រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហ៊ុយ វណ្ណ: បានលើកឡើងថា ៖ គុណតម្លៃ «អ្នកនយោបាយ»!គោលដៅរបស់ អ្នកនយោបាយ ទីបំផុតគឺដើម្បីក្លាយទៅជាអ្នកទទួលខុសត្រូវខ្ពស់ លើជោគវាសនាជាតិ និងប្រជាជន។ ឥស្សរជននេះត្រូវកសាងខ្លួនជា ជនគំរូ ជនស្អាតស្អំ លះបង់ មានទស្សនវិស័យជាតិនិយម និងហ៊ានធ្វើពលីកម្មក្នុងតម្លៃខ្ពស់បំផុត។ ឥស្សរជន ថ្នាក់ដឹកនាំ ដែលមានគុណតម្លៃបែបនេះ យើងត្រូវតែគោរពចំពោះវីរភាពដ៏កម្រ និងថ្លៃថ្លានេះ ។ ផ្ទុយទៅវិញ យើងក៏ត្រូវមើលឱ្យឃើញពីសារជាតិនៃអ្នកនយោបាយឱកាសនិយម ដូចជា ម្សៀរកូនខ្នុរ គឺគេគ្មានចំណុចខាងលើសូម្បីប៉ុនសរសៃសក់ ។ គេប្រើនយោបាយ ដើម្បីសម្រេចបំណងបុគ្គល គ្មានបុព្វហេតុជាតិឡើយ ។ ជំនាញរបស់គេគឺភូតកុហក សូម្បីតែនៅផ្ទៃក្នុងខ្លួនឯង ក៏គ្មានភាពស្មោះត្រង់ និងគ្មានសាមគ្គីភាពផង ។ បែបនេះ សួរថា ៖ តើធ្វើបក្សនយោបាយមួយល្អបរិសុទ្ធរបៀបម៉េច? តែពួកម្សៀរកូនខ្នុរ គ្មានញញើតនឹងបោកប្រាស់ ឬដើរលើញើសឈាមអ្នកគាំទ្រ ដើម្បីប្រយោជន៍សួនតួខ្លួនឯងនោះទេ។ យើងគ្មានភាពចាំបាច់ទៅអប់រំនរណាទេ ប៉ុន្តែយើងមានចំណែកក្នុងដំណើរកម្ពុជា យើងមានការកត់សំគាល់ មានការវាយតម្លៃ ។ កម្ពុជា មិនផ្តល់ឱកាសឱ្យទៅអ្នកនយោបាយទាំងឡាយដែលមានចរិតរបៀបនេះឡើយ។ គ្មានជាដាច់ខាត៕ (ប្រភព ហ្វេសប៊ុក ឯកឧត្តម ហ៊ុយ វណ្ណ:)




