ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុមអិស្លាមបង្កើតរដ្ឋយកតំបន់មួយកន្លែងនៅបូស្នៀ ធ្វើជាជុំរំសម្រាប់ហ្វឹកហាត់យោធា

សារព័ត៌មាន Sunday Mirror ទើបតែបានប្រកាស់កាលពីថ្ងៃទី១៩ខែកក្កដាថា ក្រុមអិស្លាមបង្កើតរដ្ឋIS បានទិញដីនៅតំបន់ដាច់ស្រយាលស្ថិតនៅក្នុងភូមិមួយក្នុងប្រទេសបូស្នៀជាប់ព្រំដែន Herzegovina ។ទីតាំងនោះទុកសម្រាប់ហ្វឹកហាត់ឧទ្ទាមក្នុងការវាយប្រហារនៅក្នុងតំបន់អឺរ៉ុបនិងអាមេរិក។

ប្រភពព័ត៌មានបានឲ្យដឹងថា មានខ្មាន់កាំភ្លើង១២នាក់ត្រូវបានហ្វឹកហាត់នៅក្នុងភូមិOsve ក្រោយមកទៅកាន់ទីលានប្រយុទ្ធនៅក្មុងប្រទេសស៊ីរី ។ ខ្មាន់កាំភ្លើង៥នាក់ក្នុងចំណោមនោះ បានស្លាប់ដោយសារតែការវាយប្រហារពីអាមេរិកនិងសម្ព័ន្ធមិត្ត។

សារព័តSunday Mirror បានផ្សាយថា ភូមិខាងលើស្ថិតនៅលើកំពូលភ្នុំ ហើយមិនត្រូវបានប្រព័ន្ធGPS កំណត់នោះឡើយ ។នៅទីនោះគេអាចចូលទៅបានតាមផ្លូវយ៉ាងលំបាក់ ឡើងចុះជ្រោះភ្នុំតូចៗ ម៉ូតូអាចចូលទៅបាន។

ទីតាំងនោះត្រូវបានក្រុមអិស្លាមបង្កើតរដ្ឋ មកពីប្រទេសស៊ីរី អីរ៉ាក់និង អាហ្វ្រិកខាងជើងជ្រើសរើសធ្វើជាទីតាំងហ្វឹកហាត់ក្រុមឧទ្ទាម។ មន្ត្រីសន្តិសុខនៅតំបន់អឺរ៉ុបបានឲ្យដឹងថា តំបន់ព្រំដែនប្រទេសបូស្នៀនិង Herzegovina ត្រូវបានក្រុមអិស្លាមប្រើប្រាស់ទុកសម្រាប់ធ្វើជាឈ្នាន់ វាយប្រហារទៅលើទីតាំងនានានៅលោកខាងលិក។

កន្លងមកប្រធានាធិបតីអាមរិក នៅក្នុងមន្ទីរប៉ងតាហ្គោលបានអោយដឹង ពីតំណើរការប្រឆាំងក្រុមអ៊ិស្លាម បង្កើតរដ្ឋIS លោកអូបាម៉ាបានភ្លាត់សម្តីនិយាយថា «កំពុងតែហ្វឹកហាតក្រុមអ៊ិស្លាមបង្កើតរដ្ឋIS »។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter ពិភាក្សាពីសកម្មភាពប្រឆាំងក្រុមភេរវកម្មIS ដែលកំពុងតែគ្រប់គ្រងទឹកដីមួយផ្នែកធំនៅអ៊ីរ៉ាក់ និងស៊ីរី ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីអូបាម៉ាបានបញ្ចាក់ថា អាមេរិកបន្តហ្វឹកហ្វឺននិងជួយដល់កម្លាំង ក្នុងស្រុកតស៊ូវាយប្រហារក្រុមIS នៅលើដីគោកដែលកន្លងមកមានភាពយឺតយ៉ាវ ។ លោកអូបាម៉ាបញ្ចាក់ថា មិនអាចវាយប្រហារទៅលើក្រុមIS តែពីលើដែនអាកាសនោះឡើយ ការយកឈ្នះបានអាស្រ័យទៅលើទាហាន ក្នុងស្រុកដែលទទួលបានការហ្វឹកហាត់ពីកម្លាំងឯកទេសមកពីបរទេស។

លោកអូបាម៉ា បញ្ចាក់ ដោយប្រើពាក្យកាត់មួយទៀតសម្តៅទៅលើក្រុម IS ថា«Ramadi មាន ប្រៀបធ្វើឲ្យកម្លាំងទាហានអ៊ីរ៉ាក់ធ្លាក់ក្នុងសភាពចលាចល់ ។ ដូច្នេះជាមួយនឹងជំហាន បន្ថែម ដែលបានស្នើឡើងកាលពីខែមុន យើងបានបង្កើតសកម្មភាពហ្វឹកហាត់ដល់កម្លាំងទាហាន ISIL ក្នុងនោះមានទាំងក្រុមស្ម័គ្រចិត្តមកពីក្រុមសាន់នីនៅខេត្ត អែនបា»។

សារព័ត៌មាន Sputnik របស់រុស្ស៊ី បានដកស្រង់សម្ដី អ្នកប្រវត្ដិវិទូអាមេរិក ដែលបានចោទប្រកាន់ថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ថាជាកម្លាំងទាហាន ដែលរដ្ឋាភិបាលអាមេរិក បានបង្កើតឡើង ដោយសម្ងាត់ ដើម្បីអុកឡុកបង្កអសន្ដិសុខនៅតំបន់មជ្ឈិមបូព៌ា ។
អ្នកស្រាវជ្រាវប្រវត្ដិសាស្ដ្រអាមេរិក លោក Webster Tarpley បានបញ្ជាក់ ថា មេដឹកនាំក្រុមIS លោក Abu Bakr al Baghdadi ជាបុគ្គលដែលមាន ទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយសមា ជិកព្រឹទ្ធសភាអាមេរិក លោកចន មិក ខែន។

សាស្ដ្រាចារ្យ Webster Tarpley ជាអ្នកឯកទេសស្រាវជ្រាវពីប្រវត្ដិសាស្ដ្រ ធ្លាប់បង្កឱ្យមានវិវាទក្នុងជួររដ្ឋាភិបាល អាមេរិក ក្រោយពេលដែលលោកចេញ ផ្សាយសៀវភៅស្រាវជ្រាវស្ដីពីការវាយ ប្រហារភេរវកម្ម១១ កញ្ញា ។ ខ្លឹមសារ នៅក្នុងសៀវភៅ ១១ កញ្ញា បានបញ្ជាក់ ច្បាស់ថា ក្រុមភេរវកម្មនៅទូទាំងពិភព លោក សុទ្ធសឹងតែបង្កើតឡើងដោយ រដ្ឋាភិបាលអាមេរិក ទទួលបានការគាំទ្រ ពីអាមេរិកដោយសម្ងាត់ ។ នេះមិនមែន ជាលើកទីមួយឡើយដែលសាស្ដ្រាចារ្យ Webster Tarpley ចោទប្រកាន់រដ្ឋាភិ បាលទីក្រុងវ៉ាស៊ីនតោនជាប់ពាក់ព័ន្ធដល់ ការបង្កើតក្រុមអ៊ិាស្លាមបង្កើតរដ្ឋ ។

កន្លងមក បណ្ដាញទូរទស្សន៍ ប្រេស ធីវី របស់អ៊ីរ៉ង់ ក៏បានធ្វើបទសម្ភាសន៍ជា មួយសាស្ដ្រាចារ្យWebster Tarpley ពីមូលហេតុដែលលោកចាត់ទុកថា រដ្ឋា ភិបាលអាមេរិកជាអ្នកបង្កើត និងនៅពី ក្រោយក្រុមអ៊ិដស្លាមបង្កើតរដ្ឋ ។ តាម ប្រសាសន៍របស់លោកWebster Tarpley ប្រភពផ្គត់ផ្គង់ថវិកា និងសព្វា វុធដល់ក្រុមIS និងក្រុមភេរវកម្មនានា សម្រាប់ធ្វើសកម្មភាព គឺមកពីប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែលជាសម្ពន្ធមិត្ដដ៏ជិត ស្និទ្ធបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា។ លោកក៏បានចោទប្រកាន់អ្នកដែល ផ្ដល់ថវិកាដល់ក្រុមIS ជាព្រះអង្គម្ចាស់ Abdul Rahman al Faisal ជាមួយ នឹងព្រះអង្គម្ចាស់ Turki bin Faisal al Saud ធ្លាប់កាន់តំណែងជាឯករាជទូត ប្រចាំនៅអាមេរិក ។ ដូច្នេះប្រសិនបើ អាមេរិកពិតជាចង់កម្ចាត់ក្រុមIS នោះ គ្រាន់តែចេញបញ្ជាមួយម៉ាត់ឱ្យប្រទេស អារ៉ាប៊ីសាអ៊ូឌីតស្នើឱ្យបញ្ចប់ការផ្ដល់ ជំនួយសព្វាវុធ និងថវិកា ក្រុមIS នឹង បញ្ចប់ទៅដោយស្វ័យប្រវត្ដិ មិនចាំបាច់ បង្កើតសម្ពន្ធមិត្ដវាយប្រហារបន្លំភ្នែក ពិភពលោកនោះឡើយ ។

មូលហេតុមួយទៀត លោក បញ្ជាក់ថា ទួរគីជាប្រទេសដែលមាន កម្លាំងទាហានខ្លាំងបំផុតនៅក្នុងសម្ពន្ធ មិត្ដណាតូ ហើយមានភូមិសាស្ដ្រជាប់ ព្រំដែនស៊ីរី និងអ៊ីរ៉ាក់ ទាំងនោះហើយធ្វើ ឱ្យលោកដាក់សំណួរសួរថា ហេតុអ្វីបាន ជាទួរគីមិនរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ នៅតំបន់ដែលIS កំពុងតែគ្រប់គ្រង ក្នុង ពេលដែលអាមេរិក និងណាតូប្ដេជ្ញា កម្ចាត់ក្រុមIS នោះ ។

អ្នកប្រវត្ដិវិទូអាមេរិករូបនេះបាន បង្ហាញការមន្ទិលសង្ស័យដល់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនដែលប្រកាសពីការ ប្ដេជ្ញាវាយប្រហារក្រុមIS ប៉ុន្ដែបែរជា បដិសេធបង្កើតសម្ពន្ធមិត្ដជាមួយរដ្ឋាភិ បាលស៊ីរីបាសា អាល់អាសាដ ក្នុងការ វាយប្រហារយកឈ្នះក្រុមIS ដោយប្រើ ប្រាស់រយៈពេលខ្លី ។

ចំណុចចុងក្រោយដែលលោក Tarpley សង្ស័យនោះពាក់ព័ន្ធនឹងក្រុម ហ៊ុនអ៊ីនធើណេតដែលក្រុមIS ប្រើប្រាស់ បណ្ដាញសង្គម ប្រព័ន្ធអ៊ីនធើណេត សម្រាប់ប្រកាសជ្រើសរើសខ្មាន់កាំភ្លើង ថ្មីមកពីគ្រប់ទិសទីជុំវិញពិភពលោក ។ លោកTarpley បញ្ជាក់ថា បណ្ដាក្រុម ហ៊ុនអ៊ីនធើណេតធំបំផុត សុទ្ធសឹងតែ មានទីតាំងនៅអាមេរិក ក្រោមការគ្រប់ គ្រងរបស់អាមេរិក តើហេតុអ្វីបានជា អាមេរិកមិនកាត់បន្ថយការផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធើណេតរបស់ក្រុមIS?
(ដកស្រង់)

2015_07_20_06_04_59

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.