ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បើក​វគ្គ​ប​​ណ្តុះ​ប​ណ្តាល​ ​ស្តី​ពី ​គោល​កា​រ​ណ៍​គ្រឹះ​នៃ​ទី​ផ្សា​រ​ ​និ​ង​​ការ​គ្រ​ប់​គ្រ​ង​ហិ​រ​ញ្ញ​វ​ត្ថុ ​សម្រា​ប់​ស​ហ​គ​ម​ន៍​ក​សិ​ក​ម្ម​ ​ ​ក្រោ​មក្រ​ប​ខ​ណ្ឌ ក​​ម្មវិធី​ជំ​រុ​ញ ផ​លិ​ត​ក​ម្ម​ស្រូ​វ​ ​និ​ង​កា​រ​នាំ​ចេ​ញ​អ​ង្ក​រ​ ​(​R​i​ce​-​S​D​P​)

បើក​វគ្គ​ប​​ណ្តុះ​ប​ណ្តាល​ ​ស្តី​ពី ​គោល​កា​រ​ណ៍​គ្រឹះ​នៃ​ទី​ផ្សា​រ​ ​និ​ង​​ការ​គ្រ​ប់​គ្រ​ង​ហិ​រ​ញ្ញ​វ​ត្ថុ ​សម្រា​ប់​ស​ហ​គ​ម​ន៍​ក​សិ​ក​ម្ម​ ​ ​ក្រោ​មក្រ​ប​ខ​ណ្ឌ ក​​ម្មវិធី​ជំ​រុ​ញ ផ​លិ​ត​ក​ម្ម​ស្រូ​វ​ ​និ​ង​កា​រ​នាំ​ចេ​ញ​អ​ង្ក​រ​ ​(​R​i​ce​-​S​D​P​)

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ អង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice-SDP) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍គ្រឹះនៃទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្ម ក្រោមក្របខណ្ឌកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្តល់​កិត្តិ​យ​ស​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​ក្នុ​ង​ពិ​ធីបើ​ក​វ​គ្គ​ប​ណ្តុះ​ប​ណ្តា​ល​នេះ​ ​រួ​ម​មា​ន​ ​លោ​ក​ ​អោ​ម​ ​ពេ​ជ្រ​ ​ប្រធា​ន​នា​យ​​កដ្ឋា​ន​ពូ​ជ​ដំ​​ណាំនៃ​​អគ្គ​នា​យក​ដ្ឋា​ន​ក​សិ​ក​ម្ម​ ​ជា​ប្រ​ធា​នស​ម្រ​ប​ស​ម្រួ​ល​គម្រោ​ង​ ​និ​ង​ជា​តំ​ណា​ងរ​ប​ស់​ឯ​កឧ​ត្ត​ម​ ​គិ​ត​ ​សេង​ ​អ​នុ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ ​និ​ង​ជា​នា​យ​ក​គ​ម្រោ​ង​ថ្នា​ក់​ជា​តិ​ស​ម្រា​ប់​ក​ម្ម​វិធី​​ជំរុ​ញ​​ផលិ​ត​ក​ម្ម​ស្រូ​វ​ ​និ​ង​កា​រ​នាំ​ចេ​ញ​អ​ង្ក​រ​នៃ​ក្រ​សួ​ងក​​សិក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ង​​នេ​សា​ទ ​លោ​ក​ ​ឈ​រ​ ​បៀ​ង​គ​ង់​ ​អ​នុ​ប្រ​ធា​ន​ម​ន្ទី​រ​ក​សិ​កម្ម​ ​រុ​ក្ខា​ប្រ​​មាញ់​​ ​និង​​នេសា​ទ​ខេ​ត្ត​ ​និ​​ង​ជា​តំ​ណា​ង​រប​​ស់លោ​ក​ប្រ​​ធាន​​ម​ន្ទីរ​ក​សិ​ក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ង​នេ​សា​ទ​ខេ​ត្ត​កំ​ព​ង់ធំ​ ​និ​ង​លោ​ក​ ​ញ៉េ​ប​ ​ចា​ន់​ ​ប្រធា​ន​​ផ្នែ​កផែ​​នកា​រ​ ​និ​​ងកា​​រអ​នុ​វ​ត្ត​គ​ម្រោ​ង​ ​នៃ​អ​ង្គ​ភា​ព​ ​M​A​F​F​-​N​I​O​ ​។​

វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីបង្គោលកសិកម្មស្រុកគោលដៅគម្រោងចំនួន០៥ក្រុង/ស្រុក រួមមាន ក្រុងស្ទឹងសែន ស្រុកបារាយណ៍ សន្ទុក កំពង់ស្វាយ និងស្ទោង ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មនៅស្រុកគោលដៅទាំង០៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ វគ្គបណ្តុះបណ្តាលខាងលើបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មនូវចំណេះដឹង និងគោលគំនិតពាក់ព័ន្ធនឹងគោលការណ៍គ្រឹះនៃទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុដើម្បីពង្រឹងសមត្ថភាពក្នុងប្រតិបត្តិការមុខជំនួញដ៏សមស្រប និងប្រកបដោយប្រសិទ្ធភាពតាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទីផ្សារ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគមន៍កសិកម្ម។

មានមតិស្វាគមន៍ក្នុងឱកាសនោះ លោក ឈរ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកឡើងថា នៅប្រទេសកម្ពុជា សហគមន៍កសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍផលិតកកសិកម្ម ការបង្កើនផលិតភាព ពិពិធកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ននេះ សហគមន៍កសិកម្មភាគច្រើនកំពុងជួបការលំបាកក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនដោយសារការខ្វះខាតចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម និងការអនុវត្តយុទ្ធសាស្ត្រទីផ្សារ ដែលកត្តាទាំងនេះ បានជះឥទ្ធិពលដល់ភាពជោគជ័យ និងនិរន្តរភាពនៃអាជីវកម្ម។

មានមតិសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាល លោក អោម ពេជ ប្រធាននាយកដ្ឋានពូជដំណាំ និងជាប្រធានសម្របសម្រួលគម្រោង បានបញ្ជាក់ថា កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ គឺជាកម្មវិធីដែលផ្តោតទៅលើការរៀបចំ និងពង្រឹងច្បាប់ គោលនយោបាយពាណិជ្ជកម្មស្រូវ-អង្ករកម្ពុជា ដែលមានក្រសួងពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) ជាទីភ្នាក់ងារគ្រប់គ្រងកម្មវិធី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) រដ្ឋបាលសាលាខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង ជាទីភ្នាក់ងារអនុវត្តកម្មវិធី។ លោកក៏បានបញ្ជាក់បន្ថែមថា វិស័យកសិកម្ម គឺជាវិស័យនាំមុខដែលផ្តល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលក្នុងនោះ ផលិតកម្មស្រូវគឺជាផ្នែកមួយដ៏ចម្បងមិនអាចខ្វះបាន និងមានការចូលរួមយ៉ាងពេញលេញពីអ្នកពាក់ព័ន្ធជាច្រើន រួមទាំងកសិករ សហគមន៍កសិកម្ម និងវិស័យឯកជន។ នៅប្រទេសកម្ពុជា សហគមន៍កសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍផលិតកម្មកសិកម្ម ការបង្កើនផលិតភាព ពិពិធកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ននេះ សហគមន៍កសិកម្មភាគច្រើនកំពុងជួបការលំបាកក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនដោយសារការខ្វះខាតចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម និងការអនុវត្តយុទ្ធសាស្ត្រទីផ្សារ ដែលកត្តាទាំងនេះបានជះឥទ្ធិពលដល់ភាពជោគជ័យ និងនិរន្តរភាពនៃអាជីវកម្ម។ លោកបានមានប្រសាសន៍ថា ការផ្តល់ចំណេះដឹងជូនដល់សហគមន៍កសិកម្មអំពីគោលការណ៍គ្រឹះនៃទីផ្សារផលិតផលកសិកម្ម ដោយផ្សារភ្ជាប់ទៅនឹងអាជីវកម្ម ការបង្កើតយុទ្ធសាស្ត្រថ្មីៗ ការរៀបចំផែនការទីផ្សារ ផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការព្យាករណ៍អំពីនិន្នាការទីផ្សារដើម្បីបំពេញតម្រូវការរបស់អតិថិជន គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីលើកកម្ពស់ និងពង្រីកអាជីវកម្មរបស់កសិករ ឬសហគមន៍កសិកម្ម។

លោកក៏បានបន្តទៀតថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ កសិករ ក៏ដូចជាសហគមន៍កសិកម្ម នឹងទទួលបានឱកាសក្នុងការរៀនសូត្រ ចែករំលែកបទពិសោធន៍ល្អៗ និងភាពជោគជ័យពីគ្នាទៅវិញទៅមក ការផ្សព្វផ្សាយផលិតផលកសិកម្ម និងការគ្រប់គ្រងមុខជំនួញ។ ពិសេសជាងនេះ វគ្គបណ្តុះបណ្តាលខាងលើនឹងផ្តល់ឱកាសដល់កសិករ និងសហគមន៍កសិកម្មបានជួបជាមួយតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌតម្រូវនានាក្នុងការទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ព្រមទាំងយល់ដឹងអំពីលក្ខខណ្ឌពិសេសមួយចំនួនក្នុងការទទួលបានឥណទានដែលស័ក្តិសមនឹងស្ថានភាពជាក់ស្តែង សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់កសិករផ្ទាល់ ក៏ដូចជាក្នុងសហគមន៍ទាំងមូល។

ជាចុងក្រោយ លោកបានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ស្តាប់ការពន្យល់ និងចូលរួមអនុវត្តសកម្មភាពនានាតាមការណែនាំរបស់គ្រូឧទ្ទេសនាមដើម្បីទទួលបានចំណេះដឹងថ្មីៗ និងចំណេះធ្វើល្អៗប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.