ខេត្តព្រះវិហារ ៖ កាលពីវេលាម៉ោង១៨ :០០ នាទី ល្ងាចយប់ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានយុវជនម្នាក់ បានមកលេងទំនប់បង្ហៀរទឹកតេជោបុស្សស្បូវ មិនបានប្រយ័ត្ន ត្រូវទឹកហូរគួចបោកគាបចូលក្នុងរូងថ្ម ស្លាប់បាត់បង់អាយុជីវិតយ៉ាងអាណោចអាធ័ម។
ជនរងគ្រោះមានឈ្មោះ ជុំ មិថុនា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




