រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោក សុខ ប៊ុន បណ្តោះអាសន្ន និងត្រូវបានបញ្ជូនភ្លាមទៅពន្ធនាគារព្រៃស កាលពីវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ។ នេះបើយោងតាមប្រភពព័ត៌មានមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា លោក សុខ ប៊ុន ត្រូវបានសមត្ថកិច្ចនាយដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញភ្លាមៗ នៅវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានវិលត្រឡប់ប្រទេសកម្ពុជា។
អ្នកកាសែតជាច្រើន ក៏បានរង់ចាំយកព៏តមានពីព្រិត្តិការណ៏នេះ។