ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពុ​ទ្ធោ​អើ​យ ​សង្ស័​យ​មាន​វិ​ប​ត្តិ​ផ្លូ​វ​ចិ​ត្ត បុ​​រស​ម្នា​ក់ ​គិ​តខ្លី​ស​ម្រេ​ច​ចិ​ត្ត ធ្វើ​អ​ត្តឃា​ត​ ​ច​ង​ក​ស​ម្លា​ប់ខ្លួ​ន​ឯ​ង

 

ខេត្តកំ​ព​ង់​ឆ្នាំ​ង ​៖​ ​នៅល្ងា​ច​ ​ថ្ងៃ​ទី​២​៦​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នៅ​ចំណុ​ច​រោ​ង​ចិ​ញ្ចឹ​ម​ទា​​នៅ​ខា​ង​ជើង​ ​ភូ​មិ​ពោ​ធិ៍​ម្រះ​ ឃុំ​​ចក​ ស្រុ​​​​ក​ប​រិ​បូ​ណ៌ ​ខេ​​ត្ត​កំ​ព​ង់ឆ្នាំ​ង​ បុ​រ​ស​ម្នា​ក់​​បា​ន​គិ​ត​ខ្លី​ស​ម្រេ​ច​ចិ​ត្ត​ធ្វើ​អ​ត្ត​ឃា​ត​ដោ​​យ​ច​ង​ក​ស​ម្លា​ប់​ខ្លួ​ន​ ​នៅ​ក្នុ​ង​ក​សិ​ដ្ឋា​ន​ ​ចិ​ញ្ចឹ​ម​ទា​ ​ប​ង្ក​​អោ​យមា​ន​កា​រ​ភ្ញា​ក់​​ផ្អើ​ល​ ​ក្រោ​យ​ពី​ម្ចា​ស់​ក​សិ​ដ្ឋា​ន​ទៅ​ដ​ល់​ ក៏​​ប្រ​ទះឃើ​​ញស្លា​​ប់ដោ​​យសា​រ​ច​ង​ក​បា​​ត់​ទៅ​ហើ​យ​។

យោ​ង​តា​មលោក ​ប៊ឹ​ម​ សុ​ផ​ល​ ​បា​ន​និ​យា​យឱ្យ​ដឹ​ង​ថា​ ​ជ​ន​រ​ងគ្រោះ​បា​ន​ទិ​ញ​ស្រា​បៀ​រ​ក​ន្លះកេះ​ ​បា​ន​ចូ​ល​ទៅហៅ​លោ​ក​ម​​កផឹ​ក​ជា​មួ​យ​ ​នៅ​ក​ន្លែ​ង​រោ​ង​ចិញ្ចឹ​ម​ទា​ ​នៅពេល​ផឹ​ក​នោះមា​ន​ឈ្មោះ​​​ ​​ប្រា​​​ក់​ ​​គឹ​​​ម​​​សូ​ ​ម្នា​ក់​ទៀ​ត​ ​មា​ន​គ្នា​ចំ​នួ​ន​៣នា​ក់​ ​នៅ​ពេ​ល​ផឹ​ក​និ​យា​យ​គ្នា​លេ​ង ​ជា​ធ​ម្ម​តា​គ្មា​ន​រឿ​ង​រ៉ា​វ អ្វី​កើ​ត​ឡើ​ង​ទេ​ ​។​

​លោ​ក​ ​ប៊ឹ​ម​ ​សុផ​​ល ​បា​ន​និ​យា​យ​ប្រា​ប់​ប​ន្ត​ទៀ​ត​ថា​ ​ផឹ​ក​បាន​ប្រ​ហែ​ល​ក​ន្លះម៉ោ​ង​ ​ស្រា​ក៏​អ​ស់​ ​លោក​និ​ង​ឈ្មោះ​ ​ប្រា​ក់​ ​គឹ​មសូ​ ​បា​ន​ត្រ​​ឡ​ប់​ទៅ​ផ្ទះ​រៀ​ង​ៗ​ខ្លួ​ន​ ​មិ​ន​បា​ន២​០​នា​ទី​ផង ស្រា​ប់​តែ​ឈ្មោះ សា​ន់​ ​សេ​ង​ធី​ ​ហៅ​(​ ​ចិ​ ​)​ ​ជា​ម្ចា​ស់​ក​សិ​ដ្ឋា​ន​ចិ​ញ្ចឹ​ម​ទា​ ​ប្រា​ប់​ថា ​​អាចេ​ន​​ ច​ង​ក​​ស្លា​ប់​បា​ត់​ហើ​​យ​ ​លោ​ក​នឹ​ក​ស្មា​នមិ​​ន​ដ​ល់ ​ហេ​តុ​អី​ក៏​វា​គិ​ត​ខ្លី​ម្លេះ​លឿ​ន​ពេ​ក​ហើ​យ។​

បើតាមការឲ្យដឹងពីឈ្មោះសាន់ សេងធី ហៅ( ចិ ) ជាម្ចាស់កសិដ្ឋានចិញ្ចឹមទា បាននិយាយឱ្យដឹងថា: ជនរងគ្រោះឈ្មោះចាន់ ចេន ភេទប្រុស អាយុប្រមាណជាង២០ឆ្នាំមានទីលំនៅភូមិ អូរំចេក ឃុំចក ស្រុកបរិបូរណ៍បានមកធ្វើ ជាកម្មករក្នុងរោងចិញ្ចឹមទា របស់លោកជិតមួយខែហើយ មុនពេលកើតហេតុ ជនរងគ្រោះ បានខលសុំ ស្រាបៀរកន្លះកេះ លោកបាន ឱ្យទៅយកពីអ្នកលក់នៅក្នុងភូមិ ពោធ៌ម្រះ ក្រោយពីនោះបានប្រហែលជាង១ម៉ោង ជនរងគ្រោះបានខលទៅលោកម្ដងទៀត ថាបើ បងមក រោងទា ទិញសាំង ផងពីព្រោះម៉ាសុីនបូមទឹកអោយទាអស់សាំងហើយ។

ម្ចាស់កសិដ្ឋានចិញ្ចឹមទាបាននិយាយប្រាប់បន្តទៀតថា ក្រោយពីជនរងគ្រោះខលប្រាប់ អស់សាំងបូមទឹកអោយទាលោកក៏រុះរាន់ទៅទិញសាំង ព្រោះសត្វទាអត់ទឹកយូពុំបានទេ មិនបានកន្លះម៉ោងផង លោកក៏ទៅដល់រោងទាលោកមិនឃើញ ជនរងគ្រោះសោះ ក៏ដើចូលទៅក្នុងរោងទា ស្រាប់តែឃើញ ជនរងគ្រោះបានចងក ស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលដល់សត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុតែម្តង។

ប្រភពពីប្អូនស្រីជនរងគ្រោះ បានប្រាប់អោយដឹងដែរថា មុនពេលទទួលដំណឹងបងប្រុសស្លាប់គាត់បានខលមកខ្ញុំ រួចនិយាយថា បើប្អូនស្រីស្រលាញ់បង សូមប្អូនមកកន្លែងរោងទាមួយភ្លេត ពេលនោះខ្ញុំឆ្លើយថា ខ្ញុំរវល់ណាស់មិនបានទៅទេ មិនបាន២០នាទីផង ស្រាប់តែទទួលដំណឹងថា គាត់ចងករស្លាប់បាត់ហើយ ។

-បើតាមសមត្ថកិច្ចឲ្យដឹងថា : ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះខាងលើ ថា ពិតជាចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ពុំមែនជាអំពើឃាតកម្មឡើយ ខណៈមុន ធ្វើអត្តឃាត ជនរងគ្រោះបានសរសេរលិខិតថា {ម៉ែកូនលាហើយ សូមតាំងអារម្មណ៍ កូនប្រុសម្នាក់នេះ សូមទៅហើយ}។

សមត្ថកិច្ចបានបញ្ចាក់ថា ជនរងគ្រោះសង្ស័យមានវិបត្តិផ្លូវចិត្ត ខណៈជនរងគ្រោះធ្លាប់មានប្រពន្ធ ដោយប្រពន្ធទីមួយ រស់នៅមិនចុះសម្រុងនឹងគ្នា ត្រូវបានប្រពន្ធរត់ចោល មិនយូរប៉ុន្មាន ក៏បានប្រពន្ធម្នាក់ទៀតនៅក្នុងភូមិជាមួយគ្នា ក៏ត្រូវបានប្រពន្ធទី ២ រត់ចោលទៀត ទើបធ្វើឲ្យជនរងគ្រោះតូចចិត្ត គិតខ្លីសម្រេចចិត្តប្រល័យជីវិតខ្លួនឯងដូច្នេះ។

ក្រោយការពិនិត្យទៅលើសាកសពរួចសមត្ថកិច្ចមូលដ្ឋាន ក៏បានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.