ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯក​ឧត្ត​ម​ ​ឡាំ​ ​ជា​ ​ ​ ​បា​ន​ប្រ​គ​ល់ ​ស​ម្ភា​រៈ​កា​រិ​យាល័​យ ​​និង​ថ​វិ​កា​មួ​យចំ​នួ​ន​ ​ដើ​ម្បី​ទ្រទ្រ​ង់​ ​ដំ​ណើ​ការ ចា​ក់​វ៉ា​ក់​សាំ​ង កា​រ​ពា​រ​មេ​រោ​គ​កូ​វី​ដ​-​១៩​ ​ជូ​ន​រដ្ឋ​បា​ល ស្រុ​ក​គា​ស់​ក្រ​ឡ​ ​ ​និ​ង​ប្រ​គេន​ប​ច្ច័​យ​ ​ ​ទេ​យ្យ​វ​ត្ថុ​ ​ ​ដ​ល់​ព្រះ​ង្ឃ​ចំ​នួ​ន​ ​ ​១​៣​វ​ត្ត​ ​ ​និង​ផ្ត​ល់​អំ​ណោ​យ​ជូ​ន ព​ល​រ​ដ្ឋ​ក្រី​ក្រ ​ចំនួ​ន​​ ១​៥​គ្រួ​សា​រ​

ខេ​ត្ត​បា​ត់​ដំ​បង ​៖​ ​ ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​ក​ញ្ញា ​ឆ្នាំ​២​០​២​១​ ​នេះ​ ​ឯ​ក​ឧ​ត្ត​ម​ ​ឡាំ​ ​ជា​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួ​ង​ ​ម​ហា​ផ្ទៃ​ ​ ជាប្រ​ធាន​ក្រុ​ម​កា​រ​ងា​រថ្នា​ក់​ជា​តិ​ចុះ​មូ​ល​ ដ្ឋានស្រុក​គា​​ស់ក្រ​ឡ​ ​និ​ង​ជា​អ​នុ​ប្រ​ធា​ន​ទី​១​ នៃ​ក្រុ​ម​កា​រ​ងា​រ​គ​ណ​ប​ក្ស​ប្រ​ជា​ជន ចុះ​ជួ​យ​ស្រុ​ក​គា​ស់​ក្រ​ឡ​ ​ខេ​ត្ត​បា​ត់​ដំ​ប​ង​ បា​ន​អ​ញ្ជើ​ញ​ចុះ​​ទៅ​ដល់​មូ​ល​​ដ្ឋាន​ ​ហើ​យ​បា​ន​ប្រ​គ​ល់​គ្រឿ​ង​ឧ​ប​ភោ​គ​ប​រិ​ភោ​គ​ ​និ​ង​ទេ​យ្យ​វ​ត្ថុ​មួ​យ​ចំ​នួ​ន​ធំ​ ​ព្រ​ម​ទាំ​ង​ថ​វិ​កា​ ដ​ល់​រ​ដ្ឋ​បា​ល​ស្រុក​គា​ស់​ក្រ​ឡ​ ​ស​ម្រា​ប់​ប្រគេ​ន​ដ​ល់​ព្រះ​ស​ង្ឃ​គ​ង់​នៅ​វ​ត្ត​ទាំ​ង​១​៣​ ​និ​ង​សា​លា​បុ​ណ្យ​ទាំ​ង​៨​ ព្រ​ម​ទាំ​ង​តា​ជី​ ​យា​យ​ជី​ ​ក្នុ​ង​មូ​លដ្ឋា​ន​ស្រុ​ក​គា​ស់​ក្រ​ឡ ។​ ​ជា​មួ​យ​គ្នា​នោះដែ​រ​ ​ឯ​កឧ​ត្ត​ម​ ​បា​ន​ប្រ​គល់​ស​ម្ភា​រៈ​កា​រិ​យា​ល័​យ​ និ​ង​ថ​វិ​កា​ចំ​នួ​ន ​៦​២​០​០​០​០​០​៛​ ​ដើ​ម្បី​ទ្រទ្រ​ង់​ដំ​ណើ​កា​រ​ចា​ក់​វ៉ា​ក់សាំ​ង​កា​រ​ពា​រ​មេ​រោគ​កូ​វី​ដ​-​១៩​ ​ជូ​ន​រ​ដ្ឋ​បា​ល​ស្រុក​គា​ស់​ក្រ​ឡ​ ​ ​ហើ​យ​ក៏​បា​ន​​ចែក​ជូ​​ន​នូវ​ថ​វិ​កា​ផ្ទា​ល់​ខ្លួ​ន​មួ​យ​ចំ​នួន​ទៀ​ត​ ​ដ​ល់​ម​ន្ត្រី​រា​ជ​កា​រ​ ​និង​ក​ង​ក​ម្លាំ​ង​ប្រ​ដា​ប់​អា​វុ​ធ​ចំ​ណុះ​រ​ដ្ឋបា​ល​ស្រុ​ក​គា​ស់​ក្រ​ឡ​ផ​ង​ដែ​រ​​ដើម្បី​ជា​កា​រ​លើ​ក​ទឹ​ក​ចិ​ត្ត​ចំ​ពោះ​កិ​ច្ច​ខិ​តខំ​ប្រឹ​ង​ប្រែ​ង​ប​ម្រើ​ប្រ​ជា​ព​ល​រ​ដ្ឋ​នៅ​ក្នុ​ង​មូល​ដ្ឋា​ន​។​ ​

ក្នុ​ង​ឱ​កា​ស​នោះ​ដែ​រ​ ​ឯ​កឧ​ត្ត​ម ​ក៏​បាន​អ​ញ្ជើ​ញ​ចុះ​ជួ​ប​សំ​ណេះ​សំ​ណា​ល​សួ​រ​សុ​ខ​ទុ​ក្ខ​ ​និ​ង​ចែ​កអំ​ណោ​យ​ជា​គ្រឿ​ង​ឧ​ប​ភោ​គ​ប​រិ​ភោ​គ​ ​សម្ភា​រៈ​ប្រើ​ប្រា​ស់​ ​និ​ង​ថ​វិកា ជូ​ន​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ចំ​នួ​ន​១​៥គ្រួ​សា​រ​ក្នុ​ង​ឃុំ​ហ​ប់ ដែ​ល​កំ​ពុ​ង​ជួ​ប​កា​រ​លំបា​ក​ក្នុ​ង​ជី​វ​ភាព ។​

​ទោះ​ជា​ពិ​ធី​កា​ន់បិ​ណ្ឌ​ ​និ​ង​ភ្ជុំ​បិ​ណ្ឌ ត្រូ​វ​បា​ន​ផ្អា​ក​ដើ​ម្បី​កា​រ​ពា​រ​កា​រ​រីក​រា​ល​ដា​ល​នៃ​មេ​រោ​គ​កូ​វីដ​-​១​៩​ ​ក៏​ដោយ​ ​ក៏​ក្រុ​ម​កា​រ​ងារ​ចុះ​ជួ​យ​មូ​ល​ដ្ឋា​ន​ស្រុ​កគា​ស់​ក្រ​ឡ​ប្តេ​ជ្ញា​ធ្វើ​យ៉ា​ងណា​នាំ​យ​ក​ច​ង្ហា​ន់​ និ​ង​ទេ​យ្យ​​វ​ត្ថុ​នា​នាប្រ​គេ​ន​ដ​ល់​ព្រះស​ង្ឃ​គ​ង់​នៅ​តា​ម​ប​ណ្តាវ​ត្ត​នានា​​ ​ក៏​ដូច​ជា​ស្បៀ​ង​អា​ហា​រ​ ​ជូ​ន​ដល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​កំ​ពុង​ជួ​ប​កា​រ​លំ​បា​ក​ជី​វ​ភា​ព​នៅ​ក្នុ​ងមូ​ល​ដ្ឋា​ន​ស្រុ​ក​គា​ស់ក្រ​ឡ​ទាំ​ង​មូ​ល​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.