ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ហឹង្សាក្នុងគ្រួសារ ប្តីយក​​​​​​​​​​​​​​​​កាំ​បិ​ត​​ផ្គាក់​ ​កា​ប់​ប្រ​ព​ន្ធ ជា​​ច្រើន​កាំ​​បិត​ ​​ស្លាប់​​ក្រោយ​ពី ប​ញ្ជូ​ន​ទៅ​​ស​ង្គ្រោះ​ ​នៅ​ម​ន្ទី​រ​ពេ​ទ្យ​ខេ​ត្ត

ខេត្តក្រ​ចេះ​ ​៖​​ ស្រ្តី​ជា​ប្រ​ព​ន្ធ​បា​ន​ស្លា​ប់​បន្ទា​ប់​ពី​ប​ញ្ជូ​ន​ទៅ​ស​ង្គ្រោះ​នៅ​ម​ន្ទី​រ​ពេ​ទ្យ​ ​ក្រោ​យ​ប្តី​បា​ន​យ​ក​កាំ​បិត​ផ្គា​ក់​កា​ប់​រ​ង​រ​បួ​ស​ធ្ង​ន់ ​ ​ដោ​យ​ផ្តើ​ម​ចេ​ញ​ពី​កា​រ​ឈ្លោះ​ប្រ​កែ​ក​គ្នា​ក្នុ​ង​គ្រួ​សា​រ​។​​ ​ករ​​ណីអំ​ពើ​ហិ​ង្សា​ប្រ​ព្រឹ​ត្ត​ដោ​យ​ស​ហ​ពន្ធ័​នេះ​ ​បា​ន​កើ​ត​ឡើ​ង​កាល​ពី​យ​ប់​ថ្ងៃ​ទី​១​៣​ ​ខែ​វិច្ឆ​កា​ ​ឆ្នាំ​ ​២​០​២​១​ ​នៅ​ក្នុ​ង​ភូមិ​វ​ឌ្ឍ​នៈ​ ​ឃុំ​វ​ឌ្ឍ​នៈ​ ​ស្រុ​កសំ​បូ​រ​ ខេ​ត្ត​ក្រ​ចេះ​ ​ប​ង្ក​ឡើ​ង​ដោ​យ​ជ​ន​ស​ង្ស័​យ​ជា​ប្តី​ ឈ្មោះ​ ​ជេ​ម​ ​សុ​ធា​ ​អា​យុ​ ២​៦​ឆ្នាំ​ ​ជ​ន​រ​ង​គ្រោះ​ជា​ប្រ​ព​ន្ធឈ្មោះ​ ​បា​ន​ ​រ​ដ្ឋា​ណា​ ​អា​យុ​ ​២​៦​ ​ឆ្នាំ​ ​អ្នក​ទាំ​ង​ពី​រ​មា​ន​ទី​លំ​នៅ​ភូមិ​ ​ឃុំ​កើ​ត​ហេ​តុ​ខា​ង​លើ ។​

នៅវេ​លាកើ​ត​ហេ​តុ​ ​ជ​ន​ស​ង្ស័​​យ​ជា​ប្តី​បា​ន​ឈ្លោះ​ ប្រ​កែ​ក​ជា​មួ​យ​ជ​ន​រ​ង​គ្រោះ​ជា​ប្រ​ព​ន្ធ ពេ​​លនោះ​ជ​ន​ស​ង្ស័យ​ក៏​បា​ន​យ​ក​កាំ​បិ​ត​ផ្គា​ក់​កា​ប់​ទៅលើ​​ប្រ​ពន្ធ​ចំ​នួ​ន​៨​កាំ​បិ​ត​​​ ​ប​ណ្ដា​ល​អោ​យ​រ​ង​របួ​ស​ធ្ង​ន់​​​ ​គឺ​ត្រូ​វ​ចំ​ក្បា​ល​២កាំ​បិ​​ត​ ​,​ត្រូ​វចំ​ថ្ពា​ល់​​ខាង​ឆ្វេ​ង​១​​កាំ​បិ​ត​ ​,​ត្រូ​វ​ចំ​បំ​ព​ង់​ក​រ​១​កាំបិ​ត​ ​,​ត្រូវ​ចំ​កែ​ង​ដៃ​ខា​ង​ស្ដាំ​១​កាំបិ​ត​ ​,​ត្រូ​វ​ចំ​ខ្នង​២​កាំ​បិ​ត​ ​​,ត្រូ​វ​​ចំស្មា​​រ​ខា​ង​ឆ្វេ​ង​១​កាំ​បិត ​។

ក្រោយ​ពី​ជ​ន​សង្ស័​យ​បា​ន​ធ្វើស​ក​ម្ម​ភា​ព​កា​ប់ទៅ​លើ​ប្រព​ន្ធ​រួ​ច​​​មក​ ​ជ​ន​នេះ​បា​ន​យ​ក​កាំ​បិ​តកា​ប់​ទៅ​លើ​ខ្លួ​ន​ឯ​ង​ត្រូ​វ​ចំ​ភ្លៅ​ទាំ​ង​ស​ង​ខា​ង​​​ ​និ​ង​ត្រូ​វ​ពោះ​២​កន្លែ​ង​​​ ហើយ​ព្យា​យា​ម​បំ​រុ​ង​ច​ងក​រ​ស​ម្លា​ប់​ខ្លួ​ន​​​ទៀ​ត​ ​ស្រា​ប់​តែ​ពេ​ល​នោះ​ក​ម្លាំ​ង​ប្រជា​កា​រ​ពា​រភូ​មិ​បា​ន​ជួ​យ​អ​ត្ត​រា​គ​ម​ន៍​ចូ​ល​ទៅ​ឃា​​ត់​ទា​ន់។​

​ប​ច្ចុ​​ប្ប​ន្ន​ជ​ន​សង្ស័​​យត្រូ​វ​បា​​នស​ម​ត្ថ​កិ​ច្ច​ធ្វើ​កា​រ​ឃា​ត់​ខ្លួ​ន​ ​នឹ​ង​យ​ក​ទៅ​ព្យា​បា​ល​នៅ​ម​ន្ទី​រ​ពេ​ទ្យ​ប​ង្អែ​ក​ស្រុ​ក​សំ​បូ​រ​ ​និ​ង​ក​សា​ង​សំ​ណុំ​រឿ​ង​ប​ញ្ជូ​ន​ទៅ​កា​រិ​យា​ល័​យ​ជំ​នា​ញ​ខេ​ត្ត​ដើ​ម្បី​ចាត់​កា​រ​ប​​ន្តតា​ម​និ​តិ​វិ​ធី ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.