ពលរដ្ឋរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលផ្លូវក្នុងប្រទេសស៊ីរី ដើម្បីតាមដានសកម្មភាពកាត់ទោស របស់ក្រុមអិស្លាមបង្កើតរដ្ឋ ទៅលើបុរស២នាក់ពីបទ លួចទ្រព្យសម្បត្តិគេ។ ជនល្មើសទាំងពីរនាក់ ត្រូវបានបិទមុខ ដាក់ឲ្យអង្គុយនៅលើកៅអីឈើនិងតុមួយ ក្រុមអិស្លាម៣នាក់កាន់ពួកគេជាប់ ហើយម្នាក់ទៀតដាក់ទាញដៃ ដាក់កាំបិទពីលើ។ ខ្មាន់កាំភ្លើងមួយរូបទៀត មានតួនាទីវាយទៅលើកាំបិទកាត់ដៃ ដោយវាយតែមួយផុះប៉ុណ្ណោះ។
ការដាក់ទណ្ឌកម្មបែបនេះ ត្រូវបានក្រុមអិស្លាមបង្កើតរដ្ឋ ផ្សព្វផ្សាយតាមបណ្តាញសង្គម ។ សកម្មភាពផ្សព្វផ្សាយខាងលើ ត្រូវបានមេដឹកនាំក្រុមអិស្លាម លោក Abu Bakr Al bangdadiបានហាមប្រាមផ្សព្វផ្សាយរូបភាព នៅលើបណ្តាញអិធឺណែត។ក្រុមអិស្លាមបង្កើតរដ្ឋ កាន់តែល្បីល្បាញដោយសារតែ អំពើសហាវព្រៃផ្សៃ ហើយផ្សព្វផ្សាយនៅតាមបណ្តាញសង្គមទៀតផង។ មេដឹកនាំក្រុមIS បានផ្ញើរលិខិត ដល់អ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយ មិនឲ្យបង្ហោះ រូបភាពប្រហារជីវិតឬដាក់ទោសនានា របស់ក្រុមខ្លួនដែលធ្វើឲ្យប៉ះពាល់ ដល់ក្រុមអិស្លាមដទៃទៀត។
ក្រុមអិស្លាមបង្កើតរដ្ឋ តែងតែផាកពិន័យអ្នកដែលប្រព្រឹតល្មើស ដោយរូបភាពផ្សេងៗ អ្នកដែលផិតក្បថ ត្រូវគប់ដុំថ្មរហូតដល់ស្លាប់។ ចំណែកអ្នកដែលឆក់ប្លន់នៅតាមដងផ្លូវនឹងត្រូវបោះដែកគូលលើដៃ ឬកាត់ដៃចំណែកអ្នកដែលផឹកស្រាត្រូវវាយ៨០រំពាត់ ចំណែកអ្នកស្រឡាញភេទដូចគ្នា ត្រូវកាត់ទោសប្រហារជីវិត៕
ក្រុមIS កាត់ដៃជនសង្ស័យ លួចទ្រព្យសម្បត្តិគេ នៅកណ្តាលហ្វូងមហាជន
Filed in: ព័ត៌មានថ្មី, អន្តរជាតិ