ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សេចក្តី​ថ្លែ​ង​កា​រ​ណ៍ ​ស​ហភា​ព​ស​ហ​ព័​ន្ធ ​អ្នក​សា​​រព័​ត៌​មា​ន​ក​ម្ពុ​ជា​ ចូ​​លរួ​ម​អ​ប​អ​រ​សា​ទ​រជា​មួ​យ ​រាជ​​រ​ដ្ឋា​ភិ​បា​ល និ​ង​ប្រ​​ជា​ជ​ន​ក​ម្ពុជា ​ចំ​ពោះ​កា​រ​រៀ​បចំ​ច្បា​ប់​ ​«​ស​ញ្ជា​តិ​ខ្មែ​រតែ​មួ​យ​»​ ដើ​ម្បី​ក​សា​ង មេ​​ដឹ​កនាំ​​ស្មោះត្រ​​ង់​ចំ​ពោះ​ប្រ​ទេ​ស​ជា​តិ​ និ​ង​ទ​ប់​ស្កា​ត់ ​កា​រ​ជ្រៀត​​ជ្រែក​ពី​ប​រ​ទេ​ស​​

​ស​ហ​ភា​ព​ស​​ហ​ព័​ន្ធអ្ន​ក​សា​រ​ព័​ត៌​មា​​ន​ក​ម្ពុ​ជា​ ​(​ស​.ស​​.ស​​.​ក​) ​​បាន​ក​ត់​សំ​គា​​ល់​ជា​មួយ​​នឹង​មោ​ទ​ន​ភា​ព​ដ៏​​ក្រៃ​លែ​ង ​ដែ​ល​ឃើ​ញ​ថា​ស្មា​រ​តីជា​តិ​​និ​យ​ម​ រ​ប​ស់​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​គ្រ​ប់​ម​​ជ្ឈដ្ឋា​ន​បា​ន​ផុ​ស​ឡើង​យ៉ា​ង​ក្លៀ​វ​ក្លា​ ​ចូ​​លរួ​ម​យ៉ា​ង​ផុ​ស​ផុ​ល​គាំ​ទ្រ​ចំ​ពោះ​គំ​និ​ត​ផ្តួ​ច​ផ្តើ​ម​ដ៏​មា​ន​ត​ម្លៃ​បំ​ផុត​​រប​​ស់​ ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ក្នុ​ង​កា​រ​រៀ​ប​ចំ​សេ​ច​ក្តី​ព្រាង​ច្បា​ប់​ធ​ម្ម​នុ​ញ្ញ​ ​ស្តី​ពី​កា​រ​កំ​ណ​ត់​ឱ្យ​មាន​ ​«​ស​ញ្ជា​តិ​ខ្មែ​រ​តែ​មួ​យ​​» ​ស​ម្រា​ប់​អ្ន​ក​ន​យោ​បា​យ​ដែ​ល​ប្រា​ថ្នា​ក្លា​យ​ជា​ថ្នា​ក់​ដឹក​នាំ​ស្ថា​ប័​ន​កំ​ពូ​ល​ៗ​រ​ប​ស់​ប្រ​ទេ​ស​ជា​តិ​។​ ​នេះ​គឺ​ជា​កា​រ​គិ​តគូ​រ​ប្រ​ក​ប​ដោ​យ​ច​ក្ខុ​វិ​ស័​យ​វែ​ង​ឆ្ងា​យ​ ​ក្នុ​ង​កា​រ​ត្រួ​ស​ត្រាយ​រៀ​ប​ចំ​អ​នា​គ​ត​ដ៏​ប្រ​សើ​រ​ ​ស​ម្រា​ប់​ជា​តិ​និ​ង​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​មិ​ន​ត្រឹ​ម​តែ​ស​ម្រាប់​​បញ្ជា​ក់​នូ​វ​ភ​ក្តី​ភា​ព​ចំ​ពោះ​ប្រ​ទេ​ស​ជា​តិ​ ​លើ​សពី​នេះ​​ គឺ​ដើ​ម្បី​ប​ញ្ចៀ​ស​បា​ន​នូ​វ​កា​រ​ជ្រៀ​ត​ជ្រែ​ក​រ​ប​ស់​ប​រ​ទេ​ស​ម​ក​លើ​កិ​ច្ច​កា​រ​ប្រ​ទេ​សជា​តិ​ផ​ង​ដែ​រ ​។​

​ស​ហ​ភា​ព​ស​ហ​ព័​ន្ធ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ក​ម្ពុ​ជា​ ​យ​​ល់​ឃើ​ញ​ថា​ ​នេះជា​លើ​​ក​ដំ​បូ​ង​នៅ​ក្នុង​ប្រ​វ​ត្តិ​សា​ស្ត្រ​រ​យៈ​ពេ​លជា​ង​២​០​០​០​ឆ្នាំ​ ​ដែ​ល​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ក្រោ​​ម​ស​ម័​យ​កា​ល​ដឹ​កនាំ​ដោ​យ​​ ស​ម្តេ​​ចតេ​ជោ​​ ​ហ៊ុន​ ​​សែ​ន ​​ប​ង្ហា​ញ​នូ​វភា​ព​​រឹង​មាំ​ ​ភា​ព​ម្ចា​ស់​កា​រ​ ​ភា​ព​វា​ង​វៃ​ ​​និ​ង​សេ​ច​ក្តី​ក្លា​ហា​ន​ ​ក្នុ​ង​កា​រ​ផ្តួ​ច​ផ្តើ​ម​រៀ​ប​ចំ​ច្បា​ប់​ស​ម្រា​ប់​ថែ​រ​ក្សា​ប្រទេ​​សជា​តិ​ជា​ទី​ស្នេ​ហា​ ​ឱ្យ​គេ​ច​ផុ​ត​ពី​កា​រ​ជ្រៀ​ត​ជ្រែ​ក​ ​កា​រ​បំ​បែ​កបំ​បា​​ក់ ​និ​ង​កា​រ​បំ​ផ្លិ​ច​​បំ​ផ្លា​ញ​ពី​សំ​ណា​ក់​ឥ​ទ្ធិព​​លនិ​​ង​ម​នោ​គ​ម​ន៍វិ​ជ្ជា​ប​រ​ទេ​ស​។​ ​យើ​​ងទាំ​ង​អ​ស់​គ្នា​ធ្លា​ប់​បា​ន​ដឹ​ង​ហើ​យ​ថា​ ​ពី​អ​តី​ត​កា​ល​រា​ប់​រ​យ​ឆ្នាំ​មុ​ន​ ​ហើ​យ​ប​ច្ចុ​ប្ប​ន្ន​នេះ​ក្តី​ ​មា​ន​អ្ន​ក​​នយោ​បា​​យ​ខ្លះដើ​ម្បី​តែ​ម​ហិ​ច្ឆ​តា​អំ​ណា​ច​ ​ម្ត​ង​ពឹ​ង​ប​រ​ទេ​ស​នេះ​ ​ម្ត​ង​ពឹ​ង​ប​រទេ​ស​នោះ​​ ហើ​យ​អ្ន​ក​ខ្លះ​ថែ​​ម​ទាំ​ង​សុខ​ចិ​ត្ត​ឱ​ន​ក្បា​ល​ធ្វើ​ខ្លួ​ន​ជា​ក​​ញ្ជះប​រ​ទេ​ស​ដោ​យ​គ្មា​ន​អៀ​ន​ខ្មា​ស​ ​អ​នុ​វ​ត្ត​​គ្រ​ប់​ក​ល​ឧ​បា​យ​ញុះ​ញ​ង់​បំ​បែ​ក​បំ​បាក់​​សា​មគ្គី​ជា​តិ​ ​និ​ង​ធ្វើ​ស​ក​ម្ម​ភា​ព​ន​យោ​បា​យ​ទុ​ច្ច​រិ​ត​ ​ប្រ​មា​ថប​​ង្អាប់​ប​ង្អោ​ន​កិ​ត្យា​នុ​ភា​ព​ជា​តិ​ដោ​យ​គ្មាន​ច​រិ​ត​ថ្លៃ​ថ្នូ​រ​។​
​ ​
ស​​ហភា​ព​ស​ហ​ព័​​ន្ធអ្ន​​ក​សារ​ព័​ត៌​​មាន​​កម្ពុ​ជា​ ​គាំ​ទ្រ​ពេ​ញ​ទំ​ហឹ​ង​ក្នុ​ង​កា​រ​ប​ញ្ច​ប់​ ​«​វ​ប្ប​ធ​ម៌​ន​យោ​បា​យ​អន់​ទា​ប​ប​ម្រើ​ម​នោ​គ​ម​ន៍​វិ​ជ្ជា​ប​រ​ទេ​ស​»​ ​ចា​ប់​ពី​ពេ​ល​នេះ​ត​ទៅ​។​ ​ច្បា​ប់​ស​ញ្ជា​តិ​ខ្មែ​រ​តែ​មួ​យ​ ​ពិ​ត​ជា​មា​​ន​ត​ម្លៃ​បំ​ផុ​ត​ស​ម្រា​ប់​អ​នា​គ​ត​ក​ម្ពុ​ជា​រា​ប់​រយ​ពា​ន់​ឆ្នាំ​ត​ទៅ​មុ​ខ​ ​ហើ​យ​ជា​ដំ​ណើ​រ​ដែ​ល​ស្រ​ប​នឹ​ង​កា​រ​អ​នុ​វ​ត្ត​រ​ប​ស់​ប្រទេ​ស​នា​នា​លើ​ស​ក​ល​លោ​ក​ ​ក្នុ​ង​កា​រ​កា​រ​ពា​រ​ឯ​ក​រា​ជ្យ​ជា​តិ​ ​អធិ​ប​តេ​យ្យ​ជា​តិ​ ​និ​ង​សិ​ទ្ធិ​ស្វ័​យ​ស​ម្រេ​ច​នៃ​ប្រ​ទេស​ផ​ង​ខ្លួ​ន​។​ ​ច្បា​ប់​នេះ​មិ​ន​ប៉ះ​ពាល់​សិ​ទ្ធិ​សេ​រី​ភា​ព​ន​យោ​បា​យ​ទេ​។ ​បុ​គ្គ​ល​ម្នា​ក់​ ​បើ​មិ​ន​អា​ច​សូ​ម្បី​តែ​លះ​ប​ង់​ស​ញ្ជា​តិ​ប​រ​ទេស​ ​ដូ​ច្នេះ​ច្បា​ស់​ណា​ស់​ ​បុ​គ្គ​ល​នោះ​ក៏​គ្មា​ន​ភ​ក្តី​ភា​ព​ ​និ​ង​ភា​ព​ស្មោះ​ត្រ​ង់​ ​ចំ​ពោះជា​តិ​និ​ង​ប្រ​ជា​ជ​ន​ឡើ​យ​។​ ​ច្បា​ប់​នេះ​ក៏​មិ​ន​បាន​ប​ង្អា​ក់​ឬ​បំ​ផ្លា​ញ​ទំ​​នាក់​ទំ​ន​ង​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រអ​ន្ត​រ​ជា​តិ​ ​ដើ​ម្បី​ព​ង្រឹ​ង​មិ​ត្ត​ភា​ព​ ​និ​ង​កា​រ​អ​ភិ​វឌ្ឍ​នោះ​ទេ​។​
​ ​
ស​ហ​ភា​ព​ស​ហ​​ព័ន្ធ​​អ្នក​សា​រ​ព័​ត៌​មា​ន​ក​ម្ពុ​ជា​ ​សូ​ម​គាំ​ទ្រ​កា​រ​ផ្តួ​ច​ផ្តើ​មពិ​ចា​រ​ណា​ប​ន្ត​ធ្វើ​ច្បា​ប់​ដ​ទៃ​ទៀ​តតា​ម​​ដំណា​​ក់កា​ល​ជា​ក់​ស្តែ​ង​ ​ដើ​ម្បីក​ម្ពុ​ជា​មា​ន​ស​ម​ត្ថ​ភា​ព​ព​ង្រឹ​ង​បា​ន​នូ​វ​ខឿ​ន​ឯ​ក​រា​ជ្យ​ជា​តិ​ ​ខឿ​ន​ការ​ពា​រ​ជា​តិ​ ​ទ​ប់​ស្កា​ត់បា​ន​នូ​វ​កា​រ​ជ្រៀ​ត​ជ្រែ​ក​ពី​ប​រ​ទេ​ស​តា​ម​គ្រ​ប់​រូ​ប​ភា​ព​និ​​ង​តាម​គ្រ​ប់​ម​ធ្យោ​បា​យ​។​ ​ភា​ពឈឺ​ចា​ប់​ខ្លោ​ច​ផ្សា​ពី​អ​តី​ត​កា​ល​ គឺ​ជា​មេ​រៀ​ន​ឆ្អែ​ត​ឆ្អ​ន់​និ​ង​លើស​ពី​គ្រប់​គ្រា​ន់​ហើ​យ​ស​ម្រា​ប់​ក​ម្ពុ​ជា​។​ ​អំ​ណឹះ​ត​ទៅ​ ​ក​ម្ពុ​ជា​ ​នៃ​ដែ​ន​ដី​សុ​វ​ណ្ណ​ភូមិ​ ​អា​ច​ព​ង្រឹ​ង​បា​ន​ជា​ដែ​ន​ដី​ស​ន្តិ​ភា​ពអ​ចិ​ន្ត្រៃ​យ៍​ ​ហើ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​គ្រ​ប់​ៗរូ​ប​អា​ច​ដើ​រ​ឆ្ពោះ​ទៅ​មុ​ខ​ ​ដោ​យ​ភា​ព​ស្វា​ហា​ប់ ​គ្មា​ន​អា​រ​​ម្មណ៍​ភិ​ត​ភ័​យ​បា​ក់​ស្បា​ត​ពី​ឥ​ទ្ធិ​ព​ល​បរ​​ទេស​ ​ហើ​យ​មា​ន​ឱ​កា​ស​និ​ង​ភា​ព​ជឿ​ជា​ក់​ពេ​ញ​លេ​​ញ​ ​ក្នុ​ង​កា​រ​ក​សា​ង​ជីវ​ភា​ព​គ្រួ​សា​រ​និ​ង​សេ​ដ្ឋ​កិ​ច្ច​ស​ង្គ​ម​។ ​ស្មា​រ​តី​ជា​តិ​និ​យ​ម​ផុ​ស​ឡើ​ង​ពេ​ញ​ផ្ទៃ​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ​គឺ​ជា​មរ​​តក​ដ៏​អ​ស្ចា​រ្យ​រ​ប​ស់​ ​សម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ស្ថា​​ប​និ​ក​សន្តិ​ភា​ព​ ​និ​ង​ជា​ស្ថាប​និ​ក​ប​ញ្ច​ប់​ឥ​ទ្ធិ​ព​ល​ប​រ​ទេ​ស​។​ ​ម​រ​ត​ក​ដ៏​មា​ន​ត​ម្លៃ​បំ​ផុ​តនា​ពេ​ល​នេះ​ ​នឹ​ង​ប​ន្ត​ដា​ស់​ស្មា​រ​តី​ខ្មែ​រ ​​ថា ​នៅ​ពេ​ល​ដែ​ល​ ​ស្មា​រ​តី​ជា​តិ​និយ​ម​រឹ​ង​មាំ​ ​កំ​អែ​​ល​បរ​ទេ​ស​និ​យ​ម​គឺ​អ​ស់​ត​ម្លៃ​ ​និ​ង​ឈា​ន​ទៅ​សា​ប​សូ​ន្យ​៕​
​ ​
​ថ្ងៃ​សុ​ក្រ ​២​កើ​ត​ ​ខែ​អស្សុ​ជ​ ​ឆ្នាំ​ឆ្លូ​វ​​ ​ត្រីស័​​ក​ ​ព​.​ស​២៥​​៦​៥​
​អគា​​រ​សេ​រី​ភា​ព​ ​រា​ជ​ធា​នី​ភ្នំពេ​ញ​ ​ថ្ងៃ​ទី​០​៨​ ​ខែ​តុ​លា​ ​ឆ្នាំ​២០​២​​១​
​សហ​ភា​​ព​ស​ហព័​ន្ធ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ក​ម្ពុ​ជា​​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.