ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ការបើ​ក​​យុ​ទ្ធ​នា​​​កា​រ ចា​ក់​​​វ៉ា​ក់​សាំ​ង ​​ជ​ម្ងឺ​​​ដុំ​​​ពក​​​ស្បែ​ក​ ​​គោ​ ​ក្រ​បី​ (​L​u​mp​y​ ​Sk​i​n​ ​D​i​se​a​s​e​) ​នៅ​​ក​ម្ពុ​ជា​​​

លោ​ក​​ ​វេ​​​ង ​សា​ខុ​ន ​​​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​​​ក​សិ​ក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​​​និ​ង​​នេ​សា​ទ​ ​បា​ន​​​ថ្លែ​ង​​​ឲ្យ​​​​ដឹង​ថា​​ ដូ​​ច​​​ខ្ញុំ​​​បា​ន​​​ជ​ម្រា​ប​ជូ​ន​​​សា​ធា​រណៈ​ជ​​ន ​និ​ង​​​ប​​ង​ប្អូ​ន​​កសិក​រ​​ បា​ន​​​​ជ្រា​ប​​​ពី​​​ដំ​ណើ​រ​​​វិ​វត្ត​ន៍​ ​និ​ង​​​វិ​ធា​ន​កា​រ​​​នៃ​​​កា​រ​ទ​ប់​ស្កា​ត់​​កា​​រឆ្ល​ង​​​រា​ល​ដា​ល​​​ជំ​ងឺ​​​ដុំ​​​ព​ក​​​ស្បែ​ក​​គោ​ក្រ​បី​ ​នៅ​​​ក​ម្ពុ​ជា​ ​កា​ល​ពី​​​ថ្ងៃ​ទី​​​​៣១​ ​ខែ​ក​ក្ក​​ដា​ ​ឆ្នាំ​​២​០​២​១​​ កន្ល​ង​ទៅ​ ​រួ​ម​ទាំ​ង​​​​បា​ន​​​ជ​ម្រា​បជូ​​ន​​​ពី​ប​ទ​​ពិ​សោ​ធ​​​​និង​​​វិ​​ធី​សាស្ត្រ​​​ព្យា​​បាល​​​ផ​ង​ដែ​រ​ ​។​​ ​ទ​ន្ទឹ​ម​នឹ​ង​​​កា​រខិ​ត​ខំ​​​ប្រឹ​ង​ប្រែ​ង​​​ក្នុ​ង​ការ​​​តា​ម​​​ពិនិត្យ​​​និ​ង​​​ព្យា​​បា​ល​​ស​ត្វ​​​គោ​​​​ដែ​ល​​​បា​ន​​​ឆ្ល​ង​​​ជ​ម្ងឺ​​​ដុំ​​​ព​ក​​នៅ​លើ​​​ស្បែ​ក​​​​ក​ន្ល​ង​ម​ក​ ​ក្រ​សួ​ង​​​ក៏​បា​ន​​​ខិ​ត​ខំ​​​ប្រឹ​ង​ប្រែ​ង​​​ស្វះ​​ស្វែ​ង​រ​ក​​ប​​ញ្ជា​​​ទិ​ញ​​​វ៉ា​ក់​សាំ​ង​​​ការ​​ពា​រ​​​ជំ​ងឺ​​​ដុំ​​​ព​ក​​​ស្បែ​ក​​​គោ​ក្រ​បី​ ​ក៏​បា​ន​​​ដំ​ណើ​រ​​​កា​រ​ព្រ​ម​​​គ្នា​​​ផង​​ដែ​រ​ ​។ ​​ប៉ុ​ន្តែ​​​អ្វី​ដែ​ល​​​ក្រ​សួ​ង​​​មិ​ន​​​នឹ​ក​ស្មា​ន​​​ដ​ល់​​​នោះ​ ​កា​រ​​​រី​​​រា​ល​ដាល​​​​នៃ​​​ជំងឺ​ឆ្ល​​ង​​​នេះ​​​បា​ន​​​រា​ល​ដា​ល​​​យ៉ា​ង​​​លឿន​​​​ពី​​​បណ្តា​​​​ខេ​ត្ត​​​ជា​ប់​​ព្រំ​ដែ​ន​​​ថៃ ​ម​ក​​​​តំ​ប​ន់​​​ទំ​នា​ប​​​កណ្តា​ល​​​នៃ​​​ប្រ​ទេ​ស​​​​ក​ម្ពុ​ជា​ ​ជា​ពិសេ​ស​​​នៅ​​ខេត្ត​​ត្បូ​ង​ឃ្មុំ​ ​កំ​ពង់​ចា​ម​ ​និ​ង​​​ខេ​ត្ត​ព្រៃ​វែ​ង​ ​ដែ​ល​​​ម​ក​ទ​ល់​ពេ​ល​នេះ​ ​ជំ​ងឺ​ឆ្ល​ង​​​នេះ​​​បា​នធ្វើ​​​ឲ្យ​​​ប៉ះ​ពា​ល់​​​និ​ង​​​ធ្វើ​​​ឲ្យ​​​ស​ត្វ​​​គោ​​​ឈឺ​​​ចំ​នួ​ន​​​ជា​ង​ ​៣​០​ ០​០០​ ​ក្បា​ល​​​ហើ​យ​ ​ជា​ពិ​សេ​ស​​​បា​ន​​​ឆ្ល​ង​​​ទៅលើ​​​កូ​ន​​​គោ​ ​ដែ​​ល​​​បា​នធ្វើ​​​​ឲ្យ​​​សត្វ​​​គោ​​​បា​ន​​​​ងាប់​​​មួ​យ​ចំ​នួ​ន​ ​និ​ង​​​ដែ​ល​​ធ្វើឲ្ត​​ក្រ​សួ​ង​​​មាន​កា​រ​​​ព្រួ​យ​បា​រ​ម្ភ​​​ជា​ខ្លាំ​ង​ ។​

​ប៉ុ​ន្តែ​អ្វីដែល​យើង​ទទួលបាន​ដំណឹង​ល្អ​នា​ចុង​សប្តាហ៍​នេះ គឺ​ក្រោយពី​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជា​សេនាធិការ​នោះ ដោយមាន​ការគាំទ្រ​ថវិកា​ពី​សប្បុរសជន​ផង​នោះ យើង​ទទួលបាន​វ៉ាក់សាំង​ចំនួន ពីរម៉ឺន ដុស នៅក្នុង​ដៃ​រួចហើយ ដែល​បាន​បង្កលក្ខណៈ​គ្រាប់​គ្រាន់​សម្រាប់​ក្រសួង​មានលទ្ធភាព​ចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទប់ស្កាត់​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី ដែល​ដឹកនាំ​ដោយ​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គ​នាយក​ដ្ឋា​ន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ បានចេញ​ប្រតិបត្តិការ​កាលពី ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១ នេះ នៅ​ខេត្ត​ត្បូងឃ្មុំ ។ ដោយឡែក​ថ្ងៃនេះ​យើង​បាននិងកំពុង​បន្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​គោ​នៅក្នុង​ខេត្តកំពង់ចាម​ទៀត ។

ក្រសួង​មាន​ក្តី​សង្ឃឹមថា វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​គោ​ចំនួន ៤០ ០០០ ដុស បន្ថែមទៀត នឹង​មកដល់​កម្ពុជា នៅ​សប្តាហ៍​បន្ទាប់ ។

សូមបញ្ជាក់ថា កន្លងមក​ក្រសួង​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ចំពោះមុខ​ផង​ដែល​ក្នុងនេះ​រួមមាន​៖
 បានចេញ​សារាចរ​ណែនាំ​លេខ ១៨០​កសក​ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១​ស្តីអំពី​វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី​។​
 អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​បានធ្វើការ​ប្រជុំ​ជាមួយ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​២៥​ខេត្ត​ក្រុង ដោយ​ធ្វើ​បទ​បង្ហាញ​អំពី​ជំងឺ ការទប់ស្កាត់ និង​ការឆ្លើយតប​ទាន់ពេលវេលា​នៃ​ជំងឺ និង​បាន​ពិភាក្សា​អំពី​ការបង្កើត​ក្រុមការងារ​ទប់ស្កាត់​នៃ​ជំងឺ​នេះ​នៅតាម​បណ្តា​ខេត្ត​នានា​ដោយមាន​អន្តរាគមន៍​ពី​ថ្នាកកណ្តាល​គឺ​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​។​

 បង្កើត​ក្រុម​តេ​ឡេ​ក្រាម​រាយការណ៍​ជាប្រចាំ​ថ្ងៃ​អំពី​ស្ថានភាព​ជំងឺ​ដុំ​ពក​ស្បែក​ចំពោះ​ខេត្ត​ដែល​បាន​ផ្ទុះ​ជំងឺ អំពី​ករណី​ផ្ទុះ ការទប់ស្កាត់ និង​បំពេញ​ព័ត៌មាន​តាម​តារាង​ជាប្រចាំ​។​
 រៀបចំ​ជា​ខិត​បណ្ណ​ផ្សព្វផ្សាយ (​សម្រាប់​កសិករ​និង​បសុពេទ្យ​) ចំនួន​២០០០០​សន្លឹក​អំពី​ជំងឺ​ដុំ​ពក​ស្បែក​លើ​គោក្របី ចែកជូន​កា​រិ​យា​ល័​ផលិតកម្ម​និង​បសុព្យាបាល​។​
 រៀបចំ​ឯកសារ​បច្ចេក​ទេស​បង្ហាញ​អំពី​ជំងឺ និង​អត្ថបទ​បច្ចេកទេស​ខ្លី​អំពី​ជំងឺ ការការពារ និង​ការព្យាបាល​ជូន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​
 ចុះ​អន្តរាគមន៍​អនុវត្ត​វិធាន​ទប់ស្កាត់​ការឆ្លង​រាលដាល​ដោយ​សហការ​ជាមួយ​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​និង​អ្នកពាក់ព័ន្ធ​។​
 ចែក​សម្ភារៈ​និង​ថ្នាំ​ព្យាបាល​មួយចំនួន​ជូន​បណ្តា​ខេត្ត​នានា​មាន​ថ្នាំ​ផ្សះ ថ្នាំ​បញ្ចុះ​កំដៅ ថ្នាំ​ប្រឆាំងនឹង​ការ​រលាក ថ្នាំ​វីតាមីន ម៉ាស៊ីន​បាញ់ថ្នាំ PPE ស៊ីរ៉ាំង ម្ជុល ស្រោមដៃ ស្បែកជើង​កវែង វ៉ែនតា ម៉ាស អាល់កុល និង ថ្នាំ​សម្លាប់​មេរោគ​។​
 ពង្រឹង​ការតាមដាន​និង​ត្រួតពិនិត្យ​ការធ្វើ​ចរាចរ​គោក្របី​នៅតាម​បណ្តា​ខេត្ត​។​
 រៀបចំ​វីដេអូ​ស្ព​ត​អំពី​ជំងឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ ។​

ក្នុងករណី​សាធារណៈជន​ចង់​ទទួលបាន​ព័ត៌មាន​បន្ថែម​សូម​ធ្វើ​ទំនាក់ទំនង​លោក នូ វ​និ​កា 012 483 578 ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សារ​ធា​រណៈ​បសុព្យាបាល ៕ ដកស្រង់

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.