ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោ​ក​​ ​​​ស្វា​​​យ​​​ ​​សំ​​​អ៊ា​​​ង ​អភិ​បា​ល​ខេ​ត្ត​ស្ទឹង​ត្រែ​ង​ ​ជំរុ​ញ​ម​ន្ត្រី​ជំ​នា​ញ​ ​ខិ​ត​ខំ​ស្ថា​ប​នា​ស្ពា​ន​ ​ឆ្ល​ង​កា​ត់​អូ​របា​ដើ​ម ឲ្យ​បា​ន​ឆា​ប់​ ​ដើ​​ម្បីស​ម្រួ​ល​ដល់​ កា​រ​ធ្វើ​ដំ​ណើ​រ រ​ប​ស់​ប្រ​ជា​ព​លរដ្ឋ

ខេត្តស្ទឹ​ង​ត្រែ​ង​ ​៖​ កា​រ​ជំ​រុ​ញ​រ​ប​ស់​អ​ភិ​បា​ល​ខេ​ត្ត​ស្ទឹ​ង​ត្រែង​ ​លោ​ក​ ​ស្វា​យ​ ​សំ​អ៊ា​ង​ ​ដ​ល់​ម​ន្ត្រី​ជំ​នា​ញ​សា​ង​​សង់​ស្ពា​​ន​ ​នៃ​ម​ន្ទីរ​សា​ធា​រ​ណ​កា​រ​ ​និ​ង​ដឹ​ក​ជ​ញ្ជូ​ន​ខេ​ត្ត​ ​​នៅពេ​ល​ដែ​លលោ​ក​អ​ភិ​បា​ល​ខេ​ត្ត​ ​បា​ន​ដឹ​ក​នាំ​ម​ន្ត្រី​ក្រោ​ម​ឱ​វា​ទ​ ​ចុះ​ពិ​និ​ត្យ​កា​រ​ស្ថា​ប​នា​ស្ពា​ន​បេ​តុ​ង​មួយ​ក​ន្លែ​ង​ ​ដែ​ល​កំ​ពុ​ង​ដំ​ណើ​រ​កា​រ​សា​ង​ស​ង់​ឆ្ល​ង​កា​ត់​អូរបា​​ដើ​ម ​ដែ​ល​ស្ពា​ន​នោះ​ពី​មុ​ន​ ​គឺ​​ជា​ស្ពា​ន​ឈើ​ចា​ស់​ទ្រុ​ឌ​ទ្រោ​ម​ ​ស្ថិ​ត​នៅ​ក្នុ​ង​ភូ​មិ​សា​ម​ឃួយ​​ ឃុំ​សា​​ម​ឃួយ​ ​​ស្រុ​ក​សេសា​ន​ ​នា​ថ្ងៃ​ទី​១​៧​តុ​លា​ឆ្នាំ​២​០​២​១​។​

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង មានប្រសាសន៍ថា នេះជាកត្តាចាំបាច់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងការប្រើប្រាស់ស្ពានចំពោះមុខ ក្នុងការតភ្ជាប់ការធ្វើដំណើរឆ្លងកាត់ និងចេញចូល ពីតំបន់មួយទៅតំបន់មួយទៀត។ លើសពីនេះទៀត ស្ពានបេតុងថ្មីនេះ បានបង្កលក្ខណៈងាយស្រួល សម្រាប់បងប្អូនប្រជាកសិករដឹកជញ្ជូនផលកសិកម្ម មកកាន់ទីផ្សារ ប្រកបដោយសុវត្ថិភាព ហេតុដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាល បានផ្តល់ស្ពានថ្មមួយនេះ ទុកជាចំណងដៃជូនប្រជាពលរដ្ឋសម្រាប់ឆ្នាំ២០២២។

លោក ស្វាយ សំអ៊ាង បានក្រើនរំលឹកដល់មន្ត្រីគ្រប់ផ្នែក និងគ្រប់ជំនាញ ត្រូវខិតខំរួមគ្នាបន្តអភិវឌ្ឍ នូវសមិទ្ធផលនានា ដែលជាគំរូរបស់ រាជរដ្ឋាភិបាលក្តី របស់បណ្តាមន្ទីរជំនាញក៏ដូចជាអាជ្ញាធរ និងរដ្ឋបាលខេត្តក្តី យើងត្រូវខិតខំបន្តដោះស្រាយបញ្ហានេះ នៅកន្លែងដទៃទៀត ដើម្បីធ្វើយ៉ាងណា ឱ្យការតភ្ជាប់នូវប្រព័ន្ធផ្លូវនេះ សម្រាប់បង្កលក្ខណៈងាយស្រួល ជូនទៅដល់ប្រជាពលរដ្ឋ នៅតាមតំបន់ឆ្ងាយៗទៀត ព្រោះឃើញហើយថា តម្រូវការរបស់ប្រជាពលរដ្ឋមានច្រើន។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង លោក សរ គឹមណាត បានបញ្ជាក់ថា បញ្ហាប្រឈមទាំងនេះ មន្ទីរសាធារណការ នឹងខិតខំចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍឱ្យសម្រេចបាន នូវសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត បានរៀបចំឡើង ។ លោកថា ស្ពានបេតុងដែលកំពុងស្ថាបនានេះ បច្ចុប្បន្ន សម្រេចបាន ៩០ភាគរយហើយៗស្ពាននេះ គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២១នេះ ដើម្បីបើកឱ្យប្រជាពលរដ្ឋ បានធ្វើចរាចរណ៍ឆ្លងកាត់ ប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ស្ពានបេតុងថ្មី ដែលកំពុងស្ថាបនានេះ ត្រូវបានសាងសង់ឆ្លងកាត់អូរបាដើម ស្ថិតនៅក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ស្ពានថ្មមួយនេះមានប្រវែង ៦០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ដែលបានតភ្ជាប់ការធ្វើដំណើរ ទៅកាន់តំបន់ទេសចរណ៍នានា ដែលស្ថិតក្នុងស្រុកសេសាន ថែមទៀតផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.