ខេត្តឧត្តរមានជ័យ ៖ កិច្ចសហការល្អរវាង រដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរសុខាភិបាលខេត្តក្រុមការងារ អង្គការIOM និងអង្គការUNFPA ដែលបានផ្តល់ការគាំទ្រកញ្ចប់អាហារក្រៀម ប្រចាំនៅមាត់ច្រកអន្តរជាតិអូរស្មាច់ និងការផ្តល់សំភារៈអនាម័យនៅមណ្ឌលចត្តាឡីស័ក និងនៅមណ្ឌលព្យាបាលជំង្ងឺកូវីដ១៩ កម្រិតស្រាល ផ្អុង នៅក្នុងខេត្តឧត្តរមានជ័យ។
នៅព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ ឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តឧត្តរមានជ័យ លោក លឹម ទិត ប្រធានគម្រោងអង្គការUNFPA រួមទាំងតំណាងអង្គការIOM បានដឹកនាំក្រុមការងារចុះពិនិត្យ នៅទីតាំងមាត់ច្រក អន្តរជាតិអូរស្មាច់និងមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩ កំម្រិតស្រាល ដើម្បីស្វែងយល់ ពីលំហូរពលករឆ្លងកាត់តាមច្រកអូរស្មាច់និងការធ្វើចត្តាឡីស័ក រួមទាំងសង្កេតពីសកម្មភាពផ្តល់ការគាំទ្រកញ្ចប់ អាហារក្រៀមនៅ មាត់ច្រកនិងផ្តល់សំភារៈអនាម័យដល់ពលករនៅមណ្ឌលចត្តាឡីស័ក។
បើកតាមរបាយការណ៍របស់ក្រុមការងារ អង្គការ IOMបានអោយដឹងថា កញ្ចប់អាហារក្រៀមនៅប្រចាំច្រកអូរស្មាច់មានដូចជា .នំផ្អែម ចំនួន២៥០០ដប .ទឹកបរិសុទ្ធចំនួន ២៥០០កញ្ចប់. មីកំប៉ុង ២៥០០កំប៉ុង .ម៉ាសចំនួន២៥០០ម៉ាសនិង ថងច្រកចំនួន២៨គីឡូរ។
ចំណែកមណ្ឌលចត្តាឡីស័ក ពិហុកីឡដ្ឋាន សំរោង និងមណ្ឌល ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល ផ្អុង មានដូចជា .សាប៊ូដុំ ចំនួន២៥០០ដុំ .សាប៊ូកក់សក់ចំនួន២៥០០ដប .សាប៊ូបោកខោអាវចំនួន២៥០០កញ្ចប់. ច្រាស់ដុំធ្មេញចំនួន ២៥០០ដើម.ច្រាសដុះធ្មេញចំនួន២៥០០ទីប. សារ៉ុងចំនួន២៥០០សារ៉ុង .ថ្នាំងលាបការពារមិចចំនួន២៥០០ដប.សំឡី អនាម័យស្រ្តីចំនួន១៥០០កញ្ចប់.ម៉ាសចំនួន៥០០០០ម៉ាស. អាកុលបាញចំនួន២៥០០ដបនិងកាបូបយួរក្រណាត់ ចំនួន២៥០០កាបូប ផងដែរ៕