ខេត្តកំពង់ធំ៖ប្រភពព័ត៌មានពីតំណាងប្រជាពលរដ្ឋចំនួន១៨៥គ្រួសារ ស្មើនិង៣៦៥នាក់ រស់នៅក្នុងភូមិ ស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៥ ថា!កាលពីដើម
ឡើយ ទីទូលនេះគឺទួលវត្តចាស់ដែលមានវត្ថុបុរាណ និងជាដីសម្រាប់បូជាសព្វ ក្រោយមកទៀតប្រជាពលរដ្ឋ បាននាំគ្នាកាន់កាប់តាំងពីជីដូនជីតារបស់ពួកគាត់មកម្ល៉េះ! លុះក្រោយថ្ងៃរំដោះ ប្រជាពលរដ្ឋបាននាំគ្នាមករស់ស្រុកកំណើតវិញ ដល់ក្នុងឆ្នាំ១៩៨០ អាជ្ញាធរបានបែងចែកស្រែជូនដល់ពួកគាត់គ្រប់ៗគ្នា!ដោយរក្សាដីទូល ដែលមានទំនាស់នេះទុកជាសម្បត្តិរួម ធ្វើជាទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋក្នុងភូមិនាំយកជ្រូក មាន់ ទា ជាពិសេសគោ ក្របី មកដាក់នៅទីនេះ នៅពេលដែលទឹកឡើងនារដូវវស្សា!ក្រោយមកទៀត ស្រាប់តែលោក សោម រី មានទតួនាទីជាអនុប្រធានភូមិស្លាក់ក្រាញ់ និងសាច់ញាត់របស់ខ្លួន៤នាក់ នាំគ្នារំលោភយកធ្វើជាកម្ម សិទ្ធ ចំណែកបក្សពួកទាំង៤នាក់នោះរួមមានៈទី១.លោក សោម រី មានតួនាទីជាំអនុប្រធានភូមិស្លាក់ក្រាញ់ ទី២.ឈ្មោះ ស៊ឹម សាន ត្រូវជាបងលោកសោម រី ទី៣.ឈ្មោះ បេ វិបុល មានតួនាទីជាមន្ត្រីប៉ូលីស ត្រូវជាក្មួយ
លោកសោម រី និងទី៤.ឈ្មោះ បេ សុឃីម ត្រូវជាក្មួយលោកសោម រី ដែរ!បន្ទាប់ពីបានឃុបឃិតគ្នាយកដីទួល ខាងលើនេះ ពួកគេរួមគំនិតគ្នា ជាមួយការិយាល័យរៀបចំដែនដីស្រុកស្ទោង ចុះវាស់វែងធ្វើប័ណ្ឌកម្មសិទ្ធ និង ថែមទាំងនាំយកស្រូវនិងសណ្តែកទៅលួចសាបព្រោះនៅលើដីទំនាស់នោះ!នៅពេលណាដែលគោក្របីរបស់ពួកគាត់ចូលទៅស៊ី គឺពួកគេចាប់ឲ្យសង!ដោយកើតទុក្ខពុំសុខចិត្តនូវទង្វើរដ៏អមនុស្សធម៌របស់បក្សពួកលោក អនុប្រធានភូមិនោះ!ទើបកាលពីថ្ងៃទី១៦/០៦/២០១៤ ពួកគាត់ទាំង១៨៥គ្រួសារ ដែលមានស្នាមមេដៃចំនួន ៣៦៥នាក់ ដាក់ពាក្យបណ្តឹងទៅកាន់លោកអភិបាលស្រុកស្ទោង ឲ្យជួយរកយុត្តិធម៌ឲ្យពួកគាត់ នៅតែគ្មាន
ដំណោះស្រាយ !ទើបនៅថ្ងៃទី០៧/១១/២០១៤ ពួកគាត់នាំគ្នាដាក់ពាក្យបណ្តឹងមកអភិបាលខេត្តកំពង់ធំ បន្តរ
ទៀត នៅតែគ្មានលទ្ធផល!ដោយសារតែពួកគាត់គ្មានលុយ និងគ្មានបក្សពួកទើបបានជាសំនុំរឿងនេះត្រូវ
បានគេផ្អិបទុកចោលរហូតមកដល់ថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៥នេះ ក៏សម្រេចចិត្តមកពឹងពាក់សូមឲ្យអ្នក
សារពត័មានជួយថតផ្សាយដើម្បីជាការពាំនាំយកដំណឹងនេះទៅដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ដល់ពួក
គាត់ ដែលជាប្រជាពលរដ្ឋក្រីក្រដោយក្តីអនុគ្រោះផងចុះ!ក្នុងគោលបំណងយកដីទួលនេះមកដាក់ជាទ្រព្យ
សម្បត្តិរួមវិញ ពីព្រោះពួកគាត់គ្មានថវិការសម្រាប់ទៅប្តឹងតតាំងជាមួយគេទេ!ឥឡូវនេះដល់ខែវស្សាហើយ ប្រសិនណាពន្យាពេលតទៅទៀតនោះ ទឹកឡើងមកពួកគាត់គ្មានកន្លែងដាក់គោក្របីនោះទេ។ ពាក់ព័ន្ធករ
ណីខាងលើនេះលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោងមិនអាចសុំការបំភ្លឺបានទេទូរស័ព្ទចូលតែមិនទទួល!
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ មានប្រសាសន៏ថា!សំនុំរឿងនេះលោកធ្លាប់បានទទួលម្តង ដែរតែមិនដឹងជាយ៉ាងម៉េច លោកនិងចាត់ឲ្យមន្ត្រីជំនាញចុះទៅជាថ្មីទៀត ដើម្បីរាយគារជូនលោកវិញ!
ដោយសុផាត
ប្រជាពលរដ្ឋ ១៨៥គ្រួសារ ស្មើនិង៣៦៥នាក់ នាំគ្នាដាក់ពាក្យបណ្តឹង លោក សោម រី អនុប្រធាន ភូមិស្លាក់ក្រាញ់និងក្រុមគ្រួសារ០៤នាក់ថាបានឃុបឃិតគ្នារំលោភយកដីទីទួល សុវត្ថិភាពរបស់ពួកគាត់ ធ្វើជាកម្មសិទ្ធរបស់បក្សពួកខ្លួន!
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី