ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ទី​តាំ​ង​រ​ក្សា​ទុ​ក​ ​និ​ងប្រើ​ប្រា​ស់ ​សា​រ​ធា​តុ​ញៀន​ ត្រូវបានបំ​បែ​កសំបុក និង​ឃា​ត់ខ្លួ​ន​ជនសង្ស័យ ​១​២​នា​ក់​

ខេត្ត​បាត់​ដំ​ប​ង ៖​ ក​ម្លាំ​ង​កា​រិ​យា​ល័​យ​ន​គ​រ​បា​ល​ប្រ​ឆាំ​ង​គ្រឿ​ង​ញៀន​បា​ន​​​​​ស​ហ​កា​រ​ជា​មួ​យ​ក​ម្លាំ​ង​អ​ធិ​ការ​ដ្ឋា​ន​ន​គ​រ​​​បា​ល​ក្រុ​ង​បាត់​ដំ​ប​ង​បា​ន​ចុះ​ប្រ​តិ​ប​ត្តិ​កា​រ​ប​ង្ក្រា​ប​ក​រ​ណី​រ​ក្សា​ទុ​ក ​និ​ង​ប្រើ​ប្រា​ស់​ដោ​យ​ខុ​ស​ច្បា​ប់​នូ​វ​សារ​ធា​តុ​ញៀ​ន​០​១​ក​រ​ណី​ក្នុ​ង​ប​ទ​ល្មើ​ស​ជា​ក់​ស្តែ​ង​។​

​លោកវរ​​សេនី​យ៍​ឯ​ក​​​ ​សុ​ខ​​​ ​និ​​មល​​​ ​នា​យ​កា​រិ​យា​ល័​យ​ន​គ​រ​បា​ល​ប្រ​ឆាំ​ង​គ្រឿ​ងញៀ​ន​បា​ន​អោ​យ​ដឹ​ង​ថា ​កិ​ច្ច​ប្រ​តិ​ប​ត្តិ​កា​រ​ខា​ង​លើ​នេះ​ធ្វើ​ឡើ​ង​កា​ល​ពី​វេ​លា​ម៉ោ​ង​ ​១​៤​​និ​ង៣​​០នា​​ទី​ ថ្ងៃ​​ទី​​១​២​ ខែ​តុ​លា​ ​ឆ្នាំ២​០​២​១​ ​នៅ​ចំ​ណុ​ច​ក្នុង​រ៉ា​ជ​ង្រុ​ក​ ​ស្ថិ​ត​ក្នុ​ង​ក្រុ​ម​ទី​០​២ ​​ភូមិ​ក​ម្ម​ក​រ​ ​ស​ង្កា​ត់​ស្វា​​យ​​ប៉ោ​ ​​ក្រុ​ងបា​​ត់​ដំ​ប​ង​ ​ខេ​ត្ត​បា​ត់​ដំ​ប​ង​។

​ជា​មួ​​យ​កិ​ច្ច​ចុះ​ប្រ​តិ​ប​ត្តិ​កា​រ​ខា​ង​លើ​នេះ​ដែ​រ​ក្នុ​ង​ប​ទ​ល្មើ​ស​ជា​ក់​ស្តែ​ង​ ​ស​ម​ត្ថ​កិ​ច្ច​ជំ​នា​ញ​បា​ន​ធ្វើ​កា​រ​ឃា​ត់​ខ្លួ​ន​ជ​ន​ស​ង្ស័​យ​ប្រុ​ស​ស្រី​ចំ​នួ​ន​១​២​នា​ក់​រួ​ម​មាន ៖​
១-ឈ្មោះ ផល្លា វិសេន ភេទប្រុស អាយុ ២០ឆ្នាំ
២-ឈ្មោះ ផល្លា សុភ័ក្រ ភេទប្រុស អាយុ ២៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៣-ឈ្មោះ នាង សាត ភេទប្រុស អា យុ ២៧ឆ្នាំ មានទីលំនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ ដំបង
៤-ឈ្មោះ លឿន ចន្ថា ភេទប្រុស អា យុ ៣៩ឆ្នាំ មានទីលំនៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង
៥-ឈ្មោះ សុខ បញ្ញា ភេទប្រុស អា យុ ៣០ឆ្នាំ
៦-ឈ្មោះ ជា គឹមហួត ភេទប្រុស អា យុ ២៩ឆ្នាំ
៧-ឈ្មោះ ប្រាជ្ញ វុទ្ទ ភេទប្រុស អា យុ២៩ឆ្នាំ
៨-ឈ្មោះ ផល្លា ចំរើន ភេទប្រុស អា យុ២៧ឆ្នាំ
៩-ឈ្មោះ កែវ សុខជា ភេទប្រុស អា យុ៣៤ឆ្នាំ
១០-ឈ្មោះ មន ផានិត ភេទប្រុស អា យុ២៩ឆ្នាំ
១១-ឈ្មោះ ខន សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ
១២-ឈ្មោះ សៀន ពៅ ភេទស្រី អាយុ៤៩ឆ្នាំ ទាំងប្រាំបីនាក់រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៣០ថង់ ទម្ងន់ ២០,៧៧ក្រាម (ទាំងសម្បក)
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

ក្រោយពីឃាត់ខ្លួនសាកសួរជនសង័្សយនិងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់។

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.