ខេត្តតាកែវ ៖  នៅព្រឹកថ្ងៃទី១៩  ខែតុលា ឆ្នាំ២០២១ ក្រុមការងារសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ស្រុកត្រាំកក់ ដឹកនាំដោយលោក អ៊ុត សំនិត និងសហការី បានផ្តល់អំណោយ និងសួរសុខទុក្ខដល់គ្រួសារដែលខ្វះខាត និងកំពុងជួបការលំបាកខ្លាំងចំនួន១០គ្រួសារ រស់នៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ អំណោយទាំងនោះមាន អង្ករ 25kg មី ១កេស ទឹកត្រី ១យួរ ទឹកសាអុីវ ១យួរ ប៊ីចេង ១ថង់ ស្ករស ១ថង់ អំបិល ១កញ្ចប់ ម៉ាស់ ១ប្រអប់ និងថវិការមួយចំនួន ៕

 
 
 
 
 



