ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក ​កែ​វ​ ​រ​ត​នៈ ​​និ​ង​​លោ​ក​ ​ជា​វ​ ​តា​​​យ​ យ​ក​​​អំ​ណោ​យ​​​ម​នុស្ស​ធ​ម៌​ ​​រ​ប​ស់​​​សា​ខា​​កា​ក​បា​ទ​ក្រ​ហ​ម​​​ខេត្ត​ ​ទៅ​​​ចែ​ក​​ជូន​​​​​ក​ម្ម​ក​រ​ ​កម្ម​កា​រិ​នី ​​រោ​ង​ច​ក្រ​​​កា​ត់​ដេ​រ​​​តៃ​​​អ៊ី​​​ហ្ស៊ី ​ដែល​​​រ​ស់​នៅ​​​ស្រុ​ក​​​ក​ណ្តៀ​ង​​

ខេត្តពោ​ធិ៍​សា​ត់​ ​​​៖ ​នា​​​រ​សៀ​ល​​​ថ្ងៃ​ទី​​​១៣​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​​​២​០​២​១​ ​លោ​ក​ កែ​​វ ​រ​ត​នៈ​ ​រ​ដ្ឋ​ម​ន្ត្រី​ ​ប្រ​តិ​ភូ​​​អ​ម​​​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​អ​គ្គ​នា​យ​ក​​​អ​គ្គិ​ស​នី​​​ក​ម្ពុ​ជា​ ​និ​ង​​ជា​​​​ប្រ​ធា​ន​កិ​ត្តិ​យ​ស​ ​សា​ខា​​​កា​ក​បា​ទក្រ​ហ​ម​ក​​ម្ពុជា​​​​ខេ​ត្ត ​និ​ង​​​លោក​ ​ជា​វ​ ​តា​​​យ​ ​អ​ភិបា​ល​​​​នៃ​​គ​ណៈ​​​​អ​ភិ​បា​លខេ​ត្ត​ ​និ​ង​​​ជា​​​ប្រ​ធាន​​​គ​ណៈ​ក​ម្មា​ធិ​កា​រ​ ​សា​ខា​​​កាក​បា​ទ​ក្រ​​ហ​ម​ក​ម្ពុ​ជា​ ​ខេ​ត្ត​ពោ​ធិ៍​សា​ត់​ ​​ ​បា​ន​​​អ​ញ្ជើ​ញ​​​ចុះ​​​ជួ​ប​​​សំណេះ​​សំ​ណា​ល​ សួ​រ​សុ​ខ​ទុ​ក្ខ​ ​និ​ង​​​នាំ​យ​ក​​​អំ​ណោ​យ​​​ម​នុ​ស្ស​ធ​ម៌​ ​រ​ប​ស់​​​សា​ខា​​​កា​ក​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា​​​​ខេត្ត ទៅ​ចែកជូន​ដល់​ក្មួយៗ​កម្មករ ​ក​ម្ម​​​កា​រ​​​នី​ ​រោ​ង​ច​ក្រ​​​កា​ត់​ដេ​រ​​​តៃ​​អ៊ី​​​ហ្ស៊ី​ ​ដែ​ល​មា​ន​​លំ​នៅ​ដ្ឋា​ន​​​ក្នុ​ង​ស្រុ​ក​​​ក​ណ្តៀ​ង​ ​ចំ​នួ​ន​​​៥​១​៨​​​នាក់​ ​ដោ​យ​​​ក្នុ​ង​​​ម្នា​ក់​ៗ​​​ទ​ទួ​ល​បា​ន​ ​អ​ង្ក​រ​​​២​៥​​​គី​ឡូ​ក្រា​ម​ ​មី​​​០​១​​កេ​ស​ ​ត្រី​ខ​​​០​១​​​យូ​ ​និ​ង​​​ទឹ​ក​ត្រី​​​០​៦​​​ដ​ប​​ ​​នៅ​​ប​រិ​វេណ​​​វិ​ទ្យា​ល័​យ​ ​ហ៊ុ​ន ​សែ​ន​ ​ក​ណ្តៀ​ង​ និ​ង​​​មា​ន​កា​រ​​​អ​ញ្ជើញ​​​ចូ​ល​រួ​ម​​​ពី​​​លោ​ក​ ​លោ​ក​ស្រី​ អ​ភិ​បា​ល​រ​ង​​​ខេ​ត្ត​ ​កង​​ក​ម្លាំង​ប្រ​ដា​ប់​អា​វុ​ធ​​​ទាំ​ង​​​៣​ ថ្នា​ក់​ដឹ​ក​នាំ​​​ម​ន្ទី​រ​​​អ​ង្គ​ភា​ព​​ជុំ​វិ​ញ​​​ខេ​ត្ត​ ​និ​ង​​​អា​ជ្ញា​ធ​រ​​​ស្រុ​ក​ ​ឃុំ​ ជា​ច្រើ​ន​​​ទៀ​ត​​​។​​

​លោក ឆាយ គឹម​ម៉ុង អភិបាល​នៃ​គណៈ​អភិបាលស្រុក​កណ្តៀង បាន​ថ្លែង​នូវ​ការស្វាគមន៍ និង​ជម្រាបជូន​អំពី​ស្ថានភាព និង​សក្តានុពល​ក្នុងស្រុក ដោយបាន​លើកឡើងថា ស្រុក​កណ្តៀង មាន​០៩​ឃុំ ១១០​ភូមិ មាន​ផ្ទៃដី​៧៣​ពាន់​ហិកតា ប្រជាពលរដ្ឋ​ជាង​៦៨​ពាន់​នាក់ និង​ជាង​១៧​ពាន់​គ្រួសារ ចែកជា​០៣​តំបន់ គឺ​តំបន់​០១ ជា​ដី​លំនៅដ្ឋាន និង​កសិកម្ម មាន​ជិត​៣៦​ពាន់​ហិកតា ដី​តំបន់​០២ ជិត​០៤​ពាន់​ហិកតា និង​តំបន់​០៣ ជាង​៣៣​ពាន់​ហិកតា​។ ប្រជាពលរដ្ឋ​មាន​មុខរបរ​កសិកម្ម សិប្បកម្ម សេវាកម្ម និង​នេសាទ​។ ដោយសារ​សង្គមជាតិ​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ ឃើញថា​ប្រជាពលរដ្ឋ ទទួលបាន​វ៉ាក់សាំង ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង ទៅ​ចំនួន​៤៥,៩៨៩​នាក់​, កុមារ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ចំនួន​៧,៩១៦​នាក់ និង​កុមារ​ចាប់ពី​អាយុ​០៥​ឆ្នាំ ក្រោម​៦​ឆ្នាំ ចំនួន​៩១៣​នាក់​។​

​លោក ជាវ តា​យ និង​លោក កែវ រតនៈ បាន​នាំនូវ​ការសាកសួរ​សុខទុក្ខ និង​ផ្តាំផ្ញើ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​កន្លងមក​សម្តេច តែងតែ​គិតគូរ និង​យកចិត្តទុកដាក់ អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​ក្មួយៗ​ជា​កម្មករ កម្ម​ការ​នី ដែល​បាន​នឹង​កំពុងធ្វើការ​ងារ នៅក្នុង​រោងចក្រ​កាត់ដេរ​តៃ​អ៊ី​ហ្ស៊ី​ស្រុក​ក្រគរ​គ្រប់ៗ​គ្នា ដោយ​មិន​ប្រកាន់​អំពី​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ថ្នាក់ដឹកនាំ​ទាំង​២ បាន​ថ្លែងថា ក្មួយៗ​ជា​កម្មករ កម្ម​ការ​នី​ដែល​បាន​នឹង​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ ពិតជា​ទទួលបាន​នូវ​ប្រាក់​ឈ្នួល​ប្រចាំខែ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅតែ​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់ អំពី​ស្ថានភាព ជីវភាព​រស់នៅ ដូចនេះហើយ​បានជា​កាកបាទក្រហមកម្ពុជា សាខា​ខេត្តពោធិ៍សាត់ ដែលមាន​លោក ក្នុងនាម​ប្រធាន​កិ​តិ្ត​យស និង​ប្រធាន​គណៈកម្មាធិការ​សាខា មានឱកាស​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​មក​ចែកជូន ដើម្បី​ជួយ​សម្រួល​ជីវភាព​បាន​មួយគ្រា នៅក្នុង​អំឡុង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។​

​ថ្នាក់ដឹកនាំ​ទាំង​២ បាន​ថ្លែង​ទៀតថា នេះ​គឺជា​ពេលវេលា​មួយ​ដ៏​មាន​សារៈសំខាន់ និង​ជា​ឱកាស​បាន​ចុះមក​សួរសុខទុក្ខ សំណេះសំណាល និង​បង្ហាញមុខ​ដល់​ក្មួយៗ និង​ប្រជាពលរដ្ឋ ដែល​រូបលោក​ទើបបាន​ចូលកាន់​មុខតំណែង ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​មួយខែ​ពេញ​។ ជាការ​ពិតណាស់ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង ដោយ​ធ្វើយ៉ាងណា​ឱ្យប្រាក់​ឈ្នួល​កម្មករ កម្ម​ការ​នី មាន​កម្រិត​ខ្ពស់ ក្នុង​គោលបំណង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។​

​នៅក្នុង​ខេត្តពោធិ៍សាត់ ពិសេស​នៅក្នុង​ស្រុក​ក្រគរ គិត​មកដល់ពេលនេះ ឃើញថា​មាន​រោងចក្រ​សំខាន់ៗ​ជាច្រើន ដែល​បាន​នឹង​កំពុងធ្វើការ​យ៉ាង​រលូន ដូចនេះ​បានជា​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ ដោយ​យក​ស្រុក​ក្រគរ​ធ្វើជា​ក្បាល​រទេះភ្លើង ក្នុងការ​អភិវឌ្ឍន៍ និង​គៀងគរ​អ្នកវិនិយោគ​បន្ថែមទៀត ដើម្បី​បង្កើន​រោងចក្រ និង​ស្រ​បយក​ក្មួយៗ​ទៅធ្វើ​ការងារ​នៅ​ទីនោះ បាន​កាន់តែច្រើន និង​ទទួលបាន​ប្រាក់​ឈ្នួល ទៅតាម​ជំនាញ និង​កម្លាំង​ពលកម្ម​។ ត្រង់ចំណុច​នេះ សូមឱ្យ​ក្មួយៗ​ទាំងអស់ ត្រូវ​រួមគ្នា​ជួយ​ថែរក្សា ការពារ ព្រោះថា​រោងចក្រ​នេះហើយ គឺជា​ឆ្នាំងបាយ ជា​ជ​ង្រ​ក់​មិន​ធ្វើ​ចំណាកស្រុក និង​មិន​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​។​

​ហើយ​គោលដៅ​ចម្បង នាពេលខាងមុខ ក្រុមការងារ និង​រដ្ឋបាលខេត្ត បាន​ប្តេជ្ញា​រួមគ្នា​ធ្វើការ​អភិវឌ្ឍន៍​ទន្លេ​អុំ ដែល​ស្ថិតក្នុង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង នេះ​ឡើងវិញ ដើម្បី​ប្រែ​ក្លាយទៅជា​តំបន់​ទេសចរណ៍​មួយ​យ៉ាង​ល្អ និង​កាន់តែ​លេចធ្លោរ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ មក​កំសាន្ត​បន្ទាប់ពី​តំបន់​ផ្សេងៗ​ទៀត​។ តាមរយៈ​នៃ​ការ​សំណេះសំណាល​នោះដែរ ថ្នាក់ដឹកនាំ​ក៏បាន​អំពាវនាវ​ដល់​ក្មួយៗ​កម្មករ កម្ម​ការ​នី​ទាំងអស់ គប្បី​បង្កើន​ស្មារតី និង​អនុវត្ត​ជាប់​ជាប្រចាំ នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រោះថា​ការចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វីដ​១៩ យើង​មិនអាច​ធានាបាន​ទាំងស្រុង​នោះទេ កត្តា​សំខាន់​ត្រូវ​ចេះ​ការពារ ដោយ​ខ្លួនឯង និង​ត្រូវ​រៀនរ​ស់បែប​គន្លង​ថ្មី ទើប​រួច​ផុតពី​ជំងឺ និង​ឈានទៅ​បើក​ប្រទេស និង​សេវាកម្ម​ផ្សេងៗ​ឡើងវិញ​ជា​បន្តបន្ទាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.