ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក​ញ្ញា​ ​សា​ក់​ ស្រី​ណុ​ច​ ​ ​និង​លោ​ក​ ​ ​សំ​ណាង​ ​សេ​ដ្ឋ​ជេ​ន​ បា​ន​ចែក​រំ​លែ​ក ​បទ​ពិ​​សោ​ធ​ន៍​ ​កា​រ​សិក្សា ​ថ្នា​ក់អ​នុ​ប​ណ្ឌិ​ត​ ​ជំ​នា​ញ​​គោល​ន​យោ​បា​យ​សា​ធារ​ណៈ​ ​ ​នៅប្រ​ទេ​ស​ជ​ប៉ុ​ន​

ម​ន្រ្តី​ក្រសួ​ង​ម​ហា​ផ្ទៃ​ចំ​នួ​ន​ ២​រូ​ប គឺ​ក​ញ្ញា​ ​សា​ក់​ ​ស្រី​ណុ​ច​ ​ និ​ងលោ​ក​ ​សំ​ណា​ង​ ​សេដ្ឋ​ជេ​ន​ ​ដែល​បា​ន​បញ្ច​ប់​កា​រសិ​ក្សា​ថ្នា​ក់​អ​នុ​ប​ណ្ឌិ​ត​នៅប្រ​ទេ​ស​ជប៉ុ​ន​ ​ ​បា​ន​ចែ​ក​រំលែ​ក​ប​ទ​ពិ​សោ​ធ​ន៍​កា​រ​សិ​ក្សា​ថ្នា​ក់​អ​នុ​ប​ណ្ឌិ​ត​ ជំ​នា​ញ​គោ​ល​ន​យោ​បា​យសា​ធា​រ​ណៈ ​ក្នុ​ង​គម្រោ​ង​អា​ហា​រូ​ប​ក​រ​ណ៍​ស​ម្រា​ប់​កា​រ​អ​ភិ​វ​ឌ្ឍ​ធ​ន​ធា​ន​ម​នុ​ស្ស​នៅ​ក​ម្ពុ​ជា​ (​J​D​S​) ​នៅសា​ក​ល​វិ​ទ្យា​ល័យម៉ីជិ​ (​M​e​i​ji​)​ នា​ទី​ក្រុ​ង​តូ​ក្យូ រ​យៈ​ពេ​ល​​២ឆ្នាំ​។


•​ ការ​សិ​ក្សា​
​នាងខ្ញុំ​ឈ្មោះ​ ​សា​ក់​ ​ស្រី​ណុ​ច​ ជា​ម​ន្រ្តី​នៃ​អគ្គ​នា​យ​ក​ដ្ឋា​នស​វន​ក​ម្ម​ផ្ទៃ​ក្នុ​ង​ ​នៃ​ក្រ​សួ​ងម​ហា​ផ្ទៃ។​ ​នាង​ខ្ញុំត្រូ​វ​បា​ន​ជ្រើ​ស​រើ​ស​ឱ្យទៅ​ប​ន្ត​កា​រ​សិ​ក្សាថ្នា​ក់​អ​នុ​ប​ណ្ឌិ​ត​ ជំ​នា​ញ​គោ​ល​ន​យោ​បា​យ​សា​ធា​រណៈ​ ក្នុ​ង​គ​ម្រោ​ង​អា​ហា​រូ​ប​ក​រ​ណ៍​រប​ស់​ប្រ​ទេ​ស​ជ​ប៉ុ​ន​ស​ម្រា​ប់​កា​រអ​ភិ​វ​ឌ្ឍ​ធ​ន​ធា​ន​មនុ​ស្ស​នៅ​ក​ម្ពុ​ជា​ (​J​D​S​)​ ​នៅសា​ក​ល​វិទ្យា​ល័​យ​ម៉ី​ជិ​ ​(​M​ei​j​i​) នាទី​ក្រុ​ង​តូ​ក្យូ​ ​រ​យៈ​ពេ​ល២​ឆ្នាំ​។​ ​សា​ក​ល​វិទ្យា​ល័​យ​ម៉ី​ជិ ​ផ្តល់​មុ​ខ​វិ​ជ្ជាច្រើ​ន​ស​ម្រា​ប់​និ​ស្សិត​ជ្រើ​ស​រើ​ស​ ​ព្រម​ទាំ​ង​មា​ន​សា​ស្ត្រា​ចា​រ្យ​ដែ​លមា​ន​ចំ​ណេះ​ដឹ​ង​ទូ​លំ​ទូ​លា​យ​ ​ថែម​ទាំ​ង​ថ្នា​ក់​រៀ​ន​មា​ន​កា​រ​ចូល​រួ​ម​ពី​ប​ណ្តា​និ​ស្សិ​ត​ប​រ​ទេស​ជា​ច្រើ​ន​ដូ​ច​ជា ​ជ​ប៉ុ​ន​ ​ចិ​ន ​ហ្វី​លី​ពី​ន​ ​ប​ង់​ក្លា​ដេស​ ​វៀ​ត​ណា​ម ​មី​យ៉ា​ន់ម៉ា​ ​នេ​ប៉ា​ល់​ ​និ​ង​ ស្រី​ល​ង្កា​។​ ​ការ​សិ​ក្សា​ដែ​ល​ច​ម្រុះ​ជា​តិ​សា​ស​ន៍ធ្វើ​ឱ្យ​មា​ន​ភា​ព​ងា​យ​ស្រួ​ល​ក្នុ​ងកា​រ​ផ្លា​ស់​ប្តូ​រ​នូ​វ​ប​ទ​ពិ​សោ​ធ​ន៍​ទាំ​ង​កា​ររ​ស់​នៅ​ ​ស​ង្គម​ ​និ​ង​វ​ប្ប​ធ​ម៌​ ​ដែ​លចំ​ណុ​ច​ទាំ​ង​អ​ស់​នេះ​ធ្វើ​​ឱ្យកា​រ​សិ​ក្សា​កា​ន់​តែ​មា​ន​ភា​ព​រី​ករា​យ​​ និ​ង​ព​ង្រី​ក​នូ​វ​ចំ​ណេះ​ដឹ​ង​បា​ន​កា​ន់តែ​ច្រើ​ន​។​ ​មុ​ខ​វិ​ជ្ជាសិ​​ក្សា​ផ្សាភ្ជា​ប់​នឹ​ង​កា​រ​អនុ​វត្ត​នៅ​ក្នុ​ង​កិ​ច្ច​កា​រ​សា​​ធារ​ណៈ ដែ​ល​ប្រ​ទេ​ស​អ​ភិ​វ​ឌ្ឍ​មួ​យ​ចំ​នួ​ន​បា​ន​ និ​ង​កំ​ពុ​ង​អ​នុ​វ​ត្ត​។​ ​វា​បា​ន​ផ្តល់​គំ​និ​ត​ ​និ​ង​មេ​រៀ​ន​ជា​ច្រើ​ន​ស​ម្រាប់​យ​ក​ម​ក​ប្រើ​ប្រា​ស់​នៅ​ក្នុ​ង​កា​របំ​ពេ​ញ​កា​រ​ងា​រ​ដើ​ម្បី​អ​ភិ​វ​ឌ្ឍ​ស្ថា​ប័​ន​នាពេ​ល​ខា​ង​មុ​ខ​។​
​ការសិ​ក្សា​ស្រា​វ​ជ្រា​វ​ទ​ទួ​ល​បា​ន​ជោគ​​ជ័យ​ទា​ម​ទា​រ​នូ​វ​កា​រ​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​ក្នុ​ង​កា​រ​អាន​ ​និ​ង​ស្រា​វ​ជ្រា​វដោ​យ​ខ្លួ​នឯ​ង។ ​កត្តា​សំខាន់​មួ​យ​ទៀ​ត​គឺកា​រ​ប្រឹ​ក្សា​យោ​ប​ល់​ជា​មួ​យ​សា​ស្ត្រា​ចា​រ្យ​ ​សិ​ស្ស​ច្ប​ង​ ​និ​ង​មិ​ត្ត​រួ​មថ្នា​ក់​ ​ដើ​ម្បី​ជួ​យ​ដោះ​ស្រា​យ​ ​ ច​ម្ង​ល់​ ​និ​ង​ផ្លា​ស់​ប្តូ​រ​យោប​​ល់។​ ​កា​រ​មា​ន​វិ​ន័​យស​ម្រា​ប់​ខ្លួ​ន​ឯ​ង​ដូ​ច​ជា​ ​កា​រ​គោ​រ​ព​ពេ​លវេ​លា​ក៏​ជា​ក​ត្តា​ចាំ​បា​ច់​ដើ​ម្បីធ្វើ​កិ​ច្ច​កា​រ​បា​ន​ជោ​គ​ជ័​យ​ផ​ង​ដែរ​។​
​•​ ​កា​រ​រ​ស់​នៅ​
​ប្រ​ទេ​ស​ជ​ប៉ុ​ន​ជា​ប្រ​ទេ​ស​ស្រ​ស់ស្អា​ត​ ​ទំ​នើ​ប​ ​ស៊ី​វិ​ល័​យ​ ​ព្រ​ម​ទាំ​ង​មា​ន​សុ​វ​ត្ថិភា​ព​ក្នុ​ង​កា​រ​ធ្វើ​ដំ​ណើ​រ​។​ ​ប​ទ​ពិ​សោ​ធ​ន៍ក្នុ​ង​កា​រ​ធ្វើ​ដំ​ណើ​រ​កំ​សា​ន្ត​ទៅ​ទី​ក​ន្លែង​នា​នា​ក្នុ​ង​ប្រ​ទេ​ស​ជ​ប៉ុ​ន​ ​បា​ន​ជំ​រុញ​លើ​ក​ទឹ​ក​ចិ​ត្ត​នា​ង​ខ្ញុំ​ឱ្យ​កាន់​តែ​មា​ន​ភា​ព​ក្លា​ហា​ន​ ​មា​ន​ភា​ព​ឯ​ករា​ជ្យ​ ​និ​ងផ្ត​ល់​នូ​វ​ភា​ព​រី​ក​រាយ​ឱ្យ​ជី​វិ​ត​ខ្លួ​នឯ​ង​ផ​ង​ដែរ​។​
​កា​រ​សិ​ក្សា​ និ​ង​កា​រ​រ​ស់​នៅ​រ​យៈ​ពេល​២​ឆ្នាំ​ផ្ត​ល់​នូ​វ​ប​ទ​ពិសោ​ធ​ន៍​សំ​បូ​រ​បែប​ ​ហើ​យ​មាន​គុ​ណ​ត​ម្លៃ​ជា​ពិ​សេ​សដើ​ម្បី​អ​ភិ​វ​ឌ្ឍ​សម​ត្ថ​ភា​ព ​ចំ​ណេះ​ដឹ​ង ​និ​ង​អា​ជីព​កា​រ​ងា​រ​ក្នុង​ប​ច្ចុ​ប្ប​ន្ន​ភាព​ ​និ​ង​ពេ​លអ​នា​គ​ត​។



​-កា​រ​សិ​ក្សា
​ខ្ញុំ​បា​ទឈ្មោះ​ ​សំ​ណា​ង ​សេ​ដ្ឋ​ជេ​ន​ ​ស​ព្វ​ថ្ងៃ​ជា​មន្រ្តី​ប​ម្រើ​កា​រ​នៅ​នា​យ​ក​ដ្ឋា​ន​កិ​ច្ច​កា​រ​ស​មាគ​ម​ ​និ​ង​គ​ណ​ប​ក្ស​ន​យោបា​យ​ ​នៃ​អ​គ្គ​នា​យ​ក​ដ្ឋា​ន​រ​ដ្ឋ​បា​ល​ ក្រ​សួ​ង​ម​ហា​ផ្ទៃ​។​ ​ខ្ញុំ​គឺ​ជា​បេក្ខ​ជ​ន​មួយ​រូ​ប​ដែ​ល​ទ​ទួ​ល​បា​នអា​ហា​រូ​ប​ក​រ​ណ៍​ក្រោ​មគ​ម្រោ​ង​មូ​ល​និ​ធិ​រ​បស់​រ​ដ្ឋា​ភិ​បា​ល​ជប៉ុ​ន​ ​ដែ​ល​ហៅកាត់​ថា​ ​គ​ម្រោង​ជ​ប៉ុ​ន​ដើ​ម្បី​អភិ​វ​ឌ្ឍ​ន៍​ធ​ន​ធា​ន​ម​នុ​ស្ស​ (​J​D​S​) ​តា​ម​រ​យៈ​កា​រ​សិក្សា​ថ្នា​ក់​អ​នុ​ប​ណ្ឌិត​ ​លើ​ជំ​នា​ញគោ​ល​ន​យោ​បា​យ​សាធា​រ​ណៈ​ ​រយៈ​ពេ​លពី​រ​ឆ្នាំ​ នៅ​ទី​ក្រុងតូក្យូប្រ​ទេ​សជ​ប៉ុ​ន​។​ ​ខ្ញុំបា​ទ​មា​ន​ឪ​កា​ស​ចូ​ល​រៀន​នៅ​សា​ក​ល​វិ​ទ្យា​ល័​យម៉ី​ជិ​ ​M​e​i​ji​ ​U​n​i​ve​r​s​i​ty​ ​នៅ​ក្នុងឆ្នាំ​សិ​ក្សា​២០​១​៩​ ​និងប​ញ្ច​ប់កា​រ​សិ​ក្សា​នៅក្នុ​ង​ឆ្នាំ​២​០២​១​នេះ។​
​សា​កលវិ​ទ្យា​ល័​យ​ម៉ីជិ​ ​គឺ​ជា​សា​ក​លវិ​ទ្យា​ល័​យ​វ័​យ​ចំ​ណាស់​មួ​យ​ ​ដែ​លត្រូ​វ​បា​ន​ប​ង្កើ​ត​ឡើង​នៅ​ក្នុ​ង​ឆ្នាំ​១៨​៨​១​ ​ដែល​មា​ន​ប្រវ​ត្ត​ជាង​១​៤​០ឆ្នាំ​ម​ក​ហើយ​។​ ប​ទ​ពិសោធ​ន៍​ដ៏​យូរ​នៅ​ក្នុ​ងវិ​ស័​យ​អ​ប់​រំ ​បា​ន​ផ្ដ​ល់​គ្រិះ​ដ៏រឹ​ង​មាំ​នៅ​ក្នុ​ងកា​រ​អ​ភិ​វឌ្ឍ​ន៍​ធ​ន​ធាន​ម​នុ​ស្ស​។​ កា​រ​សិ​ក្សា​ដ៏​សំ​បូរ​បែ​ប​ចា​ប់​ពីថ្នា​ក់​ប​រិញ្ញា​ប័​ត្រ​ ​រហូ​ត​ដល់​ថ្នា​ក់​អនុ​ប​ណ្ឌិ​ត​ និ​ង​ថ្នា​ក់​ប​ណ្ឌិ​ត ​ដែ​ល​ប​ង្ហាញ​នូវ​វិសា​ល​ភាព​អ​ប់​រំ​ដ៏ទូ​លំទូ​លាយ​ផ្ដ​ល់ដោ​យ​សា​កល​វិ​ទ្យា​ល័យ​មួ​យ​នេះ។​ ​នៅក្នុ​ង​កា​រសិ​ក្សា​ផ្នែ​ក​គោល​ន​យោ​បា​យសា​ធា​រ​ណៈ​ សា​ក​ល​វិ​ទ្យាល័​យ​ម៉ី​ជិមិ​ន​ត្រឹ​ម​តែបា​ន​ផ្ដ​ល់​នូវ​កា​រ​អប់​រំផ្នែ​ក​ទ្រឹ​ស្ដី ​(​T​h​eo​r​i​e​s)​ ​ប៉ុ​ន្តែ​ក៏បា​ន​ប​ង្ហាញ​នូ​វ​កា​រអ​នុ​វ​ត្ត​ផ្ទាល់​ ​(P​r​a​c​ti​c​e​s​) ​តា​ម​រ​យៈ​ក​ម្មសិ​ក្សា​នា​នានៅ​តាម​ប​ណ្ដា​ក​ន្លែង​សំ​ខា​ន់​ៗមួ​យ​ចំ​នួន​ ​មា​ន​ដូច​ជា​ ​រដ្ឋ​បា​លទី​ក្រុ​ង​តូ​ក្យូ ​T​o​​k​yo​ ​M​e​t​ro​p​o​li​t​an​ ​G​ov​e​r​n​m​en​t​, ​ប​ណ្ដា​រ​​ដ្ឋបា​ល​ថ្នា​ក់ក្រុ​ង​ ​នាយ​ក​ដ្ឋា​នព​ន្ធ​ដា​រនៅ​តា​ម​ថ្នាក់​ក្រោ​មជា​តិ​ ​ម​ណ្ឌល​កុ​មា​រ​ ​និ​ង​ចា​ស់ជ​រា ​និ​ងកា​រ​ធ្វើ​ទ​ស្ស​នកិ​ច្ច​នៅ​កា​រិ​យា​ល័យ​គ្រ​ប់​គ្រ​ង​រថ​ភ្លើ​ង​នៃទី​ក្រុ​ង​ ​Ts​u​ku​b​a ​នៃ​ខេត្ត​ I​b​ar​a​ki​ ​ជា​ដើម​។​ ​ទ​ន្ទឹម​នេះ​កា​រសិ​ក្សា​ចម្រុះ​ជា​តិ​សា​សន៍​ ​ដែ​លមា​ន​និ​ស្សិ​តម​ក​ពី​ប​ណ្ដាប្រ​ទេ​ស​កំ​ពុង​អ​ភិវ​ឌ្ឍ​ន៍​មួយ​ចំ​នួ​នដូ​ច​ជា​ ហ្វី​លី​ពី​ន ​Bo​s​ni​a​ ប​​ង់ក្លា​ដេ​ស ​វៀ​ត​ណាម​ ​មី​យ៉ា​ន់ម៉ា​ ​នេ​ប៉ាល់​ ​និ​ង​ ស្រី​ល​ង្កា​ ​និង​កា​រ​ចូ​ល​រួ​មពី​និ​ស្សិ​ត​ប​រ​ទេស​ដូ​ច​ជា​ ​ជ​ប៉ុ​ន ​ហុ​ង​គ្រី​ ​និ​​ង​ចិ​ន​ ​បាន​ផ្ដ​ល់​នូ​វឪ​កា​ស​ស​ម្រា​ប់​ការ​ផ្លា​ស់​ប្ដូ​រ​បទ​ពិ​សោ​ធ​ន៍​ ​ចំ​ណេះដឹ​ង​ ​សិក្សាអំ​ពី​ប​ញ្ហា​ដែល​ប្រ​ទេ​ស​កំ​ពុង​អ​ភិ​វ​ឌ្ឍ​ន៍កំ​ពុ​ង​ជួ​បប្រ​ទះ​ ​និ​ង​ស្វែង​​រ​កនូ​វ​ដំ​ណោះ​ស្រា​យ​ ដើ​ម្បី​ជា​មូ​ល​ដ្ឋាន​ក្នុ​ង​កា​រ​បន្ត​កា​រ​អ​ភិវ​ឌ្ឍ​ន៍​រ​ប​ស់ប្រ​ទេ​ស​ជា​តិយើ​ង​ត​ទៅ​មុ​ខទៀ​ត​។​
​ ✓​ ​ជា​ចុង​​ក្រោ​យ​ ​ខ្ញុំពិ​ត​ជា​មា​នសេ​ច​ក្ដី​សោ​ម​ន​ស្ស​រី​ករា​យ​ ​ដែ​ល​មាន​ឪ​កា​ស​ប​ន្តកា​រ​សិ​ក្សា​ថ្នា​ក់​ក្រោ​យប​រិ​ញ្ញា​ប័​ត្រ​ ​នៅក្នុ​ង​ជំ​នា​ញមួ​​យ ​ដែ​លអា​ច​ចូ​ល​រួម​ចំ​ណែ​ក​អ​ភិ​វ​ឌ្ឍន៍​ស្ថា​ប័​ន​ ក៏​ដូ​ច​ជា​ប្រទេ​ស​ជា​តិ​រ​បស់​ខ្ញុំ​បា​ន​។ ​ខ្ញុំ​ស​ង្ឃឹ​ម​ថាកា​រ​សិ​ក្សា​រយៈ​ពេ​ល​២​ឆ្នាំ​នេះ ​និ​ងកា​រស្រា​វ​ជ្រា​វ​រ​ប​ស់ខ្ញុំ​​ ​អាច​ជា​ចំ​ណែ​កមួ​យ​ដែ​ល​អាច​ធ្វើ​ឲ្យ​មាន​ភា​ព​ប្រសើ​រ​ឡើ​ង​នៅក្នុ​ង​កា​រ​ស​ហ​កា​រគ្រ​ប់​វិ​ស័យ​ជា​មួ​យ​អង្គ​កា​រ​ស​ង្គ​មស៊ី​វិ​ល​។ ​លើ​ស​​ពី​នេះ​ ​ខ្ញុំក៏​ស​ង្ឃឹ​មថា​នឹ​ង​មា​ន​មន្រ្តី​រា​ជ​កា​រ​នៃ​ក្រសួ​ង​ម​ហា​ផ្ទៃ​ ​ទទួ​ល​បា​ន​អាហា​រូ​ប​ករ​ណ៍​ទៅប​ន្ត​កា​រសិ​ក្សា​នៅ​ឆ្នាំក្រោ​យ​ៗ​ទៀត​ ​ដែ​លនេះ​ជា​កា​ររួ​ម​ចំ​នែ​ក​មួ​យ​យ៉ា​ង​សំខា​ន់​ក្នុ​ងកា​រអ​ភិ​វ​ឌ្ឍន៍​ធ​ន​ធាន​ម​នុ​ស្សនៃ​ប្រ​ទេ​ស​កម្ពុ​ជា​យើ​ង​។ ​ទ​ន្ទឹម​នេះ​ខ្ញុំ​ក៏សូ​ម​អ​រ​គុ​ណ​ដល់​រា​ជ​រ​ដ្ឋាភិ​បា​ល​ក​ម្ពុ​ជា ​ក៏​ដូ​ច​ជា​ក្រសួ​ង​ម​ហា​ផ្ទៃ ​និ​ង​រ​ដ្ឋា​ភិបា​ល​ជ​ប៉ុន ដែ​ល​បាន​លើ​ក​ទឹក​ចិ​ត្ត​ និ​ង​ផ្ដល់​ឪ​កា​សដ​ល់​រូប​ខ្ញុំ​បា​ទ​ទៅប​ន្ត​កា​រ​សិ​ក្សា​នៅប្រ​ទេ​ស​ជប៉ុ​ន​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.