យោងតាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា នៅពេលនេះ លោកឧកញ៉ា សុខ ប៊ុន ត្រូវប៉ូលិសក្រសួងមហាផ្ទៃបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ក្រោយពីបញ្ជូនរូបលោកពីប្រទេសសិង្ហបូរីមក។
គួររំលឹកថា លោកឧកញ៉ា សុខ ប៊ុន ត្រូវបានប្តឹងចោទប្រកាន់ដោយកញ្ញា សាសា អតីតពិធីការិនីទូរទស្សន៍ក្នុងស្រុកមួយ ក្រោយពីការប្រើអំពើហិង្សាវាយដំទៅលើរូបនាងនៅក្នុងភោជនីយ៍ដ្ឋានជប៉ុនមួយនៅកោះពេជ្រ នឹងត្រូវបានបង្ហោះតាមបណ្តាញសង្គមយ៉ាងទំលុំទូលាយ ហើយទទួលបានការរិះគន់នឹងថ្កោលទោសពីសាធារណៈជន។
លោកឧកញ៉ា សុខ ប៊ុន ក៏ត្រូវបានប៉ូលិសអាំងទែប៉ូលកម្ពុជា ចេញនិវេទក្រហម តាមចាប់ខ្លួន ក្រោយពីលោកបានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសសិង្ហបូរី ក្រោយការប្រព្រឹត្តអំពើហិង្សានោះរួច៕
សម្តេចតេជោក៏បានព្រមានអោយឧកញ៉ាសុខប៊ុនចូលខ្លួននៅតុលាការដោយសំរួល ជៀសវាងការវ៉ៃខ្នោះ។