សៀមរាប៖ អ្នកនេសាទជនជាតិវៀតណាម ដែលប្រព្រឺត្តបទល្មើសនេសាទខុសច្បាប់ នារដូវហាមឃាត់ ក្នុងបឹងទន្លេសាប នៅចំណុចភូមិសាស្រ្តជួរចក្រី ក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែងខេត្តសៀមរាប ចំនួន១១នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះថា្នក់ក្រសួង និងថា្នក់ខេត្ត សហការណ៏រជាមួយកម្លាំង កងរាជអាវុធហត្ថនិងរដ្ឋបាលជលផលខេត្តសៀមរាប ធ្វើប្រតិបតិ្តការណ៏បង្ក្រាប ជាទ្រង់ទ្រាយធំ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៣កក្កដា២០១៥ ។
តាមប្រភពមន្ត្រីកងរាជអាវុធហត្ថខេត្ត ក៏ដូចជាមន្ត្រីនាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ឱ្យដឺងថា ក្នុងប្រតិបតិ្តការណ៏ បង្ក្រាបបទល្មើសនេសាទ នារដូវហាមឃាត់ នេះ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកនេសាទ ជនជាតិវៀតណាម១១នាក់ខាងលើនេះ នឹងមានការដកហូតបានវត្ថុតាង ទូកចំនួន៩គ្រឿង រួមទាំងឧបករណ៍នេសាទល្មើសច្បាប់ ពាក់ព័ន្ធមួយចំនួនទៀតផងដែរ បន្ទាប់មកសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ៕
បញ្ញូនខ្លួន ជនជាតិវៀតណាម នេសាទល្មើសច្បាប់ ១១នាក់នឹងទូក៩គ្រឿង ទៅតុលាការ
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី