​ម្មឧាពខា​ង​លើ​នេះ​ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.