ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ដឺបេភូមិភាគ៤ និងរដឺបេជើងគោក២រូប ឈរជើងនៅភូមិឈើទាលគង បានដាក់កុងត្រូល ជម្រឹតទារប្រាក់ ពីប្រជាពលរដ្ឋដឹកឈើក្រញូង

ខេត្តព្រះវិហ៊ារ៖ មានប្រជាពលរដ្ឋចំនួន៧នាក់ នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទូរស័ព្វប្រាប់ ឲ្យដឹងថា ក្រោយពីពួកគាត់ទំនេរ ពីការងារដកស្ទួងរួច ពួកគាត់នាំគ្នាទៅរើសក្រាកក្រញូង តាមបន្ទាត់ព្រំដែនកម្ពុជាថៃ តែពួកគាត់មិនបានចូល ទៅកាប់ក្នុងទឹកដីថៃនោះទេ ហើយការទៅរើសក្រាក់ក្រញូងខាងលើនោះ គីមានរយះពេល៣ថ្ងៃ ទើបត្រឡប់មកវិញ ខ្លះក៍បាន៤ដុំ ទៅ៦ដុំ ប្រវែង៣ទៅ៤តឹក ដើម្បីយកមកលក់ ឲ្យក្រុមឈ្មួញដែលអង្គុយចាំទិញ ក្នុង១គីឡូ តំលៃ៤០០០រៀល ខ្លះបាន៣០គីឡូ ខ្លះទៀតបាន៤០គីឡូ ទៅតាមកំលាំងរបស់ពួកគាត់ ហើយប្រាក់ដែលទទួលបាន គឺសម្រាប់ដោះស្រាយ ជីវភាពប្រចាំថ្ងៃ និងសម្រាប់ទិញសៀវភៅឲ្យកូនរៀន ។ បើតាមសំដីរបស់បងស្រីឈ្មោះព្រីង ហៀង បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង៨.៣០ព្រឹក បានឃើញលោក ដឹក សាវុត ប្រធានប្រជាការពារភូមិ ឈើទាលគង បានធ្វើកំណត់ហេតុ អំពីការពាក់ព័ន្ធ ជាមួយកំលាំងរបស់អង្គភាពដឺបេភូមិភាគ៤ ដែលមានលោក អនុសេនីយ៍ឯក ឯម សែម (ព្រះនាម៤០០) និង លោកពន្ធ រាយ ជា បណ្តាញរបស់ដឺបេជើងគោក និងជាភ្នាក់ងាររបស់លោក ប៉ូច សុជា ដែលប្រចាំការនៅច្រកអានសេះ អ្នកទាំងពីនេះបានជម្រិតទារប្រាក់ ពីប្រជាពលរដ្ឋ និងឃាត់ម៉ូតូដែលដឹកក្រាក់ក្រញូងចំនួន៤គ្រឿង ដើម្បីថ្នូរនិងលុយ១០០០០០០រ(មួយលានរៀល) ពួកគាត់បានសូមអង្វរ បានចំនួន៨៨០០០០រ(ប៉ែតសិបប្រាំបីម៉ឺនរៀល) បើមិនបានប្រាក់ចំនួន៨៨០០០០នោះទេ ពួកគេមិនឲ្យម៉ូតូនិងឈើមកគាត់វិញឡើយ ។
ចំពោះ លោក យ៉ុង រិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើឃុំព្រីងធំ លោកពុំបានដឹងរឿងនេះទេ ចំណែកលោកវរះ សេនិយ៏ឯក អែម សែម និងលោក ពន្ធ រាយ មិនអាចសូមការទំនាក់ទំនង តាមទូរស័ព្ទបាននោះទេនៅ រសៀលថ្ងៃទី២៦នេះ លុះមកដល់រសៀលថ្ងៃដដែលនោះ អ្នកទាំងពីរខាងលើនោះធ្វើដូចជាគ្មានរឿងអ្វីសោះ ។ តាមប្រភពព័ត៍មាននៅតំបន់ខាងលើនោះ បានឲដឹងថា នៅបច្ចុប្បន្ននេះ ក្រុមឈ្មួញបានប្រមូលទិញឈើក្រញូង យ៉ាងចេញមុខចេញមាត់ ដោយមិនខ្លាចសមត្ថកិច្ចណាមួយឡើយ ព្រោះក្រុមឈ្មួញទាំងនោះ គឺជាអ្នកមានលុយមានអំណាច ប្រចាំនៅតំបន់នោះ ទើបសមត្ថកិច្ចមិនហ៊ានទៅជិត ហើយក្រុមឈ្មួញទាំងនោះ បានដាក់ដង្វាយជូនម្ចាស់ទឹកដីរួចអស់ទៅហើយ ទើបបានសុខដល់សព្វថ្ងៃនេះ ។ហើយតាមប្រភពដដែល បានឲដឹងទៀតថា ក្រុមឈ្មួញទាំងនោះ បានបំផុសបំផុលឲប្រជាពលរដ្ឋ ឡើងទៅកាប់ឈើក្រញូង ក្នុងទឹកដីថៃយកមកលក់ឲពួកគេ ហើយពួកក្រុមឈ្មួញទាំងនោះ បានឲប្រាក់ខ្ចីមុន ឫដោះដូរនិងថ្នាំញៀនទៀតផង ព្រោះក្រុម ដែលឡើងទៅកាប់ឈើទាំងនោះ ភាគច្រើនគឺសេពគ្រឿងញៀនស្ទើរតែទាំងអស់ ហើយពេលដែលបានឈើយក មកលក់ គឺកាត់កងស្ទើរតែអស់ទៅហើយ ។ ហើយឈើដែលក្រុមឈ្មួញប្រមូលបាន គឺពួកគេយកទៅស្ទុបទុក នៅស្រុកជាំក្សាន្តនោះតែម្ដង បន្ទាប់មកគឺពួកគេបានដឹកជញ្ជូនតាមរថយន្ដទំនើប ដឹកចេញពីតំបន់នោះ ឆ្លងកាត់ខេត្ត ព្រះវិហារបានយ៉ាងរលូន ។ទោះបីយ៉ាងណា យើងនឹងព្យាយាម សុំការបំភ្លឺពីលោក អែម សែម​ ​នឹងលោក ពន្ធរាយ ដើម្បីស្វែងរកការពិត នឹងផ្សាយបន្ត។

20150725_08453520150725_08494220150725_084551

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.