ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧត្តម សុ​ខ លូ អ​ភិ​បា​ល​ខេ​ត្ត​កំ​ព​ង់​ធំ​ បា​ន​អ​ញ្ជើ​ញ ​ប្រគេ​​នគ្រឿ​ង​ឧ​ប​ភោ​គ​បរិ​ភោគ ​និ​ង​ប​ច្ច័​យ​មួ​យចំ​នួ​ន ជូ​​នដ​ល់​វ​ត្ត ​ដែ​លមា​​នកា​រ​ខ្វះ​ខាត ចំ​នួ​ន​២​វ​ត្ត​ ​ក្នុ​ង​ស្រុ​ក​ស​ន្ទុក ​

ខេត្តកំព​ង់ធំ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​៩​ ​ខែ​ក​ញ្ញា ​ឆ្នាំ​២​០​២១​ ​ឯ​ក​ឧ​ត្ត​ម​ ​ឈុ​ន​ ​ឈ​ន់​ ​ប្រធា​​នក្រុ​​មប្រឹ​ក្សា​​ខេ​ត្តកំ​​ពង់​ធំ​ ​និង​ ​ឯកឧ​ត្ត​ម​ ​សុ​ខ​ ​​លូ​ ​អ​ភិ​បា​ល​ខេ​ត្ត​កំ​ព​ង់​​ធំ ​​អ​ម​ដំ​ណើ​រ​ដោ​យ​លោ​ក​ឡុ​ង​ ​គីសឹ​ង​ភិ​បា​​ល​ស្រុ​ក​សន្ទុ​​ក​ ​និង​ ​​ស​ហកា​រី​ ​បា​ន​អ​​ញ្ជើ​ញ​ប្រ​គេ​នគ្រឿ​​ង​ឧ​បភោ​គ​ប​រិ​ភោ​គ​ ​និ​ង​ប​ច្ច័​យ​មួ​យ​ចំ​នួ​ន​ជូ​ន​ដ​ល់​វ​ត្ត​ដែ​ល​មា​ន​កា​រ​ខ្វះ​ខា​​ត​ចំ​នួ​ន​២​វ​ត្ត​ រួ​​មមា​ន​​១-​វ​ត្ត​រ​ស្មី​ជ័​យ​ម​ង្គ​ល​ ​២​-​វ​ត្ត​ធ​ម្ម​នា​ថ​ ​ស្ថិ​ត​នៅ​ស្រុ​ក​សន្ទុ​ក​ ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ក្នុ​ង​ឱ​កា​ស​ពិ​ធី​បុ​ណ្យ​កាន់​បិ​ណ្ឌ​ ​និ​ង​ភ្ជុំ​បិ​ណ្ឌ​ ។​

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជម្រាបជូនថា នៅក្នុងសម័យកូវីដ-១៩ នេះរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឱ្យផ្អាកការរៀបចំពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ដើម្បីបង្ការទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ និងដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋក៏អាចយកចង្ហាន់ ឬទេយ្យទានទៅប្រគេនព្រះ ចៅអធិការវត្ត ឬគណៈកម្មការវត្តបានដែរ ក៏ប៉ុន្តែត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនការជួបជុំប្រមូលដុំមនុស្សច្រើន គ្រាន់តែចាត់ចែងតំណាងឃុំ/ភូមិចូលរួមហើយបាន ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់គ្នា សូមមានការយោគយល់អធ្យាស្រ័យអំពីការផ្អាកនូវពិធីបិណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ មកដល់សហគមន៍របស់យើង។

លើសពីនេះទៀត ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកអំពាវនាវដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ បងប្អូនប្រជាពលរដ្ឋត្រូវរៀនរស់ក្នុងបរិបទកូវីដ១៩ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងបន្តរក្សាដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ (៣ការពារ ៣កុំ )ឱ្យបានខ្ជាប់ខ្ជួនកុំធ្វេសប្រហែស ។

សូមបញ្ជាក់ផងថា ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគប្រគេនក្នុង១វត្តទទួលបាន,អង្ករ ,មី ,ត្រី , ទឹកត្រី ,ទឹក ស៊ីអីវ ,ទឹកសុទ្ធ ,និងបច្ច័យមួយចំនួនផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.