ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុយ វណ្ណ: រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល» ដែលមានការអញ្ជើញអមដំណើរដោយតំណាង (គ.ជ.អ.ប) ហៅកាត់ថា NCDD ចំនួន ០៣រូប គឺ ៖ លោក ឈុន ប៊ុណ្ណារ៉ា ប្រធានអង្គភាពគាំទ្រ និងកម្មវិធី កញ្ញា ផាន ស្រីរ័ត្ន ប្រធានការិយាល័យព័ត៌មានវិទ្យា លោក គួង វុត្ថា ទីប្រឹក្សាព័ត៌មានវិទ្យា ចូលរួមអមដំណើ ឯកឧត្តម ហ៊ុយ វណ្ណ: រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម បណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕