យ៉ាងហោចណាស់ ក៏មានមនុស្ស៤នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀត រងភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារទឹកជំនន់ពន្លិចតំបន់ភាគច្រើននៅភាគខាងជើងប្រទេសហ្វីលីពីន។ តាមការប្រកាសរបស់រដ្ឋាភិបាលហ្វីលីពីនឲ្យដឹងថា ពលរដ្ឋរាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថភាព ។គ្រោះទឹកជំនន់កើតឡើងដោយសារតែ ខ្យល់ព្យុះHagupitវាយប្រហារហ្វីលីពីន។
មនុស្ស៤នាក់ស្លាប់ និងរាប់សិបពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថភាព។ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារបណ្តាខេត្តធ្វើកសិកម្ម សំខាន់បំផុតនៅហ្វីលីពីន ធ្វើឲ្យផលដំណាំជាច្រើន ត្រូវខូចខាតនិងធ្វើឲ្យ មនុស្សជាង៣ពាន់នាក់ត្រូវភៀសខ្លួន។
កាលពីដើមខែកក្កដាកន្លងមក ព្យុះលីនហ្វាបានវាយប្រហារបណ្តាស្រុក នៅភាគខាងលិចហ្វីលីពីន បង្ករជាទឹកជំនន់ទ្រងទ្រាយធំ។ ក្នុងចំណោមនុស្ស៤នាក់ស្លាប់ មានកុមារអាយុ៦ខែម្នាក់ ត្រូវដីបាក់សង្គត់ពីលើស្ថិតនៅភាគខាងជើងតំបន់Pangasinan។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោកHerminio Coloma បានឲ្យដឹងថា ក្រសួងពាក់ព័ន្ធបានបានផ្តល់ជំនួយជាបន្ទាន់ ដល់តំបន់ដែលរង្គ្រោះផងដែរ ។ចំណែក ក្រសួងគមនាគមន៍ បានត្រៀមលក្ខណៈស្ថាប់បនាឡើងវិញ នៅតាមដងផ្លូវដែលខូចខាតដោយព្យុះនិងទឹកជំនន់។ ជារឿយប្រទេសហ្វីលីពីព រងនូវគ្រោះធម្មជាតិបង្ករមហន្តរាយដល់ប្រជាពលរដ្ឋ។