ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចតេ​ជោ​ ​ហ៊ុ​ន ​​សែ​ន​ ​និង​ប្រ​មុ​ខ​កា​រ​ទូ​ត​ចិន​ ​អ​ញ្ជើ​ញ​ក្នុង​ ពិ​ធី​ប្រ​គ​ល់​-​ទទួល ​ព​ហុ​កី​ឡ​ដ្ឋា​ន​ជាតិ​ ម​រ​ត​ក​តេ​ជោ​

រាជធានីភ្នំពេញ ៖ ​នៅរ​សៀ​ល ​ថ្ងៃ​អា​ទិ​ត្យ​ ​៦​កើ​ត ​ខែ​ភ​ទ្រ​ប​ទ​ ​ឆ្នាំ​ឆ្លូ​វ ​ត្រី​ស័​ក​ ​ព​.​ស​. ​២​៥​៦​៥​ ​ត្រូ​វ​នឹ​ង​ ​ថ្ងៃ​ទី​១២​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នេះ ​ស​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​សែន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុ​ជា​ ​និ​ង​ ​ឯ​ក​ឧ​ត្ត​ម​ ​វ៉ា​ង ​យី​ ​ទី​ប្រឹ​ក្សា​រ​ដ្ឋ​ ​និ​ង​ជា​រដ្ឋ​​មន្ត្រី​កា​រ​ប​រ​ទេ​ស​ ​នៃ​សា​ធា​រ​ណ​រ​ដ្ឋ​ប្រ​ជា​មានិ​ត​ចិ​ន​ ​បា​ន​អ​ញ្ជើ​ញ​ក្នុង​​ពិធី​ប្រ​គ​ល់​-​ទ​ទួ​ល​ ​ពហុ​កី​ឡ​ដ្ឋា​ន​ជា​តិ​ម​រ​ត​ក​តេ​ជោ​ ក្នុ​ង​ឱ​កា​ស​ដែ​ល​ឯ​ក​ឧ​ត្ត​ម​អ​ញ្ជើញ​ម​ក​បំ​ពេ​ញ​ទ​ស្ស​ន​កិ​ច្ច​ផ្លូ​វ​កា​រ​នៅព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុជា​នៅ​ថ្ងៃ​ទី​១​២​-​១៣​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២១​។​

តាមអោយដឹងពី ឯកឧត្តម ថោង ខុន បានអោយដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ពហុកីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។ ពហុកីឡដ្ឋានជាតិនេះ ក៏ជាកន្លែងសំខាន់មួយសម្រាប់រៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍ទេសចរណ៍ផងដែរ ក្រៅពីនោះក៏មានជាសណ្ឋាគារ និងផ្សារដែលសាងសង់ព្រមជាមួយគ្នាទៀតផង ។

ឯកឧត្តម វ៉ាង យី បានអបអរសាទរចំពោះកម្ពុជា ដែលទទួលបាននូវសមិទ្ធផលនៃពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា កីឡដ្ឋានជាតិមរតកតេជោនេះ កើតមានឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនដែលបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាល្អជាបន្តបន្ទាប់ ជាពិសេសឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អជាបន្តបន្ទាប់ជាមួយនឹងប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈសមិទ្ធផលនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ជាពិសេស ប្រទេសទាំង២ជាមិត្តភាពដ៏យូរអង្វែង ដែលមិត្តភាពនេះតែងតែផ្សារភ្ជាប់ជាបន្តបន្ទាប់។ សម្តេចបន្តទៀតថា សមិទ្ធផលផលនៃពហុកីឡដ្ឋានដ៏ធំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយសារតែការជឿទុកចិត្តគ្នាទៅវិញទៅមករវាងមិត្តចិន និងកម្ពុជា ជាងពិសេសក្នុងក្របខណ្ឌដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា កម្ពុជាមានទំនាក់ទំនងល្អជាមួយតាំងពីយូរយាណាស់មកហើយ ពោលគឺតាំងពីសម័យសង្គមរាស្ត្រនិយម ដែលមានសម្តេចព្រះវររាជបិតា​ ព្រះនរោត្តមសីហនុ ជាតួរអង្គ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងនេះរហូតមក បន្តដល់ព្រះមហាក្សត្របច្ចុប្បន្ន ព្រមទាំងរាជវង្សសានុវង្ស រួមទាំងសម្តេចផងដែរ ហើយទំនាក់ទំនងទំនងដ៏ល្អនេះទើបធ្វើអោយប្រទេសទាំងពីរមានជំនឿចិត្តមកលើគ្នា និងកើតចេញជាផ្លែផ្កាជាបន្តបន្ទាប់ ។ សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងអំណរគុណផងដែរចំពោះមិត្តដែលផ្តល់វ៉ាក់សាំងកូវីដ១៩ជាបន្តបន្ទាប់មកដល់កម្ពុជា ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដែលពេលនេះកម្ពុជាសម្រេចការចាក់បានជូនប្រជាជនបានជាង១១លាននាក់ទៅហើយ នេះដោយសារតែមិត្តបានផ្តល់វ៉ាក់សាំងមកអោយកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីមិត្តចិននោះទេ យើងប្រហែលជាគ្មានពហុកីឡដ្ឋានជាតិមរតកតេជោនោះទេ។ ថ្ងៃនេះយើងមានមោទនភាព ដែលមិនមែនត្រឹមរូបសម្តេចជាអ្នកផ្តួចផ្តើម និងស្វះស្វែងរកជាមួយដៃគូ ជាមួយឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង នោះទេ ប៉ុន្តែជាមោទនភាពប្រជាជនខ្មែរ ដែលទទួលបានជំនួយពហុកីឡដ្ឋានជាតិមរតកតេជោនាពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិស្វករ និងអ្នកជំនាញទាំងឡាយ ដែលបានចូលរួមកសាងពហុកីឡដ្ឋានជាតិមរតកតេជោនេះឡើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏អរគុណដល់មិត្តចិនដែលតែងតែជួយដល់កម្ពុជា តាមរយៈជំនួយផ្សេងៗ ដូចជាការកសាងនូវសមិទ្ធផលសំខាន់ៗកន្លងមកជាពិសេសការសាងសង់ពហុកីឡដ្ឋានជាតិដ៏ធំនាពេលនេះ។ សម្តេចក៏បានជូនពរ រដ្ឋាភិបាល និងប្រជាជនចិន ទទួលបាននូវភាពជោគជ័យ និងទទួលបានសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង យី ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីពេលនេះតទៅ៕ ប្រភពហ្វេសប៊ុកសម្តេចតេជោ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 4446 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.